ផ្លូវល្បឿនលឿនមែន តែកាមេរ៉ានៅតែមាន សមត្ថកិច្ចនៅតែមានដាក់ប្រចាំការ ត្រួតពិនិត្យដដែល ក្រសួងណែនាំឲ្យអ្នកបើកបរលើផ្លូវល្បឿនលឿន បើកក្នុងល្បឿនកំណត់ ដើម្បីសុវត្ថិភាព និងរក្សាថវិកា។
អបអរសាទរ ផ្លូវល្បឿនលឿនពេលនេះ បានបើកដំណើរការឲ្យប្រជាពលរដ្ឋអ្នកធ្វើដំណើរ ដោយមិនគិតថ្លៃចំនួន ១ ខែ ចាប់ពីថ្ងៃទី ១ ដល់ ៣១ តុលា នេះហើយ ប៉ុន្ដែក្រសួងបានរំឭកដល់អ្នកធ្វើដំណើរទាំងអស់ឲ្យមានស្មារតី ប្រុងប្រយត្ន័ខ្ពស់ ជាពិសេសត្រូវយល់ដឹងពីរបៀបបើកបរ តាមក្បួនក្រិតក្រម ឲ្យបានត្រឹមត្រូវ ដើម្បីបានទៅដល់គោលដៅដោយសុវត្ថិភាព ក្នុងនោះ គឺត្រូវយកចិត្តទុកដាក់គោរពផ្លាកសញ្ញាចរាចរណ៍ និងមិនបើកបរលើសល្បឿនដែលបានកំណត់ ព្រោះអាចបង្កគ្រោះថ្នាក់ជាយថាហេតុ ក៏ដូចជាអស់ថវិកាផងដែរ។
ក្រសួងបានបញ្ជាក់ថា កុំបើកបរលើសល្បឿនកំណត់ ព្រោះមន្ដ្រីនគរបាលចរាចរណ៍ ត្រូវបានរៀបចំ និងត្រៀមខ្លួនជាស្រេចនៅតាមគោលដៅសំខាន់ៗ លើផ្លូវល្បឿនលឿន នេះដូច្នេះ ហើយ ដើម្បីសុវត្ថិភាព មិនខាត ទាំងពេលវេលា ថវិកា ចូរបើកបរក្នុងល្បឿនកំណត់ត្រឹមត្រូវ។
បន្ថែមពីនេះទៅទៀត ក្រសួងបានក្រើនរំឭកផងដែរថា ដោយសារតែនេះជារដូវមានភ្លៀងធ្លាក់ច្រើន ដូច្នេះមុននឹងបើកបរចូលផ្លូវល្បឿនលឿន អ្នកបើកបរគួរត្រួតពិនិត្យលក្ខណៈបច្ចេកទេស យានយន្ដទូទៅឲ្យ ដូចជា គុណភាពសំបកកង់, ហ្រ្វាំង, ភ្លើងបំភ្លឺ, ចង្កូត ផ្លិតទឹកជាដើម ឲ្យប្រាកដថា ដំណើរការបានល្អ។
ក្នុងករណី ដែលរថយន្ដមានបញ្ហា អ្នកបើកបរអាចអែបទៅឈប់នោលើគន្លងឈប់បន្ទាន់បាន តែក្រសួងបានបញ្ជាក់បន្ធែមច្បាស់ៗថា គន្លងមួយនេះ គឺសម្រាប់តែរថយន្ដ ខូច ឬមានបញ្ហាប៉ុណ្ណោះ មិនអនុញ្ញាតឲ្យឈប់លំហែ ឬថតរូបផ្សេងៗឡើយ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី