Xpander Cross 2025 ឃើញចេញលក់នៅលើទីផ្សារហើយ បន្ទាប់ពីខកខាន់មួយឆ្នាំសម្រាប់ស៊េរីឆ្នាំ ២០២៤ ប៉ុន្ដែយ៉ាងណាក្ដី ឃើញថាតម្លៃហាក់មិនមានការលើខ្ពស់ពីឆ្នាំមុនស៊េរីឆ្នាំ ២០២៣ នោះទេគឺនៅតម្លៃដដែល ៣៣,៥០០ដុល្លារ។
Xpander ជាប្រភេទឡាន MPV របស់ Mitsubishi រាងវែងបន្ដិចព្រោះជាប្រភេទឡានកៅអី ៣ជួរ ជាមួយការឌីស្សាញទម្រង់ជា Advanced Dynamic Shield Design ប្រចាំត្រកូលរបស់ Mitsubishi ផងដែរ។
Xpander Cross មានប្រវែង ៤៥៩៥ម.ម ទទឹង ១៧៩០ម.ម កម្អស់ ១៧៥០ម.ម ពីដីមកបាតឡាន ២២៥ម.ម ជាមួយទម្ងន់នៃតួរឡានទាំងមូលដល់ទៅ ១តោនជាងឯណោះ។
ផ្ទៃខាងក្នុងបំពាក់កៅអី ៣ អាចជិះគ្នា៧ ទៅ៨នាក់ និងសល់គូទក្រោយអាចដាក់អីវ៉ាន់បន្ថែមទៀតផងដែរ។ ចំពោះកៅអីវិញ Xpander Cross បំពាក់ប្រភេទស្បែកទន់ល្អមានមុខងារកាត់បន្ថយកម្ដៅ រន្ធម៉ាស៊ីនត្រជាក់ផ្នែកខាងក្រោយសម្រាប់អ្នកដំណើរ ជាមួយនិងតាបឡូ ចង្កូត និងផ្នែកជាច្រើទៀតស្រោបដោយស្បែកផងដែរ។
ទោះបីជាមិនទាន់មានបំពាក់មកជាមួយប្រព័ន្ធបច្ចេកវិទ្យាជំនួយពេលបើកបរក៏ដោយ ប៉ុន្ដែមិនសាមញ្ញពេកឡើយសម្រាប់ឡាន MPV មួយនេះ។
ដោយឃើញភ្ជាប់មកជាមួយ Smart Key ប៉ូតុង Start/Stop, អេក្រង់Touch Screen ទំហំ7អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay & Android Auto, កាំមេរ៉ាក្រោយជំនួយពេលចូលចត ហ្វ្រាំងដៃអេឡិចត្រូនិច ប្រព័ន្ធបញ្រជាម៉ាស៊ីនត្រជាក់បែបឌីជីថល កញ្ចក់ក្ដោបអូតូ ពោងសុវត្ថិភាពការពារពីការបុកប៉ះ ជាមួយនឹងកន្លែងទុកដាក់អីវ៉ានច្រើនផ្នែកពាសពេញផ្ទៃខាងក្នុងជាដើម។
ផ្នែកប្លុកម៉ាស៊ីន Xpander Cross ប្រើម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ បំពាក់បច្ចេកវិទ្យាចុងក្រោយ MIVEC ផលិតកម្លាំងបាន ១០៤សេះ កម្លាំងរមួល ១៤៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុង១ ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៥លីត្រ ទៅ៦លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Mitsubishi Xpander Cross 2025 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?