Tesla Model 3 បានគូប្រកួតថ្មី បន្ទាប់ពី Mercedes ប្រកាសចេញ concept ឡានអគ្គិសនីថ្មី Mercedes Benz CLA Class EV 2025 ជាមួយការរចនាម៉ូដ high class ភ្ជាប់បច្ចេកវិទ្យាខ្ពស់ ជិះបានឆ្ងាយ និងជាពិសេសនឹងចេញលក់ជាមួយតម្លៃសមរម្យសម្រាប់ប្រកួតប្រជែងទីផ្សារ។
MB CLA 2025 ជារថយន្ដអគ្គិសនីសុទ្ធ ដែលរចនារូបរាង ប្រើប្រាស់ platform MMA (Mercedes’ next gen Modular Architecture) ដំបូងគេ ដែល Mercedes គ្រោងប្រើសម្រាប់រថយន្ដអគ្គិសនីក្រោយៗរបស់ខ្លួន។ ផ្នែកខាងក្រៅមានចង្កៀង LED រំលេចតួរថយន្ដ ពិសេសដំបូលខាងលើត្រូវបានពាសដោយកញ្ចក់សុទ្ធយ៉ាងស្រស់ស្អាត។
MB CLA នឹងភ្ជាប់ជាមួយថ្មអគ្គិសនី Ultra-efficient ប្រើ sillicon-oxide របស់ EQXX ជាមួយថាមពល ៨០០V ដែលសាកពេញម្ដងអាចឲ្យវារត់បាន ៧៥០ គម និងអាចសាកថាមពលបានលឿន តែ ១៥នាទី អាចឲ្យវារត់បាន ៤០០គម ជាពិសេសវាមានភ្ជាប់ប្រព័ន្ធ bidirectional charging ដែលផ្ទុកថាមពលសម្រាប់ផ្គត់ផ្គង់រថយន្ដជាបណ្ដោះអាសន្នផងដែរ។
ផ្នែកខាងក្នុងមានអេក្រង់យក្ស MBUX Superscreen លាតសន្ធឹងពេញមួយ dashboard តែម្ដង ដើរដោយប្រព័ន្ធ Mercedes Benz Operating System (MB.OS) ដែលមានភ្ជាប់បច្ចេកវិទ្យាទំនើបផ្សេងៗទៀត រួមមាន ប្រព័ន្ធជំនួយការបើកបរកម្រិត ៣ (SAE Level 3 autonomy system), ប្រព័ន្ឌការពារក្មេង (Child Presence Detection: CPD), និងប្រព័ន្ធឆ្លាតវៃផ្សេងទៀតផងដែរ។
តាមការឲ្យដឹងពី Carwow ថា MB CLA 2025 នឹងសម្រេចការផលិតជារូបរាងនៅ ២០២៤ នេះ និងចេញក្នុងទីផ្សារអាមេរិកមុនគេ ជាមួយនឹងតម្លៃប៉ាន់ស្មានប្រមាណខ្ទង់ ៥៥ ៧៥០ ដុល្លារ ដែលក្នុងនោះ Mercedes ក៏មានគម្រោងបង្ហាញមុខ concept រថយន្ដ ៣ ម៉ូដែលបន្ថែមទៀតផងដែរ ដោយមួយម៉ូដបែកចេញពី Wagon និងពីរទៀតជាប្រភេទ SUV ដែលមកជំនួសម៉ូដែល GLA និង GLB ផងដែរ។
ប្រភព៖ Electrek
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!