All-New Mitsubishi XForce ស៊េរីថ្មី ២០២៥ ត្រូវបានរចនាថ្មីទាំងស្រុង ជាមួយនឹង DNA ថ្មី ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបទាន់សម័យ មុខងារផ្ដោតលើអ្នកប្រើប្រាស់ និងសោភ័ណភាព ស័ក្ដិសមជាមួយរថយន្តយុគ្គសម័យថ្មី។
សម្រាប់ Mitsubishi X-FORCE ២០២៥ កម្ពុជាជាប្រទេស ១ក្នុងចំនោម៣ ក្នុងពិភពលោកដែលមានវត្តមានរថយន្តមួយនេះក្នុងទីផ្សារស្រុកយើង។ ក្រៅពីនោះគឺទីផ្សារ វៀតណាម នឹង ឥណ្ឌូនេស៊ី ។
ស្ថិតក្នុងប្រភេទជា Crossover SUV ប៉ុន្ដែ X-Force មានទំហំប្រវែងដល់ទៅ ៤៥៩៥ម.ម ទទឹង ១៧៩០ម.ម កម្ពស់ ពីដីមកបាត ២២៥ម.ម ដែលធ្វើឲ្យរថយន្ដមួយនេះ មានសភាពទូលាយស្រឡះល្អ ជាមួយការឌីស្សាញទម្រង់ Aerodynamic ផងដែរ។
ផ្ទៃខាងមុខ រំលិចដោយអំពូល Full LED ទាំងស្រុងប្រភេទ Auto High Beam មានរាងជាអក្សរ T ទាំងស្ដុបក្រោយ ដែលរួមបញ្ចូលគ្នាបង្កើតបានជាទម្រង់អក្សរ X មើលទៅស្អាតប្លែក។
ក្នុងនោះ X-Force ក៏ភ្ជាប់មកជាមួយម៉ាស៊ីន MIVEC ជំនាន់ថ្មី ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១០៥ P.S កម្លាំងរមួល ១៤១ N.M ប្រើប្រអប់លេខ CVT បង្វិលកង់ដោយប៉ុងមុខ FWD ជំនួយដោយ Drive Mode ដូចជា៖ Normal, Wet, Gravel, Mut ផងដែរ ជាមួយកម្រិតស៊ីសាំងខ្ទង់ ៦លីត្រ ទៅ ៧លីត្រប៉ុណ្ណោះ ក្នុង ១០០គីឡូម៉ែត្រ។
គួមផ្សំជាមួយយ៉ាន់កង់ ១៨អ៉ីង Alloy Wheel បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជំនួយដោយប្រព័ន្ធ ABS នឹងប្រព័ន្ធទប់លំនឹងពេលបើកផ្លូវកោង AYC ដ៏ទំនើបរបស់ Mitsubishi ជាមួយមុខងារជំនួយហ្វ្រាំងជាច្រើនទៀត។
ក្រៅពីនឹងក៏មានភ្ជាប់មកជាមួយប្រព័ន្ធប្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរ ទំនើបៗដែលគេហៅថា Xsense ដូចជា៖
១/ ប្រព័ន្ធកំណត់ល្បឿនតាមឡានខាងមុខដោយស្វ័យប្រវត្តិ ។
២/ ប្រព័ន្ធរក្សាឡានមិនឲ្យចាកគន្លងផ្លូវ។
៣/ ប្រព័ន្ធបញ្ជៀសការប៉ុកប៉ះ ខាងមុខ នឹងចាប់ហ្វ្រាំងអូតូ។
៤/ ប្រព័ន្ធផ្ដល់សញ្ជាគ្រោះថ្នាក់ ពេលឡានចេញពីចំណត។
៥/ ប្រព័ន្ធផ្ដល់សញ្ជាពេលមានការវ៉ាជែងជាដើម។
សម្រាប់ផ្ទៃខាងក្នុងវិញ X-Force មិនមែនជាប្រភេទរថយន្ដបែបសាមញ្ញឡើយ ដោយ Mitsubishi បានបំពាក់មកជាមួយបរិក្ខាប្រើប្រាស់បែបទំនើប ទាន់សម័យ ដែលមើលទៅ Luxury Car តែម្ដង។
ជាប្រភេទឡាន SUV កៅអី២ជួរធំទូលាយល្អ អាចជិះបានគ្នា ៥នាក់ នឹងភ្ជាប់មកជាមួយ កៅអីស្បែកមានមុខងារការពារកម្ដៅ Nanoe-X Air-Filter។
បើក្រឡេកមកលើតាបឡូកណ្ដាលវិញ X-Force បំពាក់ស្បែក ភ្ជាប់ជាមួយកុងទ័រឌីជិថល ៨អ៉ីង អេក្រង់ថាច់ ១២.៣អ៉ីងពហុមុខងារ Wireless Apple Carplay & Android Auto កាមេរ៉ាក្រោយជំនួយដោយសេនស័រ ប្រព័ន្ធ Wireless Charge ប្រព័ន្ធម៉ាស៊ីនត្រជាក់ ឌីជិថល នឹងមានមុខងារបន្សន្ធខ្យល់ NANOE-X, ប្រអប់ក្លាសេ កញ្ចក់មើលក្រោយកាត់ចំណាំងផ្លាត ពោងសុវត្ថិភាព ៦គ្រាប់ ហើយអ្វីដែលពិសេសមួយទៀត X-Force មានមុខងារបិតបើកទ្វាក្រវាសជើង Hand-Free Tailgate នឹងមុខងារពិសេសៗជាច្រើនទៀតផងដែរ។
ចំពោះតម្លៃវិញ Mitsubishi X-Force ២០២៥ មានតម្លៃ ៣៩,៩០០ដុល្លារ ជាមួយជម្រើសពណ៍ដល់ទៅ ៦ប្រភេទ ឯណោះ។ សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះម៉ូឌែល X-Force មួយនេះ? បងប្អូនដែលមាន មតិយោបល់ នឹងព័ត៍មានបន្ថែមអាចចែករំលែកបាន៕
អត្ថបទពាណិ្ជកម្ម៖ Sponsored
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព