ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន ថ្មីៗនេះបានឲ្យដឹងថា មកទល់ពេលបច្ចុប្បន្ន នេះ កម្ពុជា មានយានយន្ដជាង ១៧០ ពាន់គ្រឿង ក្នុងចំណោមយានយន្ដបានចុះបញ្ជី ១ លានគ្រឿង បានហួសសុពលភាព ឆៀក។
យោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ដ្រីក្នុងកម្មវិធី សម្ភោធមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ដ (ឆៀក) សាខាផ្សារដីហុយ ឲ្យប្រើប្រាស់ជាផ្លូវការ កាលពីពេលថ្មីៗនេះ ឯកឧត្តម បានសំដែងការព្រួយបារម្ភ ដល់យានយន្ដ ដែលមិនទាន់បានឆៀក ដោយសារតែមានចំនួនច្រើនខ្លាំងដល់រយពាន់គ្រឿង និងបានក្រើនរំឭកដល់បងប្អូន ប្រជាពលរដ្ឋជាម្ចាស់យានយន្ដ ដែលមិនទាន់បានឆៀកនេះ ប្រញាប់រួសរាន់ទៅធ្វើឲ្យបានទៀងទាត់ទាន់ពេល ដើម្បីជៀសវាងបញ្ហា រក្សាសុវត្ថិភាពតាមដងផ្លូវ កាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ជាពិសេសគឺ មិនរំខាន ខាតពេលវេលា និងថវិកា ដោយសារតែត្រូវសមត្ថកិច្ច ផាកពិន័យពេលធ្វើដំណើរនោះទេ។
លើសពីនេះ ឯកឧត្តមក៏បានគូសបញ្ជាក់ដែរថា ដើម្បីបញ្ជៀសការរង់ចាំ កកស្ទះនៅមណ្ឌលឆៀក បងប្អូនប្រជាពលរដ្ឋក៏អាចដាក់ ពាក្យណាត់ពេលវេលាមុន តាមប្រព័ន្ធអនឡាញផងដែរ https://techinspection.mpwt.gov.kh ។
គួរបញ្ជាក់ផងដែរថា បច្ចុប្បន្ន មជ្ឈមណ្ឌលឆៀកយានយន្ដ នៅរាជធានីភ្នំពេញមានរាប់ទាំង មណ្ឌលថ្មី ផ្សារដីហុយនេះ សរុប ចំនួន ៨ ទីតាំង ដូចជា សាខា៖
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី