ឡានថ្មីខ្លាញ់គោប្រភេទ Pick Up នៅស្រុកខ្មែរហាក់មានតម្លៃធូគួរសមមួយរយៈចុងក្រោយនេះ ឡានខ្លះចេញលក់មិនទាន់បានប៉ុន្មានផងក៏បញ្ចុះតម្លៃ ដែលអាចឲ្យបងប្អូនមានលទ្ធភាពល្មមៗអាចពិចារណាបាន។
ថ្ងៃនេះ Advan Auto សូមលើកយកឡាន Pick Up ស៊េរីឆ្នាំ២០២២ និង២០២៣ ខ្លាញ់គោ ៣ម៉ូឌែលក្នុងតម្លៃ ៣ម៉ឺនដុល្លារជាង ដែលជាម៉ូឌែលឡានដែលមានឈ្មោះបោះសម្លេងគ្រាន់បើនៅស្រុកខ្មែរយើង មកចែកជូនបងប្អូនអោយបានស្គាល់ម្ដង។
១. Ssangyong Musso Grand ២០២៣
Musso Grand ជាប្រភេទឡាន Pick Up មួយម៉ូឌែលរបស់ក្រុមហ៊ុនល្បីរបស់កូរ៉េ Ssangyong ហើយសម្រាប់ឆ្នាំ២០២៣នេះដែរ Musso បានផ្លាស់ប្ដូររូបរាងថ្មីប្លែកច្រើនពីឆ្នាំមុនៗ។
ចំណែកស្ដុបក្រោយក៏ឌីស្សាញប្លែកជាងមុនបន្ដិច ជាមួយចង្កៀងគុជ LED អមដោយពិលកាង និងភ្លើង Daytime ជា LED មើលទៅប្លែក។ Musso មានប្រវែងសរុប ៥,៤ ម, ទទឹង ១,៩ ម កម្ពស់ ១,៨ ម, ពីដីមកបាត ២១៥ម.ម បូករួមទាំងទម្ងន់ជាង២តោន និងការអូសណ្ដោងទម្ងន់បាន ៣តោន ផ្នែកទ្រុងខាងក្រោយអាចនិយាយបានថាវែងគួរសមដល់ទៅ ១,៦ម ជម្រៅ ៥៧០ម.ម អាចដឹកទម្ងន់បាន ១តោនជាងឯណោះ។
ចំពោះប្លុកម៉ាស៊ីនប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.២លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧៨សេះ កម្លាំងរមួល ៤២០ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD មានជំនួយដោយប្រព័ន្ធកាប់ពីតាស់ 2H-4H-4L។
មិនតែប៉ុណ្ណោះក៏មាន Drive Mode ៣ជំនួយដល់ការបើកបរដូចជា៖ Eco Mode សម្រាប់ការបើកបរក្នុងក្រុង និងរត់ផ្លូវជិតៗដើម្បីសន្សំសំចៃប្រេង, Sport Mode សម្រាប់រត់ល្បឿនផ្លូវឆ្ងាយ និងវ៉ាជែង Winter Mode សម្រាប់ការបើកបរផ្លូវរអិលជាដើម។
គួបផ្សំជាមួយយាន់កង់ទំហំ ១៧អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធជំនួយមុខងារសំខាន់ៗមួយចំនួនទៀត ធ្វើឲ្យការបើកបរកាន់តែមានទំនុកចិត្តខ្ពស់។
បើនិយាយពីកម្រិតស៊ីប្រេងវិញចន្លោះពី ៨លីត្រ ទៅ ៩លីត្រជាងក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច អាស្រ័យលើការបើកបរជាក់ស្ដែង។
Musso Grand បំពាក់កៅអីស្បែក ២ជួរទូលាយគួរសម អមដោយ Smart Key បូតុង Power ចង្កូតអេឡិចត្រូនិច និងមានមុខងារបញ្ជាលើដៃចង្កូត, ពោងសុវត្ថិភាព ២គ្រាប់ Speaker ៦គ្រាប់, រន្ធម៉ាស៊ីនត្រជាក់ក្រោយ កញ្ចក់ក្ដោបអូតូ, កុងឌីជីថល អេក្រង់តាប់ឡូកណ្ដាល ៨ អីញអាចភ្ជាប់ជាមួយ Apple CarPlay, Android Auto មានកាមេរ៉ាក្រោយ សេនស័រ ៨គ្រាប់មុខក្រោយជំនួយពេលចូលចតជាដើម ជាមួយតម្លៃខាងក្រុមហ៊ុនដាក់លក់ ៣៤,៥០០ដុល្លារ ។
២. Ford Ranger XL ២០២៣
ម៉ូឌែល XL ជាឡានដែលពេញនិយម និងមានតម្លៃធូរជាងគេក្នុងចំណោមត្រកូល Ford Ranger ដែលអាចឲ្យអតិថិជន ពិចារណាទៅតាមកញ្ចប់ថវិកាបាន ចំពោះរូបរាងខាងក្រៅឆ្នាំ២០២៣នេះ ដូចទៅនឹងសិស្សច្បងដែរ ខុសតែចង្កៀងស្ដុបក្រោយ ប្រើប្រភេទ Halogen និងយាន់កង់ប៉ុណ្ណោះ។
XL មានប្រវែង ៥,៣ ម, ទទឹង ១,៩ ម, កម្ពស់ ១,៨ ម ពីដីមកបាត ២៣៤ម.ម ទម្ងន់ ២,១តោន អាចដឹកបាន ១.១តោន និងសមត្ថភាពអូសសណ្ដោងដល់ទៅ ៣,៥តោនឯណោះ។
XL ប្រើម៉ាស៊ីនម៉ាស៊ូត ៤ស៊ីឡាំង ចំណុះ ២.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៧០ សេះជាមួយនឹងកម្លាំងរមួល ៤០៥ញ៉ូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ (4WD) ជំនួយដោយប្រព័ន្ធកាប់ពីតាស់ 2H 4H 4L ផងដែរ។ចំពោះកម្រិតស៊ីប្រេងវិញជាមធ្យម ៨លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
គួបផ្សំយាន់ទំហំ ១៦អីញ បំពាក់ហ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយប្រើហ្វ្រាំងត្រលោក ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធជំនួយសុវត្ថិភាពសំខាន់ៗជាច្រើនទៀតផងដែរ។
ខាងក្នុងថ្មីទាំងស្រុង XL ទទួលបានកុងទ័រឌីជីថល ៨អីញដែលបង្ហាញនៅមុខងារទូទៅមួយចំនួន និង អេក្រង់តាបឡូបញ្ឃរកណ្ដាល Sync 4A ជំនាន់ថ្មី១០អីញ ដែលអាចភ្ជាប់ជាមួយនឹង Apple Carplay Android Auto GPS តាមរយៈ Wireless បាន។ ផ្នែកកាប៊ីនខាងមុខបែបថ្មី រន្ធម៉ាស៊ីនត្រជាក់រាងសម្បុកឃ្មុំ តែនៅប្រើជាមួយកៅអីកាំម្ញីធម្មតា និងបញ្ជាដោយដៃជាដើម ជាមួយតម្លៃ ៣៥,៩០០ដុល្លារ។
៣. Mazda BT50 ២០២២
ចូលដល់ជំនាន់ទី៣ សម្រាប់ Specs ស្រុកខ្មែរស៊េរីឆ្នាំ២០២២ Mazda បានធ្វើការផ្លាស់ប្ដូរ និងកែប្រែរូបរាងថ្មី ទាំងក្នុងក្រៅ ដែលមើលទៅកាន់តែទាក់ទាញ និងអំណាចជាងមុន។
រូបរាងថ្មី ស្លីមស្អាតជាងមុន អមដោយចង្កៀងគុជ LED បង្កប់ដោយភ្លើង Dimming រឹមៗសម្រាប់បើកពេលថ្ងៃ ជាមួយពិលកាង LED ចំណែកស្ដុបក្រោយវិញក៏ផ្លាស់ប្ដូរថ្មីដែរ។
BT50 តួរខ្លួនទាំងមូលប្រវែង ៥,២ ម, ទទឹង ១,៨ ម, កម្ពស់ ១,៧ ម, ពីដីមកបាត ២២០ម.ម ជាមួយទម្ងន់ ២តោន ទ្រុងក្រោយដឹកបាន ១តោន និងសមត្ថភាពអូសសណ្ដោងបាន ៣.៥តោន។
BT50 2022 ប្រើម៉ាស៊ីនម៉ាស៊ូតជំនាន់ថ្មី ៤ស៊ីឡាំង ចំណុះ ៣.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៥០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកងដោយប៉ុង២ 4WD ជំនួយដោយកាប់ពីតាស់ និងប្រព័ន្ធ Lock ប៉ុងក្រោយផងដែរ។
ចំណែកយាន់កង់វិញប្រើទំហំ ១៧អីញអាលុញូម បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុន និងខាងក្រោយជាប្រភេទត្រលោគ ជំនួយដោយប្រព័ន្ធ ABS ជាមួយនឹងប្រព័ន្ធជំនួយសុវត្ថិភាពសំខាន់ៗមួយចំនួនទៀតផងដែរ។
និយាយពីកម្រិតស៊ីប្រេងវិញជាមធ្យមខ្ទង់ ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចទៅតាមស្ថានភាពជាក់ស្ដែង។
ខាងក្នុងកែប្រែថ្មីទាំងស្រុង ដោយបំពាក់កៅអីស្បែកបែបស្អ័រ ២ជួរអាចជិះគ្នា ៥នាក់ទូលាយគួរសម ជាមួយផ្នែកជាច្រើនទៀតស្រោបដោយស្បែកផងដែរ។ ក្រៅពីនឹងក៏ឃើញបំពាក់ Smart Key ប៉ូតុង Power, អេក្រង់កុងទ័រឌីជីថល ៤អ៉ីង អេក្រង់កម្សាន្ដ ៩អ៉ីង អាចភ្ជាប់ជាមួយ Apple CarPlay & Andriod Auto និងកាម៉េរាក្រោយផងដែរ។
អ្វីដេលប្លែកនោះគឺ មុខងារអាចបញ្ជាឆេះពីចម្ងាយ, ក្ដោបកញ្ចក់អូតូ (មុខងារ Blind Sport Monitor) រន្ធម៉ាស៊ីនត្រជាក់ក្រោយ Speaker ៨គ្រាប់ (២គ្រាប់នៅដំបូល) ប្រភេទ Surround Sound ពោងសុវត្ថិភាព ៦គ្រាប់ ជាដើម ជាមួយតម្លៃ ៣៨,៩០០ដុល្លារ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះឡាន Pick Up ថ្មីខ្លាញ់គោទាំង ៣ម៉ូឌែឡនេះ? កម្លាំងសមត្ថភាព រូបរាង និងតម្លៃមួយណាអេមជាង? សម្រាប់មតិយោបល់ បទពិសោធន៍ និងចំណាប់អារម្មណ៍ បងប្អូនអាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
Lexus Cambodia រៀបចំកម្មវិធីពិសាភោជនាហារ "ELECTRIFIED EXCLUSIVE DINNER" បង្ហាញពីនវានុវត្តន៍នៃថាមពលអគ្គិសនី និងបទពិសោធដ៏អស្ចារ្យប្រកបដោយប្រណីតភាព
Royal Enfield ពង្រឹងភាពដឹកនាំនៅក្នុងទីផ្សារម៉ូតូធំក្នុងប្រទេសកម្ពុជា ជាមួយតម្លៃថ្មី និងកម្មវិធីប្រូម៉ូសិនពិសេសមុនពិធីបុណ្យចូលឆ្នាំខ្មែរ
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ប្រកាសផ្ដល់អាហារូបករណ៍ដល់ពលករ និងជនភៀសសឹកចំនួន ១០០ នាក់
AION Cambodia និងក្រុម NCHIVE បិទបញ្ចប់ព្រឹត្តិការណ៍តន្រ្តីសប្បុរសធម៌ដោយជោគជ័យតាមរយៈរថយន្ត AION UT
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?