តាមការឲ្យដឹងពីក្រសួងសាធារណការ និងដឹកជញ្ជូនថា សម្រាប់បងប្អូនប្រជាពលរដ្ឋដែលមានបំណងចង់ស្នើសុំ បណ្ណអនុញ្ញាតបើកបរអន្ដរជាតិ គឺអាចធ្វើបាន ដោយគ្រាន់តែបំពេញបែបបទ និងឯកសារមួយចំនួន ព្រមទាំងកម្រៃសេវាខ្លះជាការស្រេច។
សម្រាប់ឯកសារដែលតម្រូវឲ្យអ្នកដែលចង់ប្ដូរ ភ្ជាប់មកជាមួយមានដូចជា បណ្ណបើកបរជាតិ ច្បាប់ដើម ដែលចេញពីព្រះរាជាណាចក្រកម្ពុជាមានសុពលភាពយ៉ាងតិច ១ ឆ្នាំ, អត្តសញ្ជាណបណ្ណសញ្ញាតិខ្មែរ ច្បាប់ចម្លង ដែលមានបញ្ជាក់ពីអាជ្ញាធរ មានសមត្ថកិច្ច (សម្រាប់ពលរដ្ឋខ្មែរ), លិខិតឆ្លងដែន និងទិដ្ឋការ មានសុពលភាព មិនតិចជាង ១៥ ថ្ងៃ (សម្រាប់ជនបរទេស), លិខិតបញ្ជាក់ទីលំនៅ ដែលចេញដោយមេឃុំ-ចៅសង្កាត់ សម្រាប់ជនបរទេស, និងចុងក្រោយ គឺរូបថតទំហំ ៤.៥ × ៤.៥ ផ្ទៃពណ៌ស ចំនួន ៤ សន្លឹក ហើយសម្រាប់ថ្លៃសេវាវិញ គឺត្រូវគិតជូន ២៥០ ០០០ រៀល។
ក្នុងនោះដែរ យោងតាមប្រកាសស្ដីពី និតិវិធីនៃការចេញបណ្ណបើកបរអន្ដរជាតិ របស់ក្រសួងសាធារណការ និងដឹកជញ្ជូន ប្រការ ២ និង ៣ បានបញ្ជាក់ដែរថា ប្រកាសនេះគឺមិនអនុវត្តចំពោះបណ្ណបើកបរយានយន្ដដែលចេញដោយក្រសួងមហាផ្ទៃ ឬក្រសួងការពារជាតិនោះទេ និងអនុញ្ញាតធ្វើបានសម្រាប់តែប្រទេសហត្ថលេខីស្ដីពីអនុសញ្ញាចរាចរណ៍ផ្លូវគោក ទីក្រុងវីយ៉ែន តាមទម្រង់ឯកភាពរួមតែមួយ ហើយបណ្ណដែលត្រូវបានអនុញ្ញាតបើកបរអន្ដរជាតិ នឹងត្រូវបានភ្ជាប់ជាមួយនឹងពាក្យ “IDP” ឬ “International Driving Permit” ។
គួររំឭកផងដែរថា បណ្ណបើកបរនេះមានសុពលភាព ១ ឆ្នាំ ហើយប្រភេទយានយន្ដដែលអនុញ្ញាត ឲ្យបើកបរត្រូវ សមមូលជាមួយប្រភេទយានយន្ដដែលអនុញ្ញាតក្នុងបណ្ណបើកបរជាតិដូចគ្នាហើយពេលបើកបរក្នុងប្រទេសហត្ថលេខី អ្នកកាន់បណ្ណបើកបរត្រូវភ្ជាប់ទាំងបណ្ណអន្ដរជាតិ និងបណ្ណជាតិតាមខ្លួន ហើយបើកបរគោរពតាមច្បាប់ប្រទេស ដែលខ្លួនកំពុងចរាចរណ៍យានយន្ដឲ្យបានត្រឹមត្រូវផងដែរ។
ប្រភព៖ ក្រសួងសាធារណការ និងដឹកជញ្ជូន
អត្ថបទ៖ Andra
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ