បន្ទាប់ពីផ្លូវល្បឿនលឿន ដំបូងបង្អស់នៅកម្ពុជា ភ្នំពេញ-ព្រះសីហនុ បានសម្រេចការសាងសង់ស្ទើរ ១០០% ដែលត្រៀមនឹងសម្ភោធដាក់ឲ្យប្រើប្រាស់សាកល្បងនៅដើមខែ តុលា ឆ្នាំ ២០២២ ឆាប់ៗនេះ ក្រសួងសាធារណការ មានគម្រោងសាងសង់ផ្លូវល្បឿនលឿនមួយខ្សែទៀត ចេញពី ភ្នំពេញ-បាវិត ដើម្បីសម្រួល ការធ្វើដំណើរ និង ការដឹកជញ្ជូនទំនិញ ឆ្លងព្រំដែនឲ្យកាន់តែមានភាពឆាប់រហ័សថែមទៀត។
តាមរយៈបទសម្ភាស ក្នុងដំណើរត្រួតពិនិត្យ វឌ្ឍនភាពចុងក្រោយផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ ឯកឧត្តមទេសរដ្ឋមន្ដ្រី ស៊ុន ចាន់ថុល បានមានប្រសាសន៍ថា ក្រសួងកំពុងសិក្សាគម្រោងធ្វើផ្លូវល្បឿនលឿន ភ្នំពេញ-បាវិតមួយទៀត បន្ទាប់ពីផ្លូវល្បឿនលឿន ទីមួយនេះ (ភ្នំពេញ-ព្រះសីហនុ) បានសម្រេចប្រើប្រាស់ជាផ្លូវការហើយ។
ឯកឧត្តមបានបន្ថែមទៀតថា (នាទី ២៧) ផ្លូវនេះធ្លាប់មានក្រុមហ៊ុនសាងសង់ផ្លូវថ្នល់ចិនមួយហើយ ដែលសិក្សាធ្វើ ប៉ុន្តែដោយសារតែយឺតយ៉ាវពេក ក្រសួងបានលើកការងារ នេះមកឲ្យក្រុមហ៊ុន CRBC ដែលធ្វើផ្លូវភ្នំពេញព្រះសីហនុនេះ សិក្សាវិញ ដោយសារតែក្រុមហ៊ុននធ្លាប់មានបទពិសោធន៍ ធ្វើផ្លូវនៅស្រុកខ្មែរស្រាប់ នឹងត្រៀមចុះកិច្ចព្រមព្រៀងក្នុងខែ វិច្ឆិកានេះ ហើយបើកការដ្ឋានសាងសង់នៅពាក់កណ្ដាលឆ្នាំក្រោយ (២០២៣) ។
គួរំឭកដែរថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នេះ មានប្រវែងសរុប ១៨៧.០៥ គីឡូម៉ែត្រ ចំណាយពេលសាងសង់ ៤០ ខែ ដែលបច្ចុប្បន្នសម្រេចបានស្ទើរ ១០០% ហើយ លឿនជាងផែនការគ្រោងទុក ដល់ទៅ ៨ ខែ នៅសល់តែការងារតូចៗមួយចំនួនដែរត្រូវបង្ហើយឆាប់ៗនេះមុននឹងដាក់ឲ្យប្រជាពលរដ្ឋប្រើប្រាស់សាកល្បង ចំនួនមួយខែ ដោយឥតគិតថ្លៃ គិតចាប់ពីថ្ងៃទី ១ ដល់ថ្ងៃទី ៣១ ខែ តុលា ឆ្នាំ ២០២២ ហើយក្រសួងក៏បានរៀបចំផលិតវីដេអូអប់រំស្ដីពីរបៀប នៃការប្រើប្រាស់ផ្លូវនេះ ត្រៀមចាក់ផ្សាយពេលខាងមុខនេះផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី