ក្នុងចំណោមពពួក CX Crossover SUV របស់ Mazda អាចនិយាយបានថា CX-50 ទើបតែរៈឡើងជាផ្លូវការនៅឆ្នាំ២០២៣ ជាមួយការឌីស្សាញទាក់ភ្នែក ហាប់ណែន ជាងម៉ូឌែល CX ផ្សេងៗ។
CX-50 រចនាឡើងតាមទម្រង់ជា Square Styling ដែលមើលទៅរាងការ៉េ បែបជ្រុងបន្ដិច ជាមួយផ្ទៃសំណាញ់ខាងមុខរចនាថ្មី ចង្គៀងរាងស្លីម នឹងអំណាចជាងមុន ចំណែកស្ដុបក្រោយក៏ត្រូវបានសម្រួលឡើងវិញ ជាមួយរូបរាងទាំងមូលកាត់ទៅរកភាពស្ព័រ នឹង Off-Road ។
CX-50 ស៊េរីឆ្នាំ២០២៤ មានប្រវែងសរុប ៤៧៨៥ម.ម ទទឹង ១៩២០ម.ម កម្ពស់ ១៦១៣ម.ម ជាមួយទម្ងន់សរុប ១៧០០គីឡូក្រាមជាងឯណោះ។
ផ្នែកប្លុកម៉ាស៊ីនសម្រាប់ទីផ្សារអាមេរិក ឃើញប្រើម៉ាស៊ីន ២ជម្រើសដូចជា ទំហំ ៤ស៊ីឡាំង Sky Active ចំណុះ ២.៥លីត្រ ផលិតកម្លាំងបាន ១៨៧សេះ បង្វិលកង់ដោយប៉ុង១ FWD រត់ដោយប្រអប់លេខ ៦វគ្គអូតូ ជាស្ដង់ដារ។
ចំណែកម៉ាស៊ីន Turbo វិញផលិតកម្លាំងបានដល់ទៅ ២៥៦សេះ កម្លាំងរមួល ៣២០ផោនហ្វីត បង្វិលកង់ដោយប៉ុង២ AWD បំពាក់បច្ចេកវិទ្យា i-Active AWD ជំនួយបន្ថែមដោយ Drive Mode (MI Drive) ដូចជា Eco, Normal, Sport នឹងមានបច្ចេកវិទ្យាជំនួយពេល Off-Road មួយចំនួនបន្ថែមទៀតផងដែរ។
ផ្ទៃខាងក្នុងហាក់ខុសប្លែកពីម៉ូឌែលផ្សេងៗច្រើនដោយផ្នែកកាបីនតាឡូខាងមុខ ឌីស្សាញថ្មីស្រោបដោយស្បែករំលេចថ្នេរ គួមផ្សំអេក្រង់ថាច់ទំហំ ១០.៣អ៉ីង ពហុមុខងារ ដំបូលបើក ២តង់ រន្ធ USB-C មុខងារ Wireless Charge កៅអីស្បែកមានមុខងារក្ដៅត្រជាក់ Speaker Bose ១២គ្រាប់។
ជាមួយកញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ផ្លឹតទឹកអូតូ ប្រព័ន្ធបញ្ជាឆេះពីចម្ងាយ ផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែកប្រណិត រំលេចដោយក្រូមមើលទៅ Luxury Car តែម្ដង ហើយក៏មានភាពទំនើបពិសេសៗជាច្រើនមួយចំនួនទៀតផងដែរ។
ចំពោះប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរ Mazda CX-50 ទទួលបានមួយឈុតជាស្ដង់ដារតែម្ដង។
សម្រាប់តម្លៃវិញក្នុងទីផ្សារអាមេរិកចាប់ពី ៣១,៦៧៥ដុល្លារ ដល់ ៤៤,៦៧៥ដុល្លារ អមជាមួយជម្រើស Trim/Option ចំនួន ៨ឯណោះ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ CX-50 ស៊េរីឆ្នាំ២០២៤ នេះ? រូបរាងប៉ុណ្ណឹង តម្លៃ ជាមួយភាពទំនើបមួយចំនួនគិតថាគួរឲ្យចាប់អារម្មណ៍ឬអត់? សម្រាប់មតិយោបល់ និងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
តោះ! ចូលរួមការងារជាមួយ Advan Auto ប្រសិនបើអ្នកស្រឡាញ់វិស័យរថយន្ត មិនចាំបាច់មានបទពិសោធន៍ក៏បាន អ្នកអាចមករៀនសូត្រពីការងារជាមួយពួកយើងឥឡូវនេះ ។
អ្នកផលិតមាតិកា/សរសេរអត្ថបទព័ត៌មាន - Content Creator/Writer (Intern)
អ្នកកាត់តវីដេអូ - Video Editor (Intern)
ដាក់ពាក្យមកកាន់ Telegram: https://t.me/advanauto_contact
ទាញយកព័ត៌មានលម្អិត (Job Description) : https://shorturl.at/izBIW
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា