យោងតាមការស្នើសុំរបស់ប្រិយមិត្តអំពីការធ្វើបទបង្ហាញទាក់ទងនឹងកំពូលរថយន្ដ SUV ប្រភេទ ៧កៅអីរបស់ Mazda គឺម៉ូឌែល CX-9 ស៊េរីឆ្នាំ២០២៤ ស្របពេលដែលក្រុមហ៊ុនក្នុងស្រុកខ្មែរក៏បាននាំចូលមកថ្មីៗនេះផងនោះ ធ្វើឲ្យ CX-9 ក្លាយទៅជាប្រធានបទក្ដៅសម្រាប់ថ្ងៃនេះ។
CX-9 ផលិតដំបូងនៅឆ្នាំ២០០៦ ដល់ឆ្នាំ២០១៦ ដែលជាជំនាន់ទី១ ហើយឆ្នាំ២០១៧ ដល់បច្ចុប្បន្ន CX-9 ដំណើរការផលិតរបស់ខ្លួនបាន ២ជំនាន់ទៅហើយ។
សម្រាប់វត្តមាននៅស្រុកខ្មែរភាគច្រើនមានចាប់ពីឆ្នាំ២០១៧ រហូតថ្មីៗនេះក្រុមហ៊ុនក្នុងស្រុកទើបនិងនាំចូលស៊េរីឆ្នាំ២០២៤ ទោះបីមិនទាន់ផ្លាស់ប្ដូររូបរាងទាំងស្រុងក្នុងរយៈពេល ៨ឆ្នាំកន្លងមកនេះក្ដី ប៉ុន្ដែ CX-9 នៅតែជាប្រភេទឡានដែលលក់ដាច់ខ្លាំងគួរឲ្យកត់សម្គាល់។
CX-9 ជំនាន់ថ្មីនេះរចនាឡើងតាមបែបទម្រង់ Kodo Desing ដែលផ្ទៃខាងមុខបំពាក់ប៉ាណាស្រោបក្រូមបែបផុសលេចមកក្រៅ ជាមួយចង្កៀងគុជ LED ប្រភេទ Adaptive អាចរ៉េតាមចង្កូត និងបិទបើកដោយស្វ័យប្រវត្តិ អមដោយភ្លើងបំភ្លឺពេលថ្ងៃរឹមៗដូចភ្នែកសត្វ មើលទៅអំណាច និង ប្រណិត ។
ចំណែកស្ដុបក្រោយវិញប្រើ LED រាងស្លីម អូសជាប់គូទក្រោយ និងភ្ជាប់ដោយក្រូមពីម្ខាងទៅម្ខាង អមដោយស៊ីមាំងភ្លោះ មើលទៅកាន់តែស្ព័រ និងប្រណិតថែមទៀត។ គួបផ្សំយាន់កង់ ទំហំ ១៨ អ៊ីញ អាលុយមីញូម បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយ ABS និងមុខងារជំនួយហ្វ្រាំងជាច្រើនទៀតរបស់ Mazda ផងដែរ។
CX-9 ជាប្រភេទឡាន SUV កៅអី ៣ជួរ ទ្វា៥ មានប្រវែងតួខ្លួនសរុប ៥០៧៥ម.ម ទទឹង ១៩៦៩ម.ម កម្ពស់ ១៧៤៧ម.ម ជាមួយទម្ងន់ ១៩២៤គីឡូក្រាម។
ផ្នែកប្លុកម៉ាស៊ីនអាចនិយាយបានថា CX-9 មានតែម៉ាស៊ីនសាំងតែមួយប្រភេទប៉ុណ្ណោះគឺ ម៉ាស៊ីន Sky Active ជំនាន់ថ្មី ទំហំ ៤ស៊ីឡាំង ចំណុះ ២.៥លីត្រ ជំនួយបន្ថែមដោយ Turbo អាចផលិតកម្លាំងបាន ២៣០សេះ កម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ AWD និងជំនួយដោយ Sport Mode ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៩លីត្រ ទៅ ១០លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ផ្ទៃខាងក្នុងសម្រាប់ Specs ស្រុកខ្មែរឃើញមានបំពាក់ជាមួយ កៅអីស្បែកប្រភេទ Nappa ទន់រលោង ៣ជួរ និងជំនួយដោយអេឡិចត្រូនិចនៅជួរមុខ ដែលមានសភាពធំទូលាយ និងសល់ឃ្លុបក្រោយអាចដាក់អីវ៉ានបានច្រើនគួរសម ជាមួយផ្ទៃខាងក្នុងភាគច្រើនស្រោបដោយស្បែក និងក្រូមអាលុយមីញូម មើលទៅបែប Luxury Car តែម្ដង។
ក្រៅពីនេះក៏មានប្រព័ន្ធ Smart key អេក្រង់ថាច់ទំហំ ៩អ៊ីញ Mazda Connect, Apple CarPlay & Android Auto កាមេរ៉ាក្រោយជំនួយពេលចូលចត និងមុខងារជំនួយពេលឡានចេញក្រៅគន្លងផ្លូវ, ពោងសុវត្ថិភាពមួយជុំ, Speaker Surround Sound, រន្ធម៉ាស៊ីនត្រជាក់ ២តំបន់, ផ្លិតទឹកអូតូ, ប៊ូតុងហ្វ្រាំងដៃអេឡិចត្រនិច, Auto Hold, ប៊ូតុងបញ្ជាថាច់នៅស្ដូកកណ្ដាល, កន្លែងសាកថ្មឥតខ្សែ, រន្ធ USB, USB-C ទាំងមុខទាំងក្រោយ និងមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
សម្រាប់តម្លៃវិញ CX-9 ស៊េរី២០២៤ថ្មីគាស់កេះតម្លៃ ៥៩,៩០០ដុល្លារ ដែលប្រមាណជាកន្លះសែនដុល្លារ ខណៈតម្លៃស្លាកលេខពពួកឆ្នាំ២០១៧ ដល់២០២២ ខ្ទង់ក្បែ ៤ម៉ឺន ទៅក្បែរ ៥ម៉ឺនដុល្លារឯណោះ។
សរុបមក បងប្អូនយល់យ៉ាងណាដែរចំពោះ Mazda CX-9 ២០២៤នេះ? ភិនភាគប៉ុណ្ណឹង តម្លៃប៉ុណ្ណឹងគិតថាស៊ីសងគ្នាអត់? សម្រាប់មតិយោបល់ និងបទពិសោធន៍អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា