នៅថ្ងៃទី ៧ និង ៨ ខែ មិនា ឆ្នាំ ២០២៣ ខាងមុខនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន នឹងប្រារព្ធពិធី អបអរសាទរ ខួប ៣ ឆ្នាំ ផ្លាកលេខពិសេសផ្ទាល់ខ្លួន (លេខកម្ពុជា) ដែលមានការតាំងពិពរណ៌ផ្លាកលេខរថយន្ដ ការលក់ និងដាក់ដេញថ្លៃលេខពិសេសផ្ទាល់ខ្លួន ដើម្បីកៀរគរថវិកាជួយដល់មន្ទីរពេទ្យគន្ធបុប្ផា និងមន្ទីរពេទ្យកុមារជាតិ ជាពិសេស នឹងមានការ ប្រគំតន្រ្ដី ផ្សារភ្ជាប់នឹងការផ្សព្វផ្សាយ សុវត្ថិភាពចរាចរណ៍ ជាមួយការចូលរួមសម្ដែងពីសិល្បករ-សិល្បការីល្បីៗជាច្រើន។
សម្រាប់កម្មវិធីនេះ នឹងធ្វើឡើងនៅទីតាំង សួនច្បារ វត្តបុទុមវតី ចាប់ពីម៉ោង ៨ ព្រឹក ទៅម៉ោង ៩ យប់ ដោយ សាធារណជន និងប្រជាពលរដ្ឋគ្រប់រូបអាចចូលរួមបានដោយសេរី និងឥតគិតថ្លៃ ស្វែងយល់លើព័ត៌មានលម្អិត ទាក់ទងនឹងបែបបទ លក្ខខណ្ឌ ឯកសារពាក់ព័ន្ធ ផ្សេងៗ លើការជាវ និងប្រើប្រាស់ ផ្លាកលេខពិសេសផ្ទាល់ខ្លួន ព្រមទាំងលេងល្បែងកំសាន្តផ្សេងៗ ដើម្បីទទួលបានវត្ថុអនុស្សាវរីយ៍ផងដែរ។
លើសពីនេះ ក៏មានការតាំងពិព័រណ៍ រថយន្តពីក្រុមដៃគូសហការ ការតាំងពិព័រណ៍របស់គ្រឹះស្ថានធនាគារ-ហិរញ្ញវត្ថុ និងធានារ៉ាប់រង ផ្សេងៗជាដើម។
សូមជម្រាបជូនដែរថា សម្រាប់ផ្លាកលេខពិសេសនេះ ម្ចាស់រថយន្ដក៏អាចជ្រើសរើសទិញតាមប្រព័ន្ធអនឡាញបានដែរ ជាមួយនឹងគេហទំព័រ vehicle.mpwt.gov.kh បំពេញព័ត៌មានទាមទារមួយចំនួនដូចជា ព័ត៌មានអំពីម្ចាស់រថយន្ដ ជ្រើសរើសផ្លាកលេខ ព័ត៌មានពីរថយន្ដ កាលវិភាគទទួល ឯកសារពាក់ពន្ធ័ និងចុងក្រោយទូទាត់ទឹកប្រាក់ជាការស្រេច ឯ តម្លៃវិញគឺខ្ទង់ពី ២ លានរៀលឡើងទៅ រហូតដល់ ១ ពាន់លានរៀល និងអាចលើសនេះ សម្រាប់ផ្លាកលេខដេញថ្លៃ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី