នៅថ្ងៃមុខ ឆាប់ៗនេះ គ្រប់យានយន្ដទាំងអស់ នឹងលែងអនុញ្ញាតឲ្យប្រើប្រាស់ផ្លាកលេខចាស់ៗ ឬ លេខសេះហោះ ដែលគ្មាន QR Code ទៀតហើយ ដោយក្រសួងសាធារណការ នឹងផ្លាស់ប្ដូរស្លាកលេខប្រភេទថ្មី ដែលមាន QR Code ត្រឹមត្រូវជូនដល់ប្រជាពលរដ្ឋ ដោយឥតគិតថ្លៃ។
យោងតាមកិច្ចសម្ភាសនាឱកាសអបអរសាទរខួប ៣ ឆ្នាំ នៃការដាក់ដំណើរការផ្លូវការផ្លាកលេខពិសេសផ្ទាល់ខ្លួនកាលពីថ្ងៃទី ៧ ខែ មិនា កន្លងទៅថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល បានឲ្យដឹងថា ក្រសួងសារធារណការ និងដឹកជញ្ជូន ពេលនេះ កំពុងតែធ្វើការជាមួយនឹងក្រសួង សេដ្ឋកិច្ច និងហិរញ្ញវត្ថុ គិតគូរប្ដូរលេខ (ផ្លាកលេខយានយន្ដ) ចាស់ៗទាំងអស់ដែលមិនមាន QR Code ឲ្យទៅជាផ្លាកលេខដែលមាន QR Code ដើម្បីងាយស្រួលដឹងថាផ្លាកលេខណាក្លែងក្លាយ ឬពិតប្រាកដ ដោយមិនគិតកម្រៃពីប្រជាពលរដ្ឋ។
ឯកឧត្តម ក៏បានបញ្ជាក់ផងដែរថា គោលបំណងក្នុងការប្ដូរនេះ គឺ ទី ១ ដើម្បីលុបបំបាត់ផ្លាកលេខ សេះហោះក្លែងក្លាយ, ទី ២ គឺដើម្បីធ្វើបច្ចុប្បន្នភាព លើព័ត៌មានផ្សេងៗរបស់ម្ចាស់ផ្លាកលេខ ដូចជា អាស័យដ្ឋាន ជាដើមឲ្យបានល្អរៀបរយ និងត្រឹមត្រូវ ការពារការក្លែងបន្លំពីជនខិលខូច និងក្រុមធ្វើផ្លាកលេខខុសច្បាប់មួយចំនួន។
សូមជម្រាបជូនដែរថា សម្រាប់ព័ត៌មានលម្អិតផ្សេងៗទាក់ទងនឹងការប្ដូរផ្លាកលេខនេះ កំពុងស្ថិតក្នុងដំណើរការសិក្សា និងគិតគូរ រវាងក្រសួងសាធារណការ និងដឹកជញ្ជូន និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នៅឡើយ ដើម្បីចាត់ចែងថវិកា សម្រួលការអនុវត្ត ដោយមិនចាំបាច់ឲ្យប្រជាពលរដ្ឋបង់ថវិកាផ្ទាល់ខ្លួន។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី