ក្រសួងសាធារណការកំពុងសិក្សាគម្រោងកែលម្អផ្លូវរថភ្លើង ខេត្តបាត់ដំបង បន្ទាយមានជ័យ និងរថភ្លើងក្នុងក្រុងភ្នំពេញ

អ្នកទស្សនា
52
0/ AKlasseAuto Promotion
HN5.jpg

កាលពីព្រឹកថ្ងៃទី ០៩ ខែ មករា កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាការងារ ជាមួយក្រុមហ៊ុន NIPPON KOEI ស្ដីពីការរៀបចំកែលម្អផ្លូវរថភ្លើង នៅភាគខាងជើងប្រទេស រួមមានខេត្ត បាត់ដំបង និងបន្ទាយមានជ័យ ព្រមទាំង គ្រោងសិក្សាលទ្ធភាពនៃការធ្វើផ្លូវរថយន្ដ Tramway ក្នុងក្រុងភ្នំពេញផងដែរ។  

321618588_861584628503463_8151962511121335077_n.jpg

នៅក្នុងជំនួបនេះ ក្រុមការងារជំនាញនៃក្រុមហ៊ុន NIPPON KOEI បានធ្វើបទបង្ហាញទាក់ទងនឹងគម្រោងកែលម្អប្រព័ន្ធដឹកជញ្ជូនអ្នកដំណើរ តាមរថភ្លើងនៅតាមតំបន់ចំនួន ៣​ នៃផ្លូវដែកភាគ ខាងជើងប្រទេស រួមមាន​ បាត់ដំបង សេរីសោភ័ណ និងប៉ោយប៉ែត ដើម្បីរៀបចំផ្លូវរថភ្លើងដែលមានស្រាប់ ឲ្យកាន់តែប្រសើរសម្រាប់ការដឹកជញ្ជូន។​

photo_2023-02-19_09-25-16.jpg

នាឱកាសនោះ ឯកឧត្តម រដ្ឋលេខាធិការប្រចាំការ តូច ចាន់កុសល បានធ្វើការថ្លែងអំណរគុណដល់ក្រុមហ៊ុន និងស្នើឲ្យ ក្រុមហ៊ុនពិចារណាលើការសិក្សាលើគម្រោងផ្លូវរថភ្លើង ក្នុងទីក្រុងភ្នំពេញ (Tramway) ដែលជាប្រភេទដឹកជញ្ជូនមួយ មានការនិយមចូលចិត្តប្រើប្រាស់ពីប្រជាពលរដ្ឋ ដោយវាមានតម្លៃថោក ជាពិសេស ងាយស្រួលក្នុងការវិនិយោគដោយ ចំណាយទាបជាង បើធៀបនឹងប្រព័ន្ធប្រតិបត្តិការរថភ្លើងស្វ័យប្រវត្តិ (AGT) ដែលទីភ្នាក់ងារ JICA បានសិក្សារួចកន្លងមក។

ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន 

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More