BT-50 ជាកំពូល Pick Up ដ៏មានប្រជាប្រិយភាពល្បីមួយរបស់ Mazda កុំថាឡើយនៅទីផ្សារបរទេស តែនៅស្រុកខ្មែរយើងក៏សម្បូរមិនសូចដាច់ភ្នែកឡើយនៅលើដង់ផ្លូវ។
មានតាំងពីស៊េរីឆ្នាំ ២០១២ រហូតដល់ឆ្នាំ ២០២២ ខណៈស្ងប់ស្ងាតខានចេញស៊េរីថ្មីអស់រយៈពេលពីរឆ្នាំ ពេលនេះ BT-50 2025 ក៏ចេញមកអង្រួនទីផ្សារម្ដងទៀត ជាមួយការផ្លាស់ប្ដូរកែប្រែរូបរាងថ្មីនៃផ្នែកខ្លះ នឹងបន្ថែមភាពទំនើបប្លែកមួយចំនួនទៀតផងដែរ។
បើទោះបីជាមិនទាន់មានកែផ្លាស់ប្ដូររូបរាងថ្មីទាំងស្រុងក្ដី ប៉ុន្ដែឃើញមានការកែប្រែមួយចំនួនដែលមើលទៅ រាងអំណាច់ នឹងស្ព័រជាងមុន។ ដូចជាផ្ទៃខាងមុខបំពាក់បាណាថ្មីរំលេចគ្រាប់រាងជា Octagons ជាមួយ Logo ដ៏ធំមួយរបស់ Mazda ហើយអ្វីដែលប្លែកមួយទៀតគឺ ចង្កៀងថ្មី LED អមដោយភ្លើង DRL ដូចទៅនឹងម៉ូឌែល CX-5 ជំនាន់ថ្មីដែរ។
មិនតែប៉ុណ្ណោះ ស្ដុបក្រោយក៏ពាក់ជា LED បែបថ្មី នឹងផ្នែកជាច្រើនទៀត ជាមួយគ្រឿងតុបតែងផ្នែកខាងក្រៅ ភាគច្រើនបំពាក់ថ្មីរំលិចដោយពណ៌ ខ្មៅរលោង ដែលមើលទៅកាន់តែស្ព័រជាងមុន។
ផ្នែកខាងក្នុងក៏ទទួលបានការកែប្រែមួយចំនួនផងដែរ ដូចជាកៅអីស្បែកឌីស្សាញថ្មី កុងទ័រឌីជិថល ៧អ៉ឺញធំជាងមុន ពហុមុខងារ អេក្រង់ថាច់ ៩អ៉ីញភ្ជាប់មុខងារ Wireless Apple CarPlay & Android Auto កាមេរ៉ាស្តេរ៉េអូខាងមុខថ្មីដែលបង្កើនទិដ្ឋភាពទ្វេដង កញ្ចក់មើលក្រោយបន្ថែមរន្ធ USB-C សម្រាប់ភ្ជាប់ការមេរ៉ាសុវត្ថិភាពតែម្ដង។ ក្រៅពីនឹងនឹង Mazda ក៏បន្ថែមភាពទំនើបមួយចំនួនទៀតផងដែរដូចជា ប្រព័ន្ធ Traffic Jam Assist, Rear Cross Traffic Brake, Adaptive Cruise Control ជាដើម។
ចូលដល់ប្លុកម៉ាស៊ីនវិញ ហាក់មានមិនទាន់មានការកែសម្រួលថ្មីនៅឡើយទេ BT-50 នៅប្រើម៉ាស៊ីនម៉ាស៊ូត ៤ ស៊ីឡាំង 3.0 លីត្រ turbo diesel ដដែល ផលិតកម្លាំង ១៨៨សេះ និងកម្លាំងរមួល ៣៣២ ផោនហ្វីត បង្វិលកង់ដោយប៉ុង១ RWD នឹងប៉ុង២ 4WD ។
សម្រាប់ទីផ្សារមួយចំនួន Mazda ក៏មានម៉ាស៊ូតមួយប្រភេទទៀតគឺ ៤ស៊ីឡាំង ១.៩ លីត្រដែលមានកម្លាំង ១៤៨សេះ កម្លាំងរមួល ២៥៨ផោនហ្វីត ដែលម៉ាស៊ីនទាំងពីរនេះ រត់ដោយប្រអប់លេខ ៦វគ្គលេខដៃ នឹង ៦វគ្គអូតូ។
គួរបញ្ចាក់ដែរថា Mazda BT-50 2025 មិនទាន់ចេញតម្លៃជាផ្លូវការណាមួយឡើយ ហើយនេះគ្រាន់តែជាលក្ខណៈទូទៅមួយចំនួនប៉ុណ្ណោះ សម្រាប់ព័ត៍មានបន្ថែម Advan Auto នឹងលម្អិតនៅពេលក្រោយបន្ទាប់ពីមានការចេញលក់ជាផ្លូវការ៕
ដោយ៖ Bunsak
ប្រភព៖ Motor.1
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T