នាថ្ងៃទី៣០ ខែសីហា ឆ្នាំ ២០២៣ ក្រុមហ៊ុន Mitsu (Cambodia) Co., Ltd. ដែលជាក្រុមហ៊ុននាំចូល និងចែកចាយជាផ្លូវការនូវរថយន្ត Mitsubishi ប្រចាំព្រះរាជាណាចក្រកម្ពុជា បានធ្វើការសម្ពោធនូវអគារតាំងបង្ហាញរថយន្ត ដែលមានទីតាំងស្ថិតនៅលើផ្សារទំនើប Chip Mong 271 Mega Mall ជាន់ទី២។
ក្រោមអធិបតីភាពវត្តមានដ៏ខ្ពង់ខ្ពស់ពីលោក Sombat Somboon Terdtana នាយកគ្របគ្រងនៃក្រុមហ៊ុន Mitsu(Cambodia) លោកជំទាវ លី សុខឆេង អគ្គនាយិកានៃក្រុមហ៊ុន ជីប ម៉ុង រីថែល ឯកឧត្តម លី ណាវុឌ្ឍ សាកលវិទ្យាធិការនៃសកលវិទ្យាល័យប៊ែលធី ព្រមទាំងដៃគូសហការណ៍ រួមទាំងគណៈគ្រប់គ្រងគ្រប់ជាន់ថ្នាក់ពីបុគ្គលិកនៃក្រុមហ៊ុន Mitsu (Cambodia) ភ្ញៀវកិត្តិយស និងមិត្តអ្នកសារព័ត៌មានជាច្រើននាក់ផងដែរ ។
អគារតាំងបង្ហាញរថយន្តថ្មីរបស់ក្រុមហ៊ុន Mitsubishi នេះ ពិតជាពិសេស ជាលើកដំបូងបង្អស់ និងមិនធ្លាប់មាននៅកម្ពុជាឡើយ បើគិតរហូតមកដល់ពេលនេះសម្រាប់អគារលក់រថយន្តនៅលើផ្សារទំនើបបែបនេះ។
នេះក៏ដោយសារតែការគិតគូលើភាពងាយស្រួលជូនដល់អតិថិជនរបស់ខ្លួននៅតំបន់នោះ ដែលមានបំណងចង់មកមើលរថយន្តដោយផ្ទាល់ ជាមួយទីតាំងដែលមានផាសុកភាព សេវាកម្មល្អ ព្រមទាំងមានរថយន្តស៊េរីថ្មីចុងក្រោយគ្រប់ម៉ូដែលដាក់តាំងបង្ហាញជូនអតិថិជនទាំងអស់ដែលមានដូចជារថយន្ត Mitsubishi Xpander, Xpander Cross, Triton និង Pajero Sport។
ឆ្លៀតក្នុងឱកាសដ៏ពិសេសនេះ ខណៈគ្រប់គ្រងរបស់ក្រុមហ៊ុន Mitsu (Cambodia) Co., Ltd. បានសម្តែងនូវការអរគុណយ៉ាងក្រៃលែងសម្រាប់វត្តមាន ភ្ញៀវកិត្តិយសដែលបានមកចូលរួមក្នុងកម្មពិធីបើកសម្ពោធជាផ្លូវការនៃអគារតាំងបង្ហាញរថយន្តថ្មីរបស់ក្រុមហ៊ុន ជាពិសេសអរគុណយ៉ាងខ្លាំងទៅដល់ទាំងអតិថិជនថ្មី អតិថិជនចាស់ដែលតែងតែជឿទុកចិត្ត គាំទ្រ និងប្រើប្រាស់រថយន្ត Mitsubishi ទាំងអស់។
គួរបញ្ជាក់ផងដែរថា រហូតមកដល់ពេលនេះក្រុមហ៊ុនរថយន្ត Mitsu (Cambodia) Co., Ltd. មានសាខាចំនួន៤ ដូចជា៖ ទីស្នាក់ការកណ្តាលរាជធានីភ្នំពេញ សាខាខេត្តបាត់ដំបង សាខាខេត្តសៀមរាប និងសាខាថ្មី Chip Mong 271 Mega Mall។
នៅក្នុងនោះផងដែរ ក្រុមការងារទាំងអស់របស់ Mitsu (Cambodia) Co., Ltd. បាននឹងកំពុងរង់ចាំបម្រើអតិថិជនទាំងអស់ ប្រឹក្សាយោបល់រាល់ចម្ងល់ដោយស្នាមញញឹម ចាប់ពីថ្ងៃនេះតទៅដែលមានទីតាំងនៅជាន់ទី ២ នៃផ្សារទំនើប Chip Mong 271 Mega Mall ។
សម្រាប់ព័ត៌មានបន្ថែម ឬបងប្អូនចង់សាកសួរអ្វីបន្ថែម បងប្អូនអាចធ្វើការទាក់ទងទៅកាន់លេខទូរស័ព្ទ 011 999 892 / 010 999 892 ឬតាមរយៈផែនទី https://google/maps/Chip Mong 271 Mega Mall
ប្រភព៖ អត្ថបទពាណិជ្ជកម្ម (Sponsored)
រូបភាពផ្សេងៗ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី