ចាប់តាំងពីការមកដល់នៃរថយន្ត Mitsubishi Xpander Cross ស៊េរីថ្មី 2023 នៅក្នុងទីផ្សារប្រទេសកម្ពុជា យើងសង្កេតឃើញថា សន្ទុះនៃការគាំទ្រពីអតិថិជនមានការកើនឡើងយ៉ាងច្រើនគួរជាទីកត់សម្គាល់ នេះបើតាមការបញ្ជាក់ពីក្រុមហ៊ុន Mitsu (Cambodia) ដែលជាក្រុមហ៊ុននាំចូលជាផ្លូវការនូវរថយន្ត Mitsubishi នៅក្នុងប្រទេសកម្ពុជា។
តំណាងក្រុមហ៊ុនបានបញ្ជាក់ថា៖
ចំណុចលេចធ្លោ ដែលទាក់ទាញចំណាប់អារម្នណ៍នៃរថយន្តនេះ គឺរូបរាងដ៏ស្រស់ស្អាត ម៉ាស៊ីនធន់ និងតម្លៃសមរម្យ។
រថយន្ត Xpander Cross 2023 នេះមកជាមួយនូវការរចនាផ្នែកខាងក្រៅថ្មីទាំងស្រុង ដែលមើលទៅស្អាត មុខកាច ទាក់ភ្នែក រួមជាមួយនិងបច្ចេកវិទ្យាទំនើបៗផងដែរ។
ចំណែកផ្នែកខាងក្នុងក៏ផ្តល់នូវផាសុកភាពដ៏សម្បូរបែប ជាពិសេសសំរាប់អ្នកដែលមានសមាជិកគ្រួសារច្រើន។
តំណាងក្រុមហ៊ុន Mitsubishi ក៏បានបញ្ជាក់ទៀតថា បើនិយាយពីម៉ាស៊ីនរថយន្ត Mitsubishi វិញ គឺថាប្រជាជនកម្ពុជាបានទទួលស្គាល់គុណភាពរួចទៅហើយពីភាពធន់ រឹងមាំនៃម៉ាស៊ីន ព្រមទាំងពូកែសន្សំសំចៃផងដែរ។
ទាក់ទងនឹងប្រព័ន្ធគ្រឿងក្រោមវិញ សូមបញ្ជាក់ថា រថយន្ត Xpander Cross 2023 នេះបាន update បន្ថែមដោយប្រើប្រាស់ DNA របស់រៀមច្បងរបស់ខ្លួនគឺ រថយន្ត Pajero Sport ដូចនេះ វាកាន់តែធ្វើអោយមានផាសុកភាពក្នុងការបើកបរ និងអាចបត់បែននៅគ្រប់កាលៈទេសៈ។
ជាមួយនឹង Specification រថយន្តដូចរៀបរាប់ខាងលើ ហើយនឹងតម្លៃដ៏សមរម្យទៀត ត្រឹមតែ $35,500 ក្រុមហ៊ុន Mitsubishi កំពុងរំពឹងថា រថយន្ត Xpander Cross 2023 នេះនឹងក្លាយជារថយន្ត MPV ដែលឈានមុខគេក្នុងឆ្នាំ 2023 នេះ។
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី