កាលពីថ្ងៃទី ២៦ ខែ កក្កដា ពោលគឺម្សិលមិញនេះ Mitsubishi បានដាក់សម្ភោធជាផ្លូវការកំពូលឡាន Pickup របស់ខ្លួនម៉ូឌែល The All-New Triton ស៊េរីឆ្នាំ២០២៤ ជំនាន់ទី៦ ជាមួយរូបរាងថ្មី កម្លាំង និងបច្ចេកវិទ្យាថ្មីដែលមិនធ្លាប់មានពីមុនមក។
ការឌីស្សាញសម្រាប់ជំនាន់ថ្មីនេះ ហាក់ប្លែកភ្នែកច្រើន ជាមួយនឹងសមត្ថភាព ភិនភាគ ប្រវែងទំហំ និងរឹងមាំជាងមុន តែនៅរក្សារទម្រង់ជា Advance Dynamic Shield Design របស់ Mitsubishi ដដែល ជាមួយរូបរាង Aerodynamic ហាប់ណែន ស្លីម នឹងស្អាតសមជាឡានជំនាន់ថ្មី។
ផ្នែកខាងក្រៅផ្ទៃខាងមុខ បំពាក់ប៉ាណាបែបសំណាញ់ អមដោយចង្កៀងគុជ LED ជំនាន់ថ្មីជាមួយ ភ្លើង Full LED Daytime នៅខាងលើ និងខាងក្រោយក៏មានពិលកាង LED ផងដែរ។ ចំណែកស្ដុបក្រោយក៏ត្រូវផ្លាស់ប្ដូរថ្មី មានទម្រង់រាងធំជាងមុន និងបង្កប់ដោយភ្លើង LED រាងជាអក្សរ T ដែល Triton ហៅថា T-Sharp មើលទៅ Premium ចំណែកទ្វាក្រោយមិនមានមុខងារបញ្ជារបិទបើកអូតូពីចម្ងាយ និងបំពាក់ឈ្នាន់ជើងចំហៀង និងកាំជណ្ដើរអ្វីនោះទេ តែក៏មានជំនួយដោយមុខងារ Power Tailgate ដើម្បីសម្រួលការបិទបើកផងដែរ ។
តួខ្លួនរបស់ Triton ត្រូវបានអភិវឌ្ឍន៍បន្ថែមទៅលើទម្រង់ Ladder Frame ថ្មីដែលប្រើជាប្រភេទដែកថែបស្រាលជាងមុន មានភាពស្វិតធន់ រឹងមាំ ជាមួយជើងក្រោយថ្មីដោយបំពាក់បន្ថែម ផ្នែកខាងមុខប្រព័ន្ធស្លាបប្រចៀវឌុបធំជាងមុនបន្ដិច ចំណែកខាងក្រោយ ប្រើជន្ទាស់វែងក្រាស់ជាងមុនបន្ដិច អមបន្ថែមដោយបូមរឺស័រ Shock Absorber។
តួសាក់ស៊ីនេះ ជំនួយដល់ការដឹកទម្ងន់ អូសសន្ដោង កាន់តែប្រសើរឡើង ហើយជើងក្រោមស៊េរីឆ្នាំ២០២៤នេះ ហាប់ណែន រឹងមាំ ជាងស៊េរីមុនៗ និងធ្វើការបានល្អជាងច្រើន។
Triton មានទំហំប្រវែងដល់ទៅ ៥៣៦០ម.ម ទទឹង ១៩៣០ម.ម កម្ពស់ ១៨១៥ម.ម អាចនិយាយបាថា ធំជាងមុន វែងជាងមុន មិនចាញ់ដៃគូប្រគួតប្រជែងឡើយ។
ផ្ទៃខាងក្នុងផ្លាស់ប្ដូរ ១៨០ឌឺក្រេតែម្ដង ដោយបំពាក់កៅអីស្បែកបែបស្ព័រ ជាមួយកុងទ័រឌីជីថល ៧អ៊ីញ អេក្រង់ថាច់ ៩អ៊ីញ ប្រព័ន្ធសាកថ្មឥតខ្សែរ ជាមួយការតុងតែង និងបំពាក់ភាគច្រើនជាស្បែក និងក្រូម ដែលមើលទៅកាន់តែស្អាត បែបប្រណិតតែម្ដង។
បើនិយាយពីបច្ចេកវិទ្យាសុវត្ថិភាពវិញ Triton ជំនាន់ថ្មីនេះមានកញ្ចប់ សុត្ថិភាព មួយឈុតតែម្ដង ហើងអ្វីដែលពិសេសនោះគឺ មុខងារបញ្ជាឆេះពីចម្ងាយតាមប្រព័ន្ធទូរសព្ទទៀតផង។
ចូលដល់ផ្នែកប្លុកម៉ាស៊ីនវិញ Triton ហាក់លែងកំណាញ់ទៀតផង ជាមួយម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី បំពាក់ Turbo ទំហំ ៤ស៊ីឡាំង ចំណុះ ២.៤លីត្រដូចគ្នាមួយអាចផលិតកម្លាំងបាន ១៤៨សេះ កម្លាំងរមួល ៣៣០ញូតុនម៉ែត្រ និងមួយប្រភេទទៀត ផលិតកម្លាំងបាន ១៨១សេះ កម្លាំងរមួល ៤៣០ញូតុនម៉ែត្រ។
ខណៈម៉ាស៊ីន មួយទៀត អាចផលិតកម្លាំងដល់ទៅ ២០១សេះ ជាមួយកម្លាំងរមួល ៤៧០ញូតុនម៉ែត្រ និងរត់ដោយប្រអប់លេខ ៦វគ្គអូតូ និងលេខដៃ បង្វិលកង់ដោយប៉ុង២ 4WD។ មិនតែប៉ុណ្ណោះ Triton ក៏មានបំពាក់ប្រព័ន្ធជំនួយ កាប់ពីតាស់ និងប្រព័ន្ធ LSD ដែលអាចផ្ទេរកម្លាំងពីកង់ឡានដែលវិលអត់ប្រយោជន៍ ទៅកង់ឡានដែលត្រូវការកម្លាំង ។
ហើយអ្វីដែលកាន់តែពិសេសមិនធ្លាប់មាននោះគឺ Drive Mode បើកបរទៅតាមស្ថានភាពផ្លូវដល់ទៅ ៧ឯណោះដូចជា៖ Normal, Eco, Gravel, Snow, Mud, Sand, និង Rock ដើម្បីធានាថាការបើកបររបស់ Triton អាចធ្វើដំណើរបានគ្រប់ស្ថានភាពផ្លូវទាំង Off-Road & On Road តែម្ដង។
ទាំងនេះគ្រាន់តែជាព័ត៌មានត្រួសៗផ្នែកខ្លះតែប៉ុណ្ណោះ ដើម្បីកាន់តែច្បាស់មានតែរង់ចាំមើល Mitsubishi នាំចូល Triton ២០២៤ មកកាន់ស្រុកខ្មែរក្នុងពេលឆាប់ៗខាងមុខនេះ ហើយ Advan Auto ក៏សង្ឍឹមថាអាច Test Drive និង Reviews ជូនប្រិយមិត្តឲ្យបានដឹងកាន់តែច្បាស់បន្ថែមទៀត អំពី The All-New Triton នេះ។
ចុះបងប្អូនយល់យ៉ាងណាដែរចំពោះ Triton ២០២៤នេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍ អាចចែករំលែកបានបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ