Mazda ទើបតែនាំចូលនៅរថយន្ដ Sedan បែបស្ព័ររបស់ខ្លួនម៉ូឌែល Mazda 2 ស៊េរីឆ្នាំ ២០២៥ ជាមួយការផ្លាស់ប្ដូររាងថ្មី មើលទៅកាន់តែស្ព័រ នឹងទាក់ភ្នែកជាងមុន។
អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ Mazda 2 ឆ្នាំនេះហាក់លក់ធូរថ្លៃជាងមុន ខណៈពពួកឆ្នាំ ២០២៣ កាលចេញដំបូងតម្លៃ ២៤,៩០០ដុល្លារឯណោះ។ ប៉ុន្ដែសម្រាប់ឆ្នាំ ២០២៥ នេះហាក់មានតម្លៃសមរម្យច្រើនគឺខ្ទង់ ២១,៩៩៩ដុល្លារប៉ុណ្ណោះ ខណៈម៉ូឌែល Sport Edition តម្លៃ ២៦,៩៩៩ដុល្លារ ដែលភ្ជាប់មកជាមួយភាពទំនើប នឹងប្រណិតប្លែកច្រើនគួរសម។
Mazda 2 2025 ប្រើម៉ាស៊ីន ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំងសេះបាន ១០៧សេះ កម្លាំងរមួល ១៣៩ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD ដែលមានជំនួយដោយ Sport Mode អាចរត់ល្បឿនជាអតិបរិមាក្បែរ ២០០គីឡូម៉ែត្រ/ម៉ោង។
Mazda 2 ក៏ស្ថិតក្នុងចំណោមឡានដែលធន់សន្សំសំចៃផងដែរ ចំពោះកម្រិតស៊ីសាំងវិញត្រឹមតែ ៥លីត្រ ទៅ ៦លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
សម្រាប់ឆ្នាំ ២០២៥ ទទួលបានការផ្លាស់ប្ដូរថ្មីនៅផ្នែកខាងមុខ លែងប្រើសំណាញ់ក្រឡាទៀតហើយ ប្ដូរមកបំពាក់បាណាបិតជិតពណ៌ខ្លៅ ជាមួយទម្រង់យាន់បែបថ្មីប្រភេទ Alloy Wheel មើលទៅកាន់តែស្ព័រ នឹងទាក់ភ្នែកជាងមុនទៅទៀត។
ចំណែកប្រភេទ Sport Edition វិញបន្ថែមសំណាញ់ក្រឡា នឹងស្រោបដោយក្រូមពណ៌ខ្មៅ មើលទៅកាន់តែកាច អមដោយយាន់បែបថ្មីទៀត ស្ព័រស្រាប់តែម្ដង អ្នកប្រើមិនចាំបាច់លេងទៀតឡើយ។
ចំណែកផ្ទៃខាងក្នុងដូចជាមិនទាន់មានការផ្លាស់ប្ដូរអ្វីច្រើនឡើយ ប៉ុន្ដែសម្រាប់ប្រភេទ Sport Edition វិញឃើញមានបំពាក់កៅអីស្បែករំលេចដោយថ្នេរក្រហម ផ្នែកចង្កូត នឹងតាបឡូកណ្ដាល ជាមួយផ្នែកច្រើនជាច្រើនស្រោបស្បែក។
ក្រៅពីនឹងមុខងារមួយចំនួនបញ្ជាដោយការមូលឡើងចុះ (ធម្មតាកាច់) ប្រព័ន្ធសាកថ្មឥខ្សែរ Heard-Up display អេក្រង់ធំភ្ជាប់ Apple CarPlay & Andrion Auto កាម៉េរាក្រោយ នឹងមានជំនួយដោយសេនស័រចូលចត ជាដើម។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mazda 2 2025 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍បន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
សាក 5 នាទី រួចរាល់, សាក 9 នាទី ពេញ! BYD Sealion 6 EV FLASH Charge Edition ដាក់លក់នៅកម្ពុជា
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ