Triton អាចនិយាយបានថាជា Pick Up ជួរមុខមួយម៉ូឌែលរបស់ Mitsubishi ដែលពេញនិយមមិនចាញ់ឡានក្រុមហ៊ុនដទៃឡើយនៅស្រុកខ្មែរ។ បើធ្វើដំណើរតាមដងផ្លូវឃើញប្រទះភ្នែកច្រើនគួរសម ដែលមានចាប់ពីស៊េរីឆ្នាំ២០០៥ ដល់ ២០២៣ បច្ចុប្បន្ននេះ។ ចង់ដឹងថា Triton ស៊េរីឆ្នាំ២០២៣ មានលក្ខណៈពិសេសប្លែក និងមានជម្រើសម៉ូឌែល ៤ប្រភេទ Option ដូចជា៖ GLS, GLS PLUS, GLS Extra Plus, និង S Line Limite Edition ខុសគ្នាដូចម្ដេចខ្លះ? មកដឹងត្រួសៗជាមួយ Advan Auto ទាំងអស់គ្នា។
បើតាមប្រភពពី Mitsubishi Motors Cambodia ដែលជា Specs សម្រាប់ស្រុកខ្មែរបានឲ្យដឹងថា Triton ប្រើម៉ាស៊ីនម៉ាស៊ូត D4 MIVEC ទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រ ជំនួយដោយ Turbo អាចផលិតកម្លាំងបាន ១៣៦សេះ សម្រាប់ម៉ូឌែល GLS និង ១៨១សេះសម្រាប់ម៉ូឌែល GLS Plus ឡើងទៅ ជាមួយកម្លាំងរមួល ៤៣០ញូតុនម៉ែត្រ បង្វិលកង់ដោយប្រភេទប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស់ 2H, 4H, 4L។
សម្រាប់ម៉ូឌែល GLS Plus ឡើងទៅបន្ថែម 4HLc, 4LLc សម្រាប់រើសបំរាស់ពីផ្លូវលំបាក់ខ្លាំង និងអាចចូលលេខដៃដោយប្រើ Paddle Shift ជាដើម។ ចំណែកប្រព័ន្ធហ្វ្រាំងជំនួយសុវត្ថិភាពវិញ មានបំពាក់មកជាស្ដង់ដារតែម្ដងដូចជា៖ ABS, EBD, BA, TC, AS, និងប្រព័ន្ធជំនួយពេលឡើងចំណោតផងដែរ។
ចំពោះកំរិតស៊ីសាំងចន្លោះពី ៧លីត្រ ទៅ ៨លីត្រសម្រាប់ម៉ូឌែល GLS និង ៨លីត្រ ទៅ ៩លីត្រ សម្រាប់ GLS Plus ឡើងទៅ។
សម្រាប់ការឌីស្សាញរូបរាងខាងក្រៅមិនជាខុសប្លែកគ្នាច្រើនឡើយ Triton នៅរក្សាទម្រង់ Concept ជា Advanced Dynamic Sheild Desing ដដែលមើលមិនខុសពីឡានផ្សេងៗក្នុងត្រកូល Mitsubishi ឡើយ។
វាមានប្រវែងសរុប ៥៣០៥ម.ម ទទឹង ១៨១៥ម.ម កម្ពស់ ១៧៩៥ម.ម ពីដីមកបាត ២០៥ម.មសម្រាប់ GLS និង ២២០ម.មសម្រាប់ GLS Plus ឡើងទៅ ជាមួយទម្ងន់ ១៩០០គីឡូក្រាម អាចផ្ទុកទម្ងន់បានដល់ទៅ ១តោន និងអូសសណ្ដោងបាន ៣.៥តោនឯណោះ។
ផ្នែកខាងមុខយើងអាចកំណត់សម្គាល់បានថា Option ម៉ូឌែល GLS ប្រើចង្កៀងគុជ HID អមដោយពិលកាង និងមិនមានភ្លើងបំភ្លឺ Daytime បំពាក់យាន់កង់ទំហំ ១៧អ៉ីង ជាមួយកាមេរ៉ាមើលក្រោយ១គ្រាប់ និងមិនមានសេនស័រឡើយ។
ចំណែកម៉ូឌែល GLS Plus បន្ថែមនៅភ្លើងបំភ្លឺផ្លូវជា BI-LED អាចសារេកម្រិតខ្ពស់ទាប អមដោយ LED Daytime, ប្រព័ន្ធភ្លើង Coming Home Light, មានទឹកបាញ់ចង្កៀងមុខ, កាម៉េរា 360 មានសេនស័រជំនួយពេលចូលចត និងបំពាក់យាន់កង់ទំហំ ១៨អ៉ីង ក្រៅពីនឹងក៏មាន ប្រព័ន្ធចាប់ហ្វ្រាំងអូតូ UMS, ផងដែរ។
ចំពោះម៉ូឌែល GLS Extra Plus មានបន្ថែមឡាយជាមួយឆ្នូតពណ៌ផ្នែកចំហៀងដែលរំលិចដោយអក្សរ Diff Lock ហើយចង្កៀងមុខអាចបិទបើកអូតូ ផ្លឹតទឹកអូតូ កញ្ចាក់ចំហៀងមានបំពាក់ប្រព័ន្ធផ្ដល់សញ្ញាពេលវ៉ាជែង Blind Spot Monitor ជាដើម។
សម្រាប់ S Line Limited Edition បន្ថែកាងមុខពណ៌ក្រហម រូមរាងឡាយតែមជាមួយពណ៌ បំពាក់ Spot Bar នៅទ្រុងក្រោយ និងយាន់កង់ពណ៌ខ្មៅ ដែលមើលទៅលិចធ្លោប្លែក និងបែបស្ព័រ តែមិនមានបំបាក់កាមេរ៉ា ៣៦០ឡើយ។
ចូលដល់ខាងក្នុង Triton បំពាក់កៅអីស្បែក ២ជួរ ជំនួយដោយអេឡិចត្រនិចខាងអ្នកបើកបរ និងមានអេក្រង់តាប់ឡូទំហំ ៨អ៉ីងជាស្ដង់ដារ អាចភ្ជាប់ Bluetooth តែមិនមានមុខាងារ Apple Carplay និង Android Auto ឡើយ។
សម្រាប់ម៉ូឌែល GLS រាងសាមញ្ញបន្ដិច ដោយប៉ូតុងមួយចំនួនត្រូវបានដកចេញ ហើយមិនមានបូតុងជំនួយពេលចុះចំណោទនោះទេ។
តែចំពោះ GLS Plus មានបន្ថែមមុខងារបញ្ជាលើដៃចង្កូតច្រើនជាងមុន, រន្ធម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយ, បូតុងជំនួយពេលចុះចំណោតជាដើម។
ចូលដល់ GLS Extra Plus បន្ថែមនៅមិនខុសប្លែកច្រើនពី GLS Plus ឡើយគ្រាន់តែបំពាក់បូតុងច្រើនជាងមុនអាស្រ័យទៅតាមមុខងារផ្សេងៗដូចជា៖ បូតុង Diff Lock និង Blind Spot ជាដើម។
តែសម្រាប់ S Line Limited Edition ផ្នែកខាងក្នុងមានរំលិចបន្ថែមផ្នែកថ្នេរកៅអីពណ៌ខ្មៅ ដែលមើលទៅស្រស់ស្អាត ក្រៅពីមិនមានអ្វីខុសគ្នាច្រើនឡើយ។
បើនិយាយពីតម្លៃវិញខុសគ្នាច្រើនគួរសមដោយម៉ូឌែល GLS ក្រុមហ៊ុនដាក់លក់ ៣៦៥០០ដុល្លារ, ម៉ូឌែល GLS Plus ៤១៥០០ដុល្លារ, ម៉ូឌែល GLS Extra Plus ៤៤៩០០ដុល្លារ, និងម៉ូឌែល S Line Limited Edition ហាក់ដល់ទៅ ៤៩៩០០ដុល្លារឯណោះ។
សរុបមក Triton ឆ្នាំ២០២៣ ដែលមាន ៤ជម្រើសម៉ូឌែលនេះ រាងខុសប្លែកគ្នាគួរសម ចុះតម្លៃប៉ុណ្ណឹង Option ប៉ុណ្ណឹង ចង់ជិះ Triton គួរយកត្រឹមម៉ូឌែលមួយណា? សម្រាប់បងប្អូនដែលមានមតិយោបល់ និងព័ត៍មានបន្ថែម ក៏ដូចជាបទពិសោធន៍ធ្លាប់ប្រើប្រាស់ អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត
D-Max V Cross 2022-2023 ប្រភេទស្លាកលេខរាងធ្លាក់ថ្លៃគួរសម ក្រោយវត្តមានម៉ូឌែល 2025 លេចឡើងលើទីផ្សារ
Corolla 01-02 តម្លៃនៅតែខ្ពស់គួរសម ប៉ះឡានស្អាតៗប្រើធន់ស្រួល បើទោះបីជាអាយុកាល 20ឆ្នាំជាងក្ដី
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ
ទើបចេញលក់ក្ដៅៗ Xpander Cross 2025 រក្សាតម្លៃនៅដូចឆ្នាំមុនដដែល ជាប្រភេទឡាន MPV កៅអី 3 ជួរ
គិតមិចដែរ! ពេលនេះ Kia Picanto 2025 ខ្លាញ់គោប្រកាសបញ្ចុះតម្លៃខ្ទង់ 2500ដុល្លារ ធូរថ្លៃមិនធ្លាប់មាន ល្មមពិចារណាហើយ
MG G50 ជារថយន្តប្រភេទ MPV ដែលលក់ដាច់ខ្លាំងបំផុតនៅប្រទេសហ្វីលីពីននិងវៀតណាម ហើយបច្ចុប្បន្ននេះគឺមានលក់នៅកម្ពុជាហើយ