កាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២២ ថ្មីៗនេះ ឯកឧត្តមទេសរដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ជូន ស៊ុន ចាន់ថុល បានលើកជាសំណើរ ដល់សម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ ឲ្យចាត់កម្លាំងនគរបាលជួយឆ្មក់ចាប់រថយន្ដដែលធ្វើចរាចរណ៍លើដងផ្លូវ ដោយមិនបានបំពេញកាតព្វកិច្ចត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬ ឆៀក។
យោងតាមប្រសាសន៍របស់ឯកឧត្តមទេសរដ្ឋមន្ដ្រីក្នុងកិច្ចប្រជុំបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆមាសទី១ និងលើកទិសដៅការងារឆមាសទី២ ឆ្នាំ២០២២
បានឲ្យដឹងថា មកទល់ពេលនេះ ក្នុងចំណោមរថយន្ដ ១ លានគ្រឿងកំពុងចរាចរណ៍ មានរថយន្ដ ៤០% ដែលហួសសុពលភាពឆៀក ហើយមិនចូលមកត្រួតពិនិត្យ ដោយបានគូសបញ្ជាក់ថា “ចំពោះឆៀក ឡាន ៤០ ម៉ឺនគ្រឿង ជិតកន្លះលានគ្រឿង មកដល់ម៉ោងនេះ ដែលមិនទាន់យកមកឆៀក ហួសសុពលភាព គាត់មិនមកទេ ដូច្នេះខ្ញុំបាទ សូមគោរពស្នើសុំការអនុញ្ញាតដ៏ខ្ពង់ខ្ពស់ ពីសម្តេច (សម្ដេចក្រឡាហោម ស ខេង) ដើម្បីសហការគ្នាជាមួយខាងនគរបាល អាចធ្វើឆ្មក់ ដូចឆ្មក់ចាប់ផ្លាកលេខក្លែងក្លាយ ចាប់រថយន្ដថា តើគាត់បានឆៀកត្រឹមត្រូវ ឬមិនត្រឹមត្រូវ” “ចុឹងបើនគរបាលគាត់ចាប់ ហើយសួររក ចុឹងប្រហែលជាគាត់ (ម្ចាស់ឡាន) អាចរត់ទៅរកឆៀក” ។
គួររំឭកផងដែរថា ការត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ដគឺជាកត្ដាសំខាន់មួយដើម្បីកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍ ដោយយោងតាមប្រសាសន៍របស់ ឯកឧត្តទេសរដ្ឋមន្ដ្រីដែលបានលើកឡើងក្នុងពិធីសម្ភោធមជ្ឈមណ្ឌលត្រួតពិនិត្យ លក្ខណៈបច្ចេកទេសយានជំនិះសាខាពោធិសែនជ័យ-អូរដឹម កាលពីពេលថ្មីនេះ បានឲ្យឹងថា គ្រោះថ្នាក់ចរាចរណ៍បច្ចុប្បន្ន ចំនួន ៣.៥% គឺ បង្កឡើងពីកត្ដាយានយន្ដដែលមិនបានយកទៅត្រួតពិនិត្យឲ្យបានត្រឹមត្រូវ ស្របតាមលក្ខណៈបច្ចេកទេស ដូច្នេះហើយ ឯកឧត្តម បានថ្លែងជាសំណូមពរឲ្យបងប្អូនប្រជាពលរដ្ឋអ្នកបើកបរ និងម្ចាស់យានជំនិះដែលមិនទាន់បានបំពេញ កាតព្វកិច្ចឆៀក ប្រញាប់យកយានយន្ដមកត្រួតពិនិត្យដើម្បីសុវត្ថិភាពរបស់ខ្លួនឯង និងអ្នករួមដំណើរផងដែរ។
អត្ថបទ៖ Andra
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី