Mitsubishi ទ្រាំមិនបាន បញ្ចេញគម្រោងផលិតឡានថ្មី ១៦ ម៉ូដែល មកប្រជែងទីផ្សាររថយន្ដ នៅឆ្នាំ ២០២៥ ខាងមុខនេះ

អ្នកទស្សនា
185
0/ AKlasseAuto Promotion
asdad.jpg

ស្របពេលស្ថានភាព ការរាតត្បាតជម្ងឺកូវីដ ១៩ ចាប់ផ្ដើមអន់ថយ​ គួរឲ្យកត់សម្គាល់ ក្រុមហ៊ុនផលិតរថយន្ដជាច្រើនចាប់ផ្ដើមសម្រុក ចេញម៉ូដែលថ្មីៗ ទាំងធម្មតា (សាំង ម៉ាស៊ូត) ទាំង Hybrid ជាពិសេស ឡានអគ្គិសនី ក្រុមហ៊ុនផលិតរថយន្ដល្បី Mitsubishi មិនឲ្យចាញ់ក្រុមហ៊ុនជប៉ុនដូចគ្នា ដូចជា Toyota និង Honda បានប្រកាសចេញរថយន្ដថ្មី ១៦ ម៉ូដែល នៅបំណាច់ឆ្នាំ ២០២៥ ខាងមុខនេះ។ 

photo_2023-03-13_11-27-05.jpg

តាមការឲ្យដឹងពី​ Carscoops ថា គម្រោងថ្មីរបស់ Mitsubishi នេះ មានឈ្មោះថា ‘Challenge 2025’ ដែលក្រុមហ៊ុន ត្រៀមចេញរថយន្ដថ្មី ១៦ ម៉ូដែល នៅឆ្នាំ ២០២៥​ ដែលមានច្រើនប្រភេទ ទាំងប្រើប្រាស់ ម៉ាស៊ីនចំហេះក្នុង (ICE ឬ ប្រើសាំង ម៉ាស៊ូត), Hybrid, និងអគ្គិសនីសុទ្ធ ដែលរាប់តាំងពីប្រភេទកូនឡាន kei, supermini, SUV កៅអី ២ ជួរ, ៣ ជួរ, pickup, និង minivan ឬ​ រថយន្ដដឹកអ្នកដំណើរធន់តូចផងដែរ ដោយ Mitsubishi នឹងបង្កើនការវិនិយោគលើ R&D របស់ខ្លួន និងសហការជាមួយក្រុមហ៊ុនដៃគូ ដូចជា Nissan និង Renault ជាដើម។ 

photo_2023-03-13_11-40-40.jpg

ក្នុងចំណោមម៉ូដែលទាំង ១៦ នេះ រថយន្ដ pick up ប្រើប្រាស់ម៉ាស៊ីនចំហេះក្នុង (ICE) នឹងមានវត្តមានមុនគេ ក្នុងរង្វង់ឆ្នាំ ២០២៣ នេះ ទំនងជាមកជំនួស Mitsubishi Triton/L200 សេរីមុន ហើយ platform របស់វា ក៏នឹងត្រូវប្រើប្រាស់ជាមួយនឹង pick up ប្រភេទ BEV ដែលនឹងមកនៅឆ្នាំ ២០២៥ ផងដែរ។

photo_2023-03-13_11-27-09.jpg

ស្របពេលជាមួយគ្នានេះ រថយន្ដ SUV ម៉ាស៊ីន ICE ម៉ូដែល XFC ក៏នឹងមកក្នុងឆ្នាំ ២០២៣ ដែរ។ រីឯប្រភេទ Hybrid វិញនឹងជារថយន្ដ បែប supermini ឈ្មោះថា Mitsubishi Colt និងមួយទៀតគឺ Mitsubishi Xpander Hybrid ចេញឆ្នាំ ២០២៤។ 

photo_2023-03-13_11-40-24.jpg

ងាកមករថយន្ដអគ្គិសនីសុទ្ធវិញ Mitsubishi បង្ហើបថានឹងចេញ ៤ ម៉ូដែល តែសុំលាក់ពីរូបរាង និងសមត្ថភាពរបស់វាសិន តែបើតាម electrek បានឲ្យដឹងថា នឹងមានមួយជា pickup អគ្គិសនីសុទ្ធ ហើយ Mitsubishi ក៏មានគម្រោង ផលិតតែរថយន្ដ Hybrid និង អគ្គិសនីសុទ្ធ ត្រឹមឆ្នាំ ២០៣០ និងយូរបំផុត ២០៣៥ ទៅផងដែរ ដើម្បីតាមឲ្យទាន់តម្រូវការទីផ្សាររថយន្ដក្នុងពេលបច្ចុប្បន្ន និងអនាគត។  

photo_2023-03-13_11-40-21.jpg

ប្រភព៖ Carscoops 

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More