កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីល្បីឈ្មោះដើមកំណើតចិន NIO បានប្រកាសនាំរថយន្ដអគ្គិសនីសមត្ថភាព ខ្ពស់របស់ខ្លួន ទៅវាយលុកទីផ្សារប្រទេសនៅអ៊ឺរ៉ុប នៅចុងឆ្នាំ ២០២២ នេះ ដោយចាប់ផ្ដើមពីប្រទេសធំៗ ២ មុនគេ គឺអាល្លឺម៉ង់ និង ដាណឺម៉ាក បន្ទាប់មក ស៊ុយអ៊ែត និងហូឡង់។
តាមការចុះផ្សាយពីវេបសាយ Electric Vehicle បានឲ្យដឹងថា ក្នុងដំណាក់កាលដំបូងនេះ រថយន្ដអគ្គិសនីដែល NIO គ្រោងយកទៅលក់ក្នុងទីផ្សារអ៊ឺរ៉ុបនេះ គឺឡានអគ្គិសនី Sedan ម៉ូដែល NIO ET7 បន្ទាប់មកនឹងនាំចូលពីរម៉ូដែលបន្ថែមទៀត រួមមាន រថយន្ដអគ្គិសនី SUV NIO ES8 និង NIO ET5 នៅឆ្នាំ ២០២៣។
NIO បានឲ្យដឹងដែរថា រថយន្ដអគ្គិសនី NIO ET7 នឹងត្រូវនាំចូលទីផ្សារប្រទេស អាល្លឺម៉ង់មុនគេនៅថ្ងៃទី ៧ ខែតុលា នេះបន្ទាប់មក ប្រទេសដាណឺម៉ាក នៅចុងខែតុលា ដោយវានឹងភ្ជាប់ជាមួយអាគុយ ២ ជម្រើស ដូចជា អាគុយថាមពល ១០០ kWh ដែលអនុញ្ញាតឲ្យវារត់បានចម្ងាយជាង ៦០០ គីឡូម៉ែត្រ ពេលសាកពេញម្ដង និង អាគុយថាមពល ១៥០ kWh ដែលអាច បង្កើនចម្ងាយឲ្យវារត់បាន ១០០០ គីឡូម៉ែត្រ ពេលសាកពេញម្ដង ចំណែកឯឡានអគ្គិសនីផ្សេងទៀត ដូចជា NIO ES8 អាចបើកបានចម្ងាយ ៨៥០ គីឡូម៉ែត្រ និង NIO ES6 អាចបាន ៩០០ គីឡូម៉ែត្រពេលសាកពេញម្ថង។
ក្រុមហ៊ុន NIO មិនទាន់បង្ហើបឲ្យដឹងពីតម្លៃដែលនឹងត្រូវដាក់លក់ក្នុងទីផ្សារអឺរ៉ុបនេះនៅឡើយទេ តែបានឲ្យដឹងថា ក្រៅពីអ៊ឺរ៉ុប ខ្លួនក៏មានគម្រោងពង្រីកទីផ្សារបន្ថែមទៅ អាមេរិកផងដែរ ដោយចាប់ផ្ដើម ដំបូងជាមួយការសាងសង់ស្ថានីយ៍ប្ដូរអាគុយឡាន អគ្គិសនីនៅរង្វង់ខែ វិច្ចិកា ឆ្នាំ ២០២២ ព្រមជាមួយនឹងគម្រោងពង្រាយទីផ្សារលក់ទៅកាន់ ២៥ ប្រទេសទៀត នៅឆ្នាំ ២០២៥ ផងដែរ។
អត្ថបទ៖ Andra
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី