ដើម្បីរួមចំណែកជួយកាត់បន្ថយការកកស្ទះចរាចរណ៍បច្ចុប្បន្ន រាជរដ្ឋាភិបាលកម្ពុជា កំពុងបន្ដការសិក្សាលើ គម្រោងធ្វើផ្លូវរថភ្លើងក្រោមដី និងរថភ្លើងធុនស្រាល ភ្ជាប់ពីរាជធានីភ្នំពេញ ទៅអាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ និងផ្សារទំនើបអ៊ីអនមានជ័យ។
យោងតាមការចុះផ្សាយពីក្រសួងព័ត៌មានថា ក្នុងឳកាសសម្ពោធដាក់ឱ្យដំណើរការជាផ្លូវការមណ្ឌលផ្តល់សេវាសាធារណៈទី ៧ សាខាផ្សារទំនើបអ៊ីអនម៉ល មានជ័យ ថ្មីៗនេះ ឯកឧត្តម ស៊ុន ចាន់ថុល បានមានប្រសាសន៍ឲ្យដឹងថា គម្រោងផ្លូវរថភ្លើងលើអាកាស និង ក្រោមដី នៅរាជធានីភ្នំពេញ ត្រូវបានសិក្សាចប់សព្វគ្រប់ហើយ នៅឡើយតែរង់ចាំក្រុមហ៊ុនមកបណ្តាក់ទុន ក្នុងការអភិវឌ្ឍ តែប៉ុណ្ណោះ រីឯ ការសិក្សាគម្រោងផ្លូវរថភ្លើង ធុនស្រាលភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់អាកាសយានដ្ឋានអន្តរជាតិ តេជោក្រុងតាខ្មៅ និង ផ្សារទំនើបអ៊ីអនម៉ល មានជ័យ មួយខ្សែទៀត រំពឹងថាបញ្ចប់ការសិក្សានៅដំណាច់ឆ្នាំនេះ។
ឯកឧត្តមបានបន្ថែមទៀតថា ផ្លូវរថភ្លើងក្រោមដីដែលពីមុនហៅថា AGT ជប៉ុន នេះ បានសិក្សារួចសម្រាប់ទៅព្រលានយន្ដហោះចាស់ តែនៅពេលមានព្រលានយន្ដហោះថ្មីគម្រោងក៏ត្រូវសិក្សាបន្ថែម និងកែសម្រួលឡើងវិញ ដែលផ្លូវថ្មីនេះ នឹងកាត់ឈប់នៅទីតាំងមួយចំនួន ដូចជាផ្សារទំនើបជាដើម ដែលពេលនេះ ក្រសួងកំពុងតែធ្វើការពិភាក្សាជាមួយអ្នកវិនិយោគទុនពីគម្រោងនេះ។
សូមជម្រាបដែរថា បើសិនជាគម្រោងនេះ ត្រូវបានអនុវត្តការសាងសង់បានជោគជ័យ វាជាការសម្រួលដល់ការធ្វើ ដំណើររបស់ប្រជាពលរដ្ឋ កាត់បន្ថយការកកស្ទះចរាចរណ៍ ជាពិសេស លើកកម្រិតមុខមាត់ក្រុងភ្នំពេញមួយកម្រិត ទៀតផងដែរ។
ប្រភព៖ ក្រសួងព័ត៌មាន
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី