កាលពីថ្ងៃទី ២៩ ខែ វិច្ឆិកា ម្សិលមិញនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រារព្ធពីធីប្រគល់រថយន្ដអគ្គិសនី និងសម្ភោធដាក់ឲ្យដំណើរការស្ថានីយ៍សាកថាមពលយានយន្ដអគ្គិសនីជាផ្លូវការ ចំនួន ៣ កន្លែងបន្ថែមទៀតនៅទីស្ដីការ ក្រសួងសាធារណការ និងដឹកជញ្ជូន។
យោងតាមប្រសាសន៍ឯកឧត្តមទេសរដ្ឋមន្រ្ដី ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួង សាធារណការ និងដឹកជញ្ជូនបានឲ្យដឹងថា ស្ថានីយ៍សាកថាមពលយានយន្ដអគ្គិសនីថ្មីទាំង ៣ នេះ គឺជាការដាក់ទុនសាងសង់ពីក្រុមហ៊ុន EV Energy Tech Company Limited បន្ថែមពីលើស្ថានីយ៍ ១ គ្រឿង ដែលជាការឧបត្ថម្ភពី UNDP លើសពីនេះទៅទៀត ក្រៅតែពីស្ថានីយ៍ទាំង ៣ នេះ ក្រុមហ៊ុន EV Energy Tech ក៏មានគម្រោងដំឡើងស្ថានីយ៍ សាកថាមពលអគ្គិសនី ចំនួន ២០ គ្រឿងទៀត នៅទូទាំងប្រទេសផងដែរ។
សូមរំឭកផងដែរថា មកទល់ពេលបច្ចុប្បន្ន កម្ពុជា មានស្ថានីយ៍សាកយានយន្ដអគ្គិសនីចំនួន ៤ កន្លែង ដែលជាជំនួយពី UNDP និង ស្ថានីយ៍ ចំនួន ៣ ថ្មីដែលទើបតែ បានសម្ភោធនេះបានពីក្រុមហ៊ុន EV Enegry Tech Company Limited ហើយនៅឆ្នាំ ២០២៣ នេះ ក្រុមហ៊ុនឡានអគ្គិសនីល្បីឈ្មោះរបស់ចិន BYD ក៏បានរៀបគម្រោងសាងសង់ស្ថានីយ៍ សាកយានយន្ដអគ្គិសនីនេះចំនួន ២០០ ទីតាំង នៅទូទាំងប្រទេសបន្ថែមទៀតផងដែរ ក្នុងនោះ បើយោងតាមប្រសាសន៍ពី ឯកឧត្តមទេសរដ្ឋមន្រ្ដី បានឲ្យដឹងថា ក្រសួងក៏បានពិភាក្សាជាមួយក្រុមហ៊ុននាំចូលប្រេង ឥន្ធនៈឯកជន ផ្សេងៗនៅកម្ពុជា ឲ្យដាក់ឧបករណ៍សាកថាមពលអគ្គិសនីនេះ នៅតាមស្ថានីយ៍របស់ខ្លួនផងដែរ ដែលបច្ចុប្បន្នមានក្រុមហ៊ុនដូចជា Caltex បានដាក់ឧបករណ៍សាកនេះបាន ១ គ្រឿង នៅស្ថានីយ៍របស់ខ្លួនក្នុងតំបន់ព្រៃសរ ជាដើម។
ឯកឧត្តម ក៏បានធ្វើការអំពាវនាវ ដល់បងប្អូន ប្រជាពលរដ្ឋកម្ពុជា ព្យាយាមងាកមកប្រើប្រាស់យានយន្ដអគ្គិសនីនេះ ឲ្យបានច្រើន ដោយហេតុថា ពន្ធនាំចូលក៏បានបន្ថយ ៥០% ហើយ រីឯស្ថានីយ៍បញ្ចូលថាមពល ក៏ចាប់សាងសង់កាន់តែច្រើនជាបន្ដបន្ទាប់គ្នាជាបណ្ដើរ និងពង្រីកទៅកាន់តែកៀកអ្នកប្រើប្រាស់ មិនឲ្យពិបាកដូចមុនទៀតដែរ។
អត្ថបទ៖ Andra
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល