ថ្ងៃទី ១ តុលានេះ ជាថ្ងៃដែលផ្លូវល្បឿនលឿន បើកឲ្យធ្វើដំណើរ ដោយឥតគិតថ្លៃរយៈពេលមួយខែពេញ ប៉ុន្ដែដោយសារតែធ្លាប់មានករណី បងប្អូនប្រជាពលរដ្ឋអ្នកនៅក្បែរផ្លូវល្បឿនលឿន ធ្លាប់កាត់របងលួសសុវត្ថិភាព ដើម្បីឆ្លងកាត់ផ្លូវដោយគ្មានការអនុញ្ញាត ក្រសួងចេញសេចក្ដីរំឭក ឲ្យប្រើប្រាស់ផ្លូវកាត់ទទឹងដែលក្រសួងធ្វើឲ្យជំនួសវិញ។
យ៉ាងណាមិញ របងសុវត្ថិភាពនេះ ត្រូវបានធ្វើឡើង ក្នុងគោលបំណងការពារមិនឲ្យ អ្នកធ្វើដំណើរថ្មើជើង សត្វពាហានៈផ្សេងៗផ្លងកាត់ ដូច្នេះ ក្រសួងបានចេញសេចក្ដីជូនដំណឹងឲ្យបញ្ឈប់សកម្មភាពកាត់របងសុវត្ថិភាពនេះ ព្រោះថាការធ្វើបែបនេះ នឹងបង្កគ្រោះថ្នាក់ដល់អ្នកបើកបរ និងប្រជាពលរដ្ឋខ្លួនឯងផ្ទាល់ ព្រមទាំងប្រឈមមុខនឹងបទល្មើស ផ្លូវច្បាប់ផងដែរ។
សម្រាប់បងប្អុនប្រជាពលរដ្ឋដែលត្រូវការធ្វើដំណើរឆ្លងកាត់ផ្លូវល្បឿនលឿន ក្រសួងមានផ្លូវ និងស្ពានរំលងសម្រាប់ឲ្យឆ្លងកាត់ ដូច្នេះបងប្អូនប្រជាពលរដ្ឋ មិនចាំបាច់ត្រូវការកាត់របងលួស ដើម្បីឆ្លងចូលទៅក្នុងផ្លូវល្បឿនលឿន ផ្ដេសផ្ដាសដែលអាចបង្កជាគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរលើដងផ្លូវ ដែលកំពុងតែពេញល្បឿននោះទេ ។
ក្រសួងបានបញ្ជាក់ថា បើសិនជាបងប្អូនប្រជាពលរដ្ឋត្រូវការឆ្លងកាត់ផ្លូវនេះជាចាំបាច់ អាចឆ្លងតាមផ្លូវកាត់ទទឹងផ្លូវធំបាន ដែលមានផ្លូវក្រោមដី ២០១ កន្លែង និងស្ពានរំលងកាត់ទទឹង ២០ ស្ពាន ដែលសម្រួលដល់ការឆ្លងកាត់របស់ប្រជាពលរដ្ឋ ដោយមិនបាច់បារម្មណ៍ រឿងប៉ះពាល់ចរាចរណ៍អ្នកធ្វើដំណើរ និងមានសុវត្ថិភាពសម្រាប់ខ្លួនឯងផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី