តាមការចុះផ្សាយពី Car and Bike Magazine បានឲ្យដឹងថា ថ្មីៗនេះក្រុមហ៊ុនផលិតឡានប្រណិត និងលំដាប់ ល្បីឈ្មោះ Mercedes បានប្រកាសថា នឹងសម្ភោធបង្ហាញមុខជាផ្លូវការនូវ រថយន្ដស្ព័រ Hybrid លំដាប់ High Performance របស់ខ្លួននៅទីផ្សារអាស៊ី ដែលចេញពីឥណ្ឌា មុនគេ នៅថ្ងៃទី ១១ ខែ មេសា ឆ្នាំ ២០២៣ ខាងមុខនេះ ។
រថយន្ដនេះ មានឈ្មោះថា Mercedes AMG GT 63 S E Performance ជាប្រភេទរថយន្ដស្ព័រ High Performance ដំបូងរបស់ខ្លួន ដែលប្រើប្រាស់ប្រព័ន្ធផ្ដល់ថាមពលបែប Plug in Hybrid (PHEV) ។ បើរាប់ចាប់ផ្ដើមពីការ design រូបរាងទៅមុន គឺស្រដៀងទៅនឹង AMG GT ទ្វារបួន ឆ្នាំ ២០២០ តែត្រូវបានកែលម្អលើទម្រង់មុខ កង់ជាដើម ឲ្យកាន់តែ sleek សង្ហារជាងមុន។
តែអ្វីដែលពិសេស គឺវាភ្ជាប់ជាមួយម៉ាស៊ីនសាំង ៤.០ លីត្រ Twin-Turbo V8 ជាគូនឹងម៉ូទ័រអគ្គិសនី ដែលអាចឲ្យវាផលិតកម្លាំង បាន ៨៣១ bhp (brake horsepower = 819 horsepower/hp) ក្នុងនោះ វាក៏ភ្ជាប់មកជាមួយប្រអប់លេខ ៩ វគ្គអូតូ និងអាចជាន់បានពីល្បឿន ០ ទៅ ១០០ គម/ម៉ ប្រើពេល ២.៩ វិនាទី ជាមួយល្បឿនអតិបរមា ៣១៦ គម/ម៉។
សម្រាប់ការប្រើប្រាស់ក្នុង មុខងារអគ្គិសនីសុទ្ធ ប្រព័ន្ធ AWD (All Wheel Drive: ប៉ុងពីរ) ដែលត្រូវបានឲ្យឈ្មោះថា 4Matic+ អាចឲ្យម៉ូទ័រអគ្គិសនីផ្ទេរថាមពលឆ្លាស់ពី កង់ក្រោយទៅកង់មុខបាន។ ក្នុងនោះដែរ ជាមួយអាគុយថាមពល ៦.១ kWh អនុញ្ញាតឲ្យវាធ្វើដំណើរដោយប្រើអគ្គិសនីសុទ្ធបាន ១២ គម ដោយជាន់បានល្បឿនអតិបរមា ១៣០ គម/ម៉ ផងដែរ។
ផ្នែកខាងក្នុង ការរចនា ស្រដៀងគ្នាទៅនឹង Mercedes AMG សេរី មុន ដោយក្រុមហ៊ុនមានបំណងរក្សា អត្តសញ្ញាណម៉ូដរចនាខ្លះៗ ដូចជា អេក្រង់ឌីជីថលភ្លោះទំហំ ១២.៤ អិង ដែលមួយដើរតួជាកុងទ៍រ និងមួយទៀតជាអេក្រង់កម្សាន្ដបែប touchscreen, ចង្កូត ចិតរង្វង់ផ្នែកខាងក្រោមបន្ដិច និងបរិយាកាសដូចជាកៅអីអង្គុយ ពណ៌នៅក្នុងរថយន្ដ ត្រូវបានរចនាជាលក្ខណៈស្ព័រផងដែរ។
សូមជម្រាបជូនថា សម្រាប់ប្រព័ន្ធបច្ចេកវិទ្យា ផ្សេងៗនៅក្នុងរថយន្ដ ក៏ដូចជាតម្លៃរបស់វា និងរយៈពេលដែលវាអាចមកដល់ទីផ្សារប្រទេសផ្សេងៗទៀតក្នុងតំបន់អាស៊ី នោះ Mercedes មិនទាន់បានបញ្ជាក់ឲ្យច្បាស់លាស់នោះទេ ដោយចាំបង្ហើបនៅថ្ងៃ GT 63 S E ចេញជាផ្លូវការ ក្នុងខែ មេសានេះ ។
ប្រភព៖ Car and Bike Magazine
អត្ថបទ៖ Andra
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល