រថយន្តអគ្គិសនី Maxus Mifa9 កំពុងធ្វើឱ្យមានការផ្ទុះទីផ្សារខ្លាំងនៅក្នុងទីផ្សាររថយន្តថ្មីនៅទូទាំងអាស៊ី ជាមួយនឹងការលក់ដ៏អស្ចារ្យរបស់ខ្លួននាពេលថ្មីៗកន្លងមកនេះដោយវ៉ាដាច់រថយន្តម៉ាកដទៃ នៅក្នុងទីក្រុងហុងកុង និងប្រទេសថៃ។ រថយន្តប្រភេទ MPV អគ្គិសនីដ៏ប្រណិតនេះបានទទួលការចាប់អារម្មណ៍យ៉ាងខ្លាំងដោយសារតែវាមានលក្ខណៈពិសេសច្រើន អមដោយបច្ចេកវិទ្យាទំនើបចុងក្រោយ និងការប្តេជ្ញាចិត្តចំពោះនិរន្តរភាពនៃការបើកបរដោយគ្មានផលប៉ះពាល់ដល់បរិស្ថាន ដែលជាចំណុចពិសេសក្នុងជំពូកថ្មីមួយនៅក្នុងផ្នែករថយន្ត MPV ប្រណិតដែលមានការប្រកួតប្រជែងខ្លាំងនាពេលបច្ចុប្បន្ន។ ឥឡូវនេះរថយន្ត Maxus Mifa9 គឺមានវត្តមានលក់ក្នុងប្រទេសកម្ពុជាហើយ ជាមួយនឹងយ៉ាងតម្លៃសមរម្យ ទំនើបទាន់សម័យ។
ការកើនឡើងជាលំដាប់នៃរថយន្តអគ្គិសនី Maxus Mifa9 បានឈានដល់កំពូលតារាងនៃទិន្នន័យលក់នៅក្នុងទីក្រុងហុងកុង និងប្រទេសថៃ ដែលបានឆ្លុះបញ្ចាំងពីការផ្លាស់ប្តូរនូវចំណូលចិត្តរបស់អ្នកប្រើប្រាស់នៅក្នុងបរិបទថ្មី។ ខណៈរថយន្តជប៉ុន បានក្លាយជាម៉ូឌែលដ៏លេចធ្លោមួយនៅក្នុងទីផ្សាររថយន្តប្រណិត MPV ជាយូរមកហើយ ប៉ុន្តែបច្ចុប្បន្ននេះ Maxus Mifa9 បានរួមបញ្ចូលគ្នានូវភាពឆើតឆាយនៃរូបរាង ភាពធំទូលាយ និងថាមពលបើកបរខ្លាំងដែលមិនប៉ះពាល់ដល់បរិស្ថាន ដែលបានបង្កើតឡើងនូវវត្តមានយ៉ាងទាក់ទាញក្នុងទីផ្សាររថយន្តប្រណិតកម្រិតខ្ពស់។ រថយន្ត Maxus Mifa9 បានទទួលភាពជោគជ័យខ្លាំងក្នុងការចាប់យកការស្រមើលស្រមៃរបស់អ្នកប្រើប្រាស់ ដោយផ្តល់នូវប្រណីតភាព និងនិរន្តរភាពនៃការបើកបររបស់ខ្លួន។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗដែលបានជំរុញឱ្យរថយន្ត Maxus Mifa9 ទទួលបានការប្រកួតប្រជែងខ្ពស់លើទីផ្សារ៖
1. ថាមពលខ្លាំងដោយប្រើអគ្គិសនីសុទ្ធ៖ Maxus Mifa9 គឺជារថយន្តប្រណិតប្រភេទអគ្គិសនី MPV មួយក្នុងចំនោមរថយន្តដែលប្រើថាមពលអគ្គីសនីសុទ្ធ។ ជាមួយនឹងរយៈចម្ងាយបើកបរបានឆ្ងាយដោយគ្មានឧស្ម័នពុលមកបរិស្ថាន គឺបានបង្កើនការចាប់អារម្មណ៍ជាខ្លាំងនូវជម្រើសមធ្យោបាយបើកបរប្រកបដោយនិរន្តរភាពចំពោះរថយន្តប្រភេទ MPV ដោយស្របតាមនិន្នាការពិភពលោកដែលកំពុងជម្រុញឆ្ពោះទៅរកការដឹកជញ្ជូនពណ៌បៃតងនិងទីក្រុងស្អាត។ រថយន្ត Maxus Mifa9 មានរយៈចម្ងាយបើកបរបានរហូតដល់ 520Km ជាមួយនឹងការធានាគុណភាពអាគុយរយៈពេល 8ឆ្នាំ និងការធានារថយន្តទាំងមូលតាមផ្នែកផ្សេងៗមានរយៈពេល 5ឆ្នាំ ឬ 100,000Km។
2. ផ្នែកខាងក្នុងដ៏ធំទូលាយ និងប្រណិត៖ រថយន្ត Maxus Mifa9 ផ្តល់នូវបទពិសោធន៍ធ្វើដំណើរកម្រិតខ្ពស់ដែលផ្តល់ផាសុកភាពទាំងអ្នកបើកបរ និងអ្នករួមដំណើរ។ ផ្នែកកាប៊ីនខាងក្នុងបានបំពាក់នូវបច្ចេកវិទ្យាទំនើប និងសម្ភារៈពូកស្បែកកម្រិតខ្ពស់ ព្រមជាមួយមុខងារពិសេសៗ ដូចជាមុខងារកំណត់អង្គចងចាំនៃកៅអីអង្គុយដែលអាចប្ដូរ ឬ កំណត់តាមចំណូលចិត្ត មានមុខងារកំដៅ + ម៉ាស្សា + ប្រព័ន្ធបញ្ផាអេឡិចត្រូនិចកម្រិតខ្ពស់, តាប់ឡូកុងទ័រឌីជីថលដ៏ទំនើប និងបច្ចេកវិទ្យាឆ្លាតវៃជាច្រើនដែលត្រូវបានរចនាឡើងដើម្បីបង្កើននូវផាសុកភាពខ្ពស់ និងភាពងាយស្រួលក្នុងការធ្វើដំណើរ។
3. ប្រព័ន្ធសុវត្ថិភាពកម្រិតខ្ពស់៖ សុវត្ថិភាពគឺជារឿងអាទិភាពមួយនៅក្នុងរថយន្ត Maxus Mifa9 ជាមួយមុខងារជំនួយដល់អ្នកបើកបរ រួមមានដូចជា: មុខងារកំណត់ល្បឿនថេរ, មុខងារជំនួយក្នុងពេលបើកបរខុសគន្លងផ្លូវ, ប្រព័ន្ធបញ្ចៀសការប៉ះទង្គិចពីឧបសគ្គផ្សេងៗ, ប្រព័ន្ធកាមេរ៉ា 360និងសេនស័រជំនួយពេលចតរថយន្ត និងមានមុខងារជាច្រើនទៀតដែលផ្តល់នូវលក្ខណៈពិសេសដល់រថយន្តទាំងមូល និងទំនុកចិត្តសម្រាប់ការប្រើប្រាស់ជាលក្ខណៈក្រុមគ្រួសារ ឬដឹកថ្នាក់ដឹកនាំ ឬដឹកភ្ញៀវVIP ឬលក្ខណៈអាជីវកម្មនានា។
4. ការប្រកួតប្រជែងលើតម្លៃ៖ ទោះបីជាផ្តល់ជូននូវលក្ខណៈពិសេសប្រណិតលើសរថយន្តម៉ាកដទៃ ក៏ដោយក៏រថយន្ត Maxus Mifa9 ផ្តល់នូវតម្លៃប្រកួតប្រជែងខ្ពស់ត្រឹមតែ $79,990 ប៉ុណ្ណោះដែលធ្វើឱ្យវាក្លាយជាជម្រើសដ៏គួរឱ្យទាក់ទាញសម្រាប់អ្នកដែលកំពុងស្វែងរករថយន្តថ្មី មានផាសុកភាពខ្ពស់ ទំនើប និងប្រណិតភាពកម្រិតខ្ពស់ក្នុងតម្លៃសមរម្យ។
សរុបមក រថយន្តអគ្គិសនី Maxus Mifa9 បានក្លាយជារថយន្តប្រណិតប្រភេទ MPV ដែលលក់ដាច់បំផុតខណៈដែលនៅក្នុងទីក្រុងហុងកុង និងទូទាំងអាស៊ី ដោយសារតែរថយន្តនេះបានបង្ហាញវត្តមានទៅកាន់អ្នកប្រើប្រាស់ជាច្រើន ទាំងការប្រើប្រាស់បែបឯកជន និងបែបជីវកម្មដែលស័ក្តសមបំផុតសម្រាប់ម្ចាស់អាជីកម្ម ឬគ្រួសារដែលកំពុងស្វែងរករថយន្តប្រណិតមានតម្លៃសមរម្យ និងមិនប៉ះពាល់ដល់បរិស្ថាន។ ខណៈនៅក្នុងប្រទេសថៃគឺជាប្រទេសដែលឧស្សាហកម្មរថយន្តមានការប្រកួតប្រជែងខ្លាំង ប៉ុន្តែរថយន្ត Maxus Mifa9 បានផ្តល់លក្ខណៈពិសេសកម្រិតខ្ពស់ និងការដំណើរការដោយថាមពលអគ្គិសនីសុទ្ធដែលបានឆ្លុះបញ្ចាំងនៃការកើនឡើងរបស់អ្នកប្រើប្រាស់ដែលយល់ដឹងអំពីបរិស្ថាននាពេលបច្ចុប្បន្ន និងពេលអនាគត។ ទាំងនៅក្នុងទីក្រុងហុងកុង និងប្រទេសថៃ អ្នកប្រើប្រាស់កំពុងផ្តល់អាទិភាពខ្ពស់ដល់ការប្រើប្រាស់រថយន្តអគ្គិសនីដើម្បីចូលរួមការពារដល់បរិស្ថានតាមរយៈការជ្រើសរើសមធ្យោបាយធ្វើដំណើរដែលប្រើប្រាស់ថាមពលអគ្គិសនី ហើយរថយន្ត Maxus Mifa9 បានលេចចេញជារថយន្តកំពូលលើផ្នែករថយន្តប្រណិតប្រភេទអគ្គិសនី។ ឥឡូវនេះប្រជាជនកម្ពុជាក៏អាចចាប់ផ្តើមទទួលស្គាល់នូវអត្ថប្រយោជន៍ និងគុណភាពរបស់រថយន្តអគ្គិសនីផងដែរ។
ខណៈដែលរដ្ឋាភិបាលកម្ពុជាក៏កំពុងលើកទឹកចិត្តឱ្យមានការប្រើប្រាស់រថយន្តអគ្គិសនីដែលជាផ្នែកមួយក្នុងការចូលរួម និងកិច្ចខិតខំប្រឹងប្រែងរបស់ប្រជាជនយើងទាំងអស់គ្នា ដើម្បីកាត់បន្ថយការបំភាយឧស្ម័នកាបូនិចទៅបរិយាកាស និងរួមគ្នាលើកកម្ពស់នៃដំណោះស្រាយការធ្វើដំណើរពណ៌បៃតង។ ជាមួយក្រុមហ៊ុន Maxus ដែលជាក្រុមហ៊ុននាំមុខគេក្នុងការផលិតនិងច្នៃប្រឌិតរថយន្តអគ្គិសនី និងបានដាក់ទុនប្រតិបត្តិការមួយនេះជាមួយនឹងម៉ូដែល Mifa9 ដែលផ្តល់ឱ្យអ្នកប្រើប្រាស់នូវភាពទាក់ទាញយ៉ាងទាន់សម័យ និងនិរន្តរភាព។
អត្ថបទពាណិជកម្ម (Sponsored)
អគារតាំងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណិតDEEPALបានបើកសម្ពោធជាផ្លូវការ បានដោយជោគជ័យ
ធ្លាប់ជាឡាន Luxury មួយដែរ! ពេលនេះ GX470 កាន់តែបន្ដធ្លាក់ថ្លៃ បច្ចុប្បន្ននៅខ្ទង់ ១ម៉ឺនស្ដើងប៉ុណ្ណោះ
ស្វាគមន៍សមាជិកថ្មី ម៉ូឌែល 𝐈𝐬𝐮𝐳𝐮 𝐃-𝐌𝐚𝐱 𝟒𝐱𝟒 ថ្មី!!📣ជាមួយតំលៃពិសេសត្រឹមតែ
City Car Kia Ray ជាប្រភេទឡាន Minivan ខ្នាតតូចស្រួលប្រើតម្លៃក្រោម 1ម៉ឺនដុល្លារ សមស្រប់បងប្អូនរស់នៅទីក្រុង
អគារតាំងបង្ហាញរថយន្តអគ្គិសនីដ៏ប្រណិតDEEPALបានបើកសម្ពោធជាផ្លូវការ បានដោយជោគជ័យ
ស្វាគមន៍សមាជិកថ្មី ម៉ូឌែល 𝐈𝐬𝐮𝐳𝐮 𝐃-𝐌𝐚𝐱 𝟒𝐱𝟒 ថ្មី!!📣ជាមួយតំលៃពិសេសត្រឹមតែ
Defender ស៊េរីថ្មី ២០២៥ មកលើកនេះពិតជាអស្ចារ្យមិនធម្មតា
បញ្ចុះតម្លៃក្រោម 3ម៉ឺនដុល្លារ Hyundai Stargazer ក្លាយជាឡានថ្មីខ្លាញ់គោ 7កៅអីតម្លៃធូរ នឹងទំនើបមិនធម្មតាឡើយ