ដើម្បីជាការអបអរសាទរការវិលត្រឡប់មកវិញរបស់ខ្សែភាពយន្ដ Hollywood ល្បីឈ្មោះ Avatar: The Way of Water ក្រុមហ៊ុនផលិតភាពយន្ដ 20th Century Studio បានចាប់ដៃគ្នាជាមួយនឹង ក្រុមហ៊ុនរថយន្ដលំដាប់ ដើមកំណើត អាល្លឺម៉ង់ Mercedes Benz ផលិតគម្រូរថយន្ដ យក Style ពីរឿង Avatar ចម្លែកខុសពីគេឯងតែម្ដង ទាំងបច្ចេកវិទ្យា និងរូបរាងក្នុងក្រៅដូចឡានមកពី ភព Pandora ក្នុងប្រព័ន្ធ Alpha Centauri របស់ Avatar។
រថយន្ដនេះមានឈ្មោះថា Mercedes Benz Vision AVTR ដែលឈ្មោះនេះមិនត្រឹមតែ ឈរឲ្យពាក្យថា Avatar នោះទេ តែក៏មកពីពាក្យថា Advanced Vehicle TRansformation របស់ Mercedes ផងដែរ ។
បើតាមការឲ្យដឹងពីវេបសាយផ្លូវការរបស់ Mercedes Benz ថា Vision AVTR នេះ ជាឡានអគ្គិសនី ប្រើប្រាស់ថ្មបច្ចេកវិទ្យាខ្ពស់ ធ្វើចេញពីវត្ថុធាតុដើមកម្រ ដែលអាចកែច្នៃឡើងវិញបាន ១០០% ផ្ដល់ថាមពល ១១០ kWh សាកមួយពេញប្រើពេល ១៥ នាទី ដែលអាចឲ្យវាបើកបរបានចម្ងាយ ៧០០គម បំពាក់់ជាមួយម៉ូទ័រអគ្គិសនី high performace លើកង់ទាំង ៤ ប្រើប្រព័ន្ធ All Wheel Drive។
លក្ខណៈពិសេស របស់វាគឺការបើកបរដោយមុខងារ ‘crab movement’ ដែលអនុញ្ញាតឲ្យវាផ្លាស់ទីពីចំហៀងឡានបាន (move side way) ៣០ ដឺក្រេ និងមុខងារកាន់តែពិសេស មួយទៀតនោះគឹ បន្ទះ “Bionic Flaps” ទាំង ៣៣ នៅផ្នែកខាងក្រោយរបស់រថយន្ដ ដើរតួជា Haptic Robot ដែលបត់បែនបាន (multidirectional movable surface) ជួយសម្រួលដល់ការបើកបរដូចជាពេល បង្កើនល្បឿន, ជាន់ហ្រ្វាំង ដោយដើរតួជាហ្រ្វាំងខ្យល់, និងស្រូបយកខ្យល់ បំប្លែងទៅខ្យល់ត្រជាក់ទៅខាងក្នុងឡានជាដើម។
ផ្នែកខាងក្នុងក៏មិនខុសគ្នាពីផ្នែកខាងក្រៅដែរ ដោយវាត្រូវបានតុបតែងចម្លែក មានកៅអី ២ បរិក្ខារស្រោបដោយស្រទាប់ស្បែក microfiber DINAMICA គុណភាពខ្ពស់ មានផាសុខភាព និងមិនប៉ះពាល់បរិស្ថាន (environmental friendly) ពណ៌ពាសនៅខាងក្នុងអាចប្ដូរបានដែលផ្ដល់បរិយាកាសដូចនៅក្នុងទឹកសមុទ្រ បន្ថែមជាមួយមុខងារឆ្លាតវៃ អាចចំណាំម្ចាស់ ដោយខ្យល់ដង្ហើម និងប៉ះនៅ console កណ្ដាល ដើម្បីដំណើរការវាឡើង បូករួមនឹងអេក្រង់ Digital ជាមួយនឹង 3D graphic ពាសពេញល្វែង dashboard ផងដែរ។
គួរបញ្ជាក់ផងដែរថា Vision AVTR នេះ ត្រូវបានរចនា និងផ្គុំឡើង ដោយវិស្វករ រថយន្ដ ជំនាញ ដល់ទៅច្រើនជាង ៥០ នាក់ ដែលទទួលបានការឧបត្ថម្ភចូលដៃគ្នារវាង Mercedes Benz និង 20th Centery Studio សម្រាប់ រឿង Avatar នេះ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី