ក្រោយពីចេញ AVTR ឬរថយន្ដ Alien ទី ១ ហើយ ក្រុមហ៊ុន Mercedes ថ្មីៗនេះ បានបង្ហាញ concept រថយន្ដ Alien ទី ២ របស់ខ្លួន ដែលមានរូបរាង និងបច្ចេកវិទ្យាទាក់ទាញ កម្លាំងខ្លាំង សំខាន់ជាប្រភេទរថយន្ដ Supercar ដែលប្រើប្រាស់ថាមពលអគ្គិសនី។
តាមការឲ្យដឹងពី Car and Driver ថា រថយន្ដនេះ មានឈ្មោះ Mercedes Benz Vision One-Eleven ដែលត្រូវបានរចនាចេញពីគម្រូរថយន្ដម៉ូដែលឆ្នាំ ៧០ របស់ខ្លួន Mercedes Benz C 111 ដោយច្នៃជារូបរាងបែប futuristic មានទម្ងន់ស្រាល និងកម្ពស់ប្រមាណតែ ៤៦ អិង (១.១៦ម) ប៉ុណ្ណោះ ស្រឡូនក្រាបនឹងដី ចង្កៀងមុខភ្ជាប់នឹង ប៉ាណាមុខ ដើរដោយអំពូល LED ដែលអាចលោតបង្ហាញជាអក្សរ ឬសញ្ញា ដល់អ្នកដំណើរបញ្ច្រាសទិសមើលឃើញ។
សម្រាប់សមត្ថភាពរបស់វាវិញ តាមការឲ្យដឹងពី Car Buzz ថា Vision One-Eleven ត្រូវបានផ្លាស់ប្ដូរពីប្រើឥទ្ធនៈធម្មតា មកជា supercar ដើរដោយថាមពលអគ្គិសនី ជាមួយថ្មស្ដើងថ្មី ទើបតែអភិវឌ្ឍពី Mercedes AMG និងម៉ូទ័រអគ្គិសនី high performace “Axial Flux Motor” បច្ចេកវិទ្យាពីក្រុមហ៊ុនថ្មល្បីឈ្មោះ អង់គ្លេស YASA ដែលខុសពីម៉ូទ័រអគ្គិសនី បែប Radial flux motor ប្រើក្នុងរថយន្ដភាគច្រើន ដោយវាមានទម្ងន់ស្រាលជាងដល់ ៣ ដង អាចផលិតកម្លាំងបានដល់ទៅ ១៩២០ សេះ ដែល Mercedes គ្រោងនឹងដាក់លើរថយន្ដអគ្គិសនីម៉ូដែល ក្រោយៗរបស់ខ្លួន។
ផ្នែកខាងក្នុង មានចង្កូតរាងចតុកោណ ជាមួយអេក្រង់ High Definition screen និងប៉ូតុងបញ្ជាមុខងារផ្សេងៗស្ថិតនៅលើដៃចង្កូតទាំងអស់ ជាពិសេសវាមានអេក្រង់បែប Matrix LED panel កាត់មួយល្វែងតាបឡូខាងមុខ មានកៅអី ២ ដែលបត់បែនតាមការបើកបរ ដូចជា Race Mode ពេលបើកដូចឡានប្រណាំង និង Lounge Mode កៅអីលាតសណ្ដូកមួយជំហរឲ្យអ្នកជិះសម្រាកបានពេលរថយន្ដបើកបរដោយស្វ័យប្រវត្តិ។
លក្ខណៈពិសេសមួយទៀត គឺវាមានវេនតាបែប Augmented Reality (The Magic Leap 2 augmented reality headset) ដែលអ្នកបើកបរអាច មើលឃើញរូបភាពពិតលាយប្រឌិត ក្នុងពេលតែមួយ ដូចក្នុងរឿង sci-fi ដូច្នោះដែរ។
សម្រាប់ព័ត៌មានពីការចេញលក់ផ្សេងៗ Mercedes មិនបានបង្ហើបទេ គ្រាន់តែបានឲ្យដឹងថា concept រថយន្ដក្រុម Vision នេះ នឹងដើរតួសំខាន់ជាគម្រូ ទាំងរូបរាង បច្ចេកវិទ្យា និងសមត្ថភាព សម្រាប់អភិវឌ្ឍរថយន្ដម៉ូដែលផ្សេងៗទៀតរបស់ Mercedes ទៅថ្ងៃអនាគត។
ប្រភព៖ Car Buzz
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!
ក្រុមហ៊ុន ខេ (ខេមបូឌា) បានបើកដំណើរការសាកល្បង (Soft Opening) អគារតាំងបង្ហាញរថយន្ត អ៊ីស៊ូហ្ស៊ុ សាខាទី៣ គឺសាខាខេត្តកំពង់ចាម
ព្រឹត្តិការណ៍បើកបរសាកល្បងរថយន្ត Ford ដ៏ធំប្រចាំឆ្នាំ ២០២៥ បានត្រឡប់មកវិញហើយ!