ឯកឧត្តម អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ដ្រីរដ្ឋមន្រ្ដី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ផ្ដោតការសិក្សាលើគម្រោងផ្លូវដែក ក្នុងប្រទេសកម្ពុជាជាអាទិភាព សម្រាប់ការងារឆ្នាំ ២០២៣។
យោងតាមខ្លឹមសារ សេចក្ដីប្រកាសព័ត៌មាន ស្តីពីសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០២២ និងទិសដៅការងារឆ្នាំ២០២៣ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីថ្ងៃទី ១៦ កន្លងទៅថ្មីៗនេះ ត្រង់ចំណុចទី ៤ នៃ ប្រសាសន៍ណែនាំ របស់ឯកឧត្តមបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរត្ន័ ឧបនាយករដ្ឋមន្ដ្រីរដ្ដមន្រ្ដី ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជំរុញឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន សិក្សាឲ្យបានគ្រប់ជ្រុងជ្រោយ លើគម្រោងផ្លូវដែកក្នុងប្រទេសកម្ពុជា ជាអាទិភាព ដែលមានដូចជា គម្រោងផ្លូវរថភ្លើងធន់ស្រាលពីក្រុងសៀមរាប ទៅព្រលានយន្ដហោះអន្ដរជាតិ សៀមរាប-អង្គរ, គម្រោងរផ្លូវថភ្លើងធន់ស្រាលពីរាជធានីភ្នំពេញ ទៅព្រលានយន្ដហោះ អន្ដរជាតិ តេជោក្រុងតាខ្មៅ, គម្រោងផ្លូវរថភ្លើងក្រោមដីនៅក្នុងរាជធានីភ្នំពេញ និងគម្រោងផ្លូវដែកល្បឿនលឿន ដែលត្រូវធ្វើឡើងជាកញ្ចប់ ទាំងសម្រាប់តភ្ជាប់ផ្ទៃក្នុងកម្ពុជា និងក្នុងតំបន់ ជាពិសេស ភ្ជាប់ទៅដល់ប្រទេសចិន។
ស្របពេលជាមួយគ្នានេះ ឯកឧត្តម ក៏បានសង្កត់ធ្ងន់ឲ្យក្រសួងសាធារណការ និងដឹកជញ្ជូន ត្រួតពិនិត្យលើការសិក្សា គម្រោងផ្លូវដែកភាគខាងជើងប្រទេស ភ្នំពេញ-ប៉ោយប៉ែត ទាំងល្បឿនលឿន និងល្បឿនធម្មតា ឲ្យបានច្បាស់លាស់ និងគ្រប់ជ្រុងជ្រោយ ដើម្បីដាក់ជូនរាជរដ្ឋាភិបាល ពិនិត្យ និងសម្រេច ឲ្យបានសព្វគ្រប់។
គួររំឭកផងដែរថា ចំពោះគម្រោងសាងសង់ផ្លូវរថភ្លើងល្បឿនលឿន ភ្នំពេញ-ប៉ោយប៉ែតនេះ បើតាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូនថា បានសម្រេចការសិក្សាបឋមរួចរាល់ហើយ ដោយក្រុមហ៊ុន CRBC (ដែលធ្លាប់ទទួលបន្ទុកធ្វើផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ) ដែល ផ្លូវដែកនេះ នឹងមានប្រវែងសរុប ៣៨២គ.ម ត្រូវការទុនវិនិយោគប្រមាណជាង ៤ពាន់លានដុល្លារអាមេរិក និងប្រើប្រាស់រយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ។ ក្នុងនោះសម្រាប់ល្បឿនធ្វើចរាចរណ៍ គឺ ១៦០ គម/ម៉ និងមានស្ថានីយសរុបចំនួន៣៣ បែងចែក រវាងស្ថានីយអ្នកដំណើរ និងស្ថានីយលើកដាក់ទំនិញ ព្រមជាមួយនឹងការសាងសង់ ផ្លូវអាកាសរំលងកាត់ទទឹងផ្លូវប្រមាណជាង ៣០០កន្លែង ដើម្បីបញ្ចៀសគ្រោះថ្នាក់ចរាចរណ៍ត្រង់ចំណុចប្រសព្វជាមួយផ្លូវថ្នល់ផងដែរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី