បន្ទាប់ពីសម្រេចគម្រោងវិនិយោគលើផ្លូវល្បឿនលឿនទាំងបី ថ្មីៗនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន កំពុងពិភាក្សាអំពីគម្រោងហេដ្ឋារចនាសម្ព័ន្ធជាច្រើនទៀត ដែលរួមមានគម្រោងដាក់ឡានក្រុងអគ្គិសនីតាមខេត្ត គម្រោងធ្វើផ្លូវរថភ្លើងក្រោមដី និងលើអាកាស ព្រមជាមួយគម្រោងជាច្រើនទៀត។
យោងតាមប្រសាសន៍របស់លោក តូច សុថារិទ្ធ អគ្គនាយករងនៃអគ្គនាយកដ្ឋានដឹកជញ្ជូនផ្លូវគោក ក្នុងសិក្ខាសាលាផ្សព្វផ្សាយបទដ្ឋានគតិយុត្ត និងស្វែងរកធាតុចូលសម្រាប់ការរៀបចំសេចក្តីព្រាងអនុក្រឹត្យ និងស្ដីពីការដឹកជញ្ជូនសាធារណៈ និងចំណតយានយន្ត កាលពីថ្ងៃទី ២ ខែមិថុនា កន្លងទៅថ្មីៗនេះ បានគូសបញ្ជាក់ពីសមិទ្ធិផលថ្មីៗ ជាច្រើនដែលកម្ពុជាទើបសម្រេចបានដូចជា គម្រោងផ្លូវ៣៧ខ្សែ ក្នុងខេត្តព្រះសីហនុ និងគម្រោងផ្លូវ៣៨ខ្សែ ខេត្តសៀមរាប និងហេដ្ឋារចនាសម្ព័ន្ធផ្លូវសំខាន់ៗជាច្រើនទៀត តភ្ជាប់តំបន់ប៉ូលសេដ្ឋកិច្ចនីមួយៗ។
លោកបានបន្ថែមថាក្រៅពីសមិទ្ធិផលទាំងនេះ ក្រសួងកំពុងសិក្សារៀបចំគម្រោងថ្មីបន្ថែមទៀត ដូចជា គម្រោងព្រែកជីកហ្វូណនតេជោ, គម្រោងផ្លូវល្បឿនលឿនពីរខ្សែបន្ថែមទៀត (ភ្នំពេញ-បាវិត ដែលទើបតែបើកការដ្ឋានសាងសង់ និងភ្នំពេញ-សៀមរាប-ប៉ោយប៉ែត ដែលទើបតែចុះ MoU ថ្មីៗ), គម្រោងស្ពានឆ្លងទន្លេបាសាក់-ទន្លេសាប, គម្រោងរថភ្លើងល្បឿនលឿនដឹកទំនិញ និងអ្នកដំណើរ, គម្រោងរថភ្លើងលើអាកាស (AGT,) រថភ្លើង Monorail និងរថភ្លើងក្រោមដី, គម្រោង E-Bus (ឡានក្រុងអគ្គិសនី) ក្នុងខេត្តសៀមរាប ខេត្តបាត់ដំបង និងខេត្តព្រះសីហនុ ជាដើម។
សូមជម្រាបជូនផងដែរថា សម្រាប់វិស័យឡានអគ្គិសនីនេះ នៅក្នុងកិច្ចប្រជុំអន្ដរជាតិក្រុមប្រឹក្សារដ្ឋមន្រ្តីដឹកជញ្ជូន កាលពីពេលថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្ដិ ស៊ុន ចាន់ថុល ក៏បានថ្លែងដល់អង្គប្រជុំពីការខិតខំប្រឹងប្រែងរបស់កម្ពុជា ក្នុងការកាត់បន្ថយឧស្ម័នកាបូន ក្នុងវិស័យដឹកជញ្ជូន ដោយការអនុវត្តគម្រោងរថយន្តក្រុងអគ្គិសនី នៅក្រុងសៀមរាប, ការជំរុញការប្រើប្រាស់យានយន្តអគ្គិសនី, ការរៀបចំគោលនយោបាយដឹកជញ្ជូនផ្លូវគោក និងការរៀបចំលិខិតបទដ្ឋានពាក់ព័ន្ធនានា សំដៅផែនការអព្យាក្រឹតកាបូនឆ្នាំ ២០៥០ ខាងមុខ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី