ថ្មីៗនេះ ស្ថាបនិកក្រុមហ៊ុន Tesla លោក Elon Musk បានបង្ហោះសារនៅក្នុងគណនីបណ្ដាញសង្គម X (Twitter) ថា សម្រាប់រថយន្ដអគ្គិសនី Tesla Roadster ជំនាន់ថ្មី នឹងមានសមត្ថភាពអាចហោះបាន តែមិនបានបញ្ជាក់ថាហោះបានកម្រិតណានោះទេ។
តាមការឲ្យដឹងពី Teslarati ថា ប៉ុន្មានខែមុន បន្ទាប់ពីលោក Elon Musk ប្រកាសថា Tesla Roaster ជំនាន់ថ្មី នឹងផលិតឡើងជាការសហការគ្នារវាង Tesla និង SpaceX ធ្វើឲ្យមានមតិជាច្រើនពីអ្នកប្រើប្រាស់បានលើកឡើងថា រថយន្ដបែប Performance EV មួយនេះ អាចអភិវឌ្ឍទៅជារថយន្ដអគ្គិសនីដែលអាចហោះបាន ដោយសារតែល្បឿន accelerations ខ្ពស់របស់វា គួបផ្សុះជាមួយនឹង ការប្រើប្រាស់គ្រឿង និងវិស្វកម្មពី SpaceX ដែលថ្មីៗនេះ លោក Musk បង្ហោះសារម្ដងទៀតថា Tesla Roadster អាចហោះបាន។
លោក Musk បានឲ្យដឹងថា សម្រាប់ការរចនាការផលិត និងការបង្ហាញមុខជាផ្លូវការនៃ Roadster ជំនាន់នេះ (ជំនាន់ក្រោយបានគេគិតថាអាចហោះបាន) នឹងបញ្ចប់ទៅនៅចុងឆ្នាំនេះ ដែលប្រហែលជាមិនទាន់អាចហោះបាននៅឡើយទេ តែល្បឿនរបស់វាត្រូវបានលោកអះអាងថា អាចជាន់បានពី ០ ទៅ ១០០គម/ម៉ ប្រើពេលតិចជាង ១ វិនាទី។ ក្នុងនោះដែរ វានឹងដំណើរការដោយប្រើប្រាស់ចង្កូតបែប Steer-by-wire ជាមួយដៃចង្កូតពាក់កណ្ដាលចំណិត (yoke steering wheel) និង hyper performance ផងដែរ។
គួរបញ្ជាក់ដែរថា លោក Musk មិនបានឲ្យដឹងពីព័ត៌មានបន្ថែមថា លោកនឹងធ្វើវាមែន ឬអត់នោះទេ ដោយនេះគ្រាន់តែជាអ្វីដែលគេរំពឹងទុក បើយោងតាមសារដែលលោកបានបង្ហោះក្នុងគណនីបណ្ដាញសង្គមផ្លូវការរបស់គាត់ ប៉ុណ្ណោះ តែក៏អាចជាការពិតដែរ ដោយសារតែកាលពីប៉ុន្មានឆ្នាំមុន Tesla ក៏ធ្លាប់ធ្វើតេស្ដសាកល្បងលើ hoverting capability របស់ Tesla Roadster ដែរ គ្រាន់តែថាបើសិនជាពិត ក៏ប្រហែលជាមិនមែនឆាប់ៗនេះដែរ ហើយរូបរាងរបស់វានឹងចេញជារបៀប Flying Car ដោយប្រើបរិក្ខារ (gear) ពី SpaceX។
អត្ថបទ៖ Andra
ប្រភព៖ Teslarati
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី