អាចថាជាការកម្រមួយដែលក្រុមហ៊ុន Mazda ដាក់លក់ម៉ូឌែលចុងក្រោយ Mazda 2 ស៊េរីឆ្នាំ 2025 ថ្មីខ្លាញ់គោក្នុងតម្លៃ ១៩,៩៩៩ដុល្លារប៉ុណ្ណោះ ខណៈខ្ទង់ ២ខែមុនឃើញដាក់លក់ ២១,៩៩៩ដុល្លារឯណោះ។
នេះអាចថាជាតម្លៃប្រម៉ូសិនពិសេសមួយដែលស្ទើមិនធ្លាប់មានឡើយសម្រាប់ឡានជប៉ុនស៊េរីចុងក្រោយបែបនេះ ហើយក៏ជាម៉ូឌែលឡានដែលលក់ដាច់ នឹងពេញនិយមក្នុងការប្រើប្រាស់ផងដែរ។
បច្ចុប្បន្នឡានថ្មីប្រភេទ Sedan ស៊េរីឆ្នាំ ២០២៥ នឹងប្រេនល្បីមិនងាយមានតម្លៃក្រោម ២ម៉ឺនដុល្លារនោះទេ អាចថាមិនងាយរកឡើយ។ ហើយនេះក៏ជាឪកាសពិសេសសម្រាប់បងប្អូនដែលមានតម្រូវការប្រើប្រាស់រថយន្ដ ហើយកាន់ខ្ទង់ ២ម៉ឺនដុល្លារអាចពិចារណាឡានថ្មីគាស់កេស ដែលធានាស្ទើតែគ្រប់យ៉ាងចេញពីក្រុមហ៊ុនក្នុងរយៈពេលវែងផងដែរ។
គួរបញ្ចាក់ថា៖ Mazda 2 2025 មានពីរជម្រើស Option ដូចជាប្រភេទធម្មតា តម្លៃ ១៩,៩៩៩ដុល្លារ នឹងប្រភេទ Sport Edtion តម្លៃ ២៦,៩៩៩ដុល្លារ ដែលប្រើម៉ាស៊ីន ៤ស៊ីឡាំង ១.៥លីត្រ ផលិតកម្លាំងសេះបាន ១០៧សេះ កម្លាំងរមួល ១៣៩ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង១ FWD ដែលមានជំនួយដោយ Sport Mode អាចរត់ល្បឿនជាអតិបរិមាក្បែរ ២០០គីឡូម៉ែត្រ/ម៉ោង។ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៥លីត្រ ទៅ ៦លីត្រជាងប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mazda 2 2025 មួយនេះ? តម្លៃក្រោម ២ម៉ឺនអាចថាមិនងាយរកឡើយសម្រាប់ឡានថ្មីខ្លាញ់គោ Sedan បែបស្ព័រ ចាយរាងបែបនេះ? ដើម្បីកាន់តែច្បាស់បន្ថែមរឿងតម្លៃមានការប្រែប្រួល ឬយ៉ាងណានោះ បងប្អូនអាចទាក់ទងសួរនាំព័ត៍មានបន្ថែមទៅកាន់ក្រុមហ៊ុនផ្ទាល់បាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?