ម៉ូឌែល Mazda 2 ក្នុងបរិបទស្រុកខ្មែរយើងទទួលបានការពេញនិយមខ្លាំងគ្រាន់បើចាប់ពីឆ្នាំ២០១៦ មកទល់នឹងបច្ចុប្បន្ននេះ។ Mazda 2 ដែលមានរហ័សមានថា M2 ជាប្រភេទឡានកូនកាត់ចេញម្ដងពីម៉ូឌែលគឺ ប្រភេទ M2 Hatcheback និង M2 Sedan ដែលមានបំពាក់គ្រឿងបរិក្ខាដូចគ្នា តែប្លែកត្រង់រូបរាងបខាងក្រៅន្ដិចតែប៉ុណ្ណោះ។ តែសម្រាប់ស៊េរីឆ្នាំ២០២៣នេះ ហាក់ប្លែកអារម្មណ៍ខ្លាំង ខុសពីឆ្នាំមុនៗដោយ Mazda សម្រេចដកចេញនៅ Option ផ្ទៃខាងក្នុង ក៏ដូចជាភាពទំនើបមួយចំនួនធំចេញពី M2 ទាំងពីរជម្រើសតែម្ដង។
អ្វីដែលមិនមានបំពាក់សម្រាប់ស៊េរីឆ្នាំ២០២៣នេះខុសពីស៊េរីឆ្នាំមុនៗនោះគឺ
កៅអីស្បែក, អេក្រង់ធំ LCD ៧អីញ, កាមេរាក្រោយ, Sensor ជំនួយពេលចូលចត, ផ្លឹតទឹកអូតូ, មុខងារ I-Stop, GPS, Hard up Display បូតុងបញ្ជាលើដៃចង្គូត ទាំងនេះគឺជាអ្វីដែលមិនមានបំពាក់នៅលើស៊េរីឆ្នាំ២០២៣។ ដោយជំនួសមកវិញនៅ ផ្នែកជាច្រើនបំពាក់ជ័រ និងកាំម្ងៃក្រណាត់ ជំនួសដោយស្បែក ដូចជាកៅអីជញ្ជាំងដៃទ្វា តាបឡូជាដើម។
ចំពោះតម្លៃកាលចេញដំបូងខាងក្រុមហ៊ុនដាក់លក់ក្នុងតម្លៃ ២៦៩០០ដុល្លារ ទាំងប្រភេទ Sedan និង Hatchback ហើយសម្រាប់បច្ចុប្បន្ននេះវិញខាងក្រុមហ៊ុនបានប្រកាសបញ្ចុះតម្លៃមកត្រឹមតែ ២៤៩០០ដុល្លារប៉ុណ្ណោះ។
ផ្នែកប្លុកម៉ាស៊ីន M2 ប្រើម៉ាស៊ីនសាំង Sky Active ជំនាន់ចុងក្រោយ (បង្កើនសន្ទុះ សន្សំសំចៃប្រេងឥន្ធនៈ និងកាត់បន្ថយជាតិពុលក្នុបរិយាកាស)ទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំងសេះបាន ១០៧សេះ កម្លាំងរមួល ១៣៩ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD ដែលមានជំនួយដោយ Sport Mode អាចរត់ល្បឿនជាអតិបរិមាជិត ២០០គីឡូម៉ែត្រ/ម៉ោង។
ចំពោះកម្រិតស៊ីសាំងវិញត្រឹមតែ ៥លីត្រ ទៅ ៦លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
គួរបញ្ជាក់ផងដែរថា កាលពពួកស៊េរីឆ្នាំ២០២២ ដាក់លក់ក្នុងតម្លៃ ២៦៥០០ដុល្លារ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mazda 2 ស៊េរីឆ្នាំ២០២៣នេះ? អាចចូលរួមចែករំលែកបទពិសោធន៍ ចំណាប់អារម្មណ៍ នៅក្នុង Comment ខាងក្រោមនេះបាន៕
ដោយ៖ Bunsak
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ