លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ

អ្នកទស្សនា
208
0/ AKlasseAuto Promotion
Untitled-45-Recovered-Recoveredj.jpg

ស្ថិតក្នុងប្រភេទឡាន Compact SUV របស់ Hyundai ដែលមានរូបរាងបែបរថយន្ដសម័យថ្មី ពេលនេះម៉ូឌែល Venue 2026 បានត្រឡប់ចូលទីផ្សារស្រុកខ្មែរវិញហើយ ក្រោយពីបាត់ឈ្មោះពីពិភពរថយន្ដថ្មីខ្ទង់ ៣ឆ្នាំដែលកាលនោះមានត្រឹមស៊េរីឆ្នាំ ២០២៣ តែប៉ុណ្ណោះ។

រូបរាងស៊េរីឆ្នាំ២០២៣ចុះក្រោម
រូបរាងស៊េរីឆ្នាំ២០២៣ចុះក្រោម

ពេលនេះ Venue 2026 បានបន្ថែមគ្រឿងផ្សំថ្មីពីលើរូបមន្ដចាស់ ដែលមិនឲ្យអិថិជនរបស់ខ្លួនខក់ចិត្តឡើយ។

រូបរាង Venue 2026
រូបរាង Venue 2026

ដោយផ្ទៃខាងមុខ Hyundai Venue បំពាក់បាណាក្រូមធំៗ អមដោយចង្កៀង នឹងពិលកាងទម្រង់បែបថ្មី ចំណែកផ្ទៃខាងក្រោយវិញគឺថា ផ្លាស់ប្ដូរទាំងស្រុងតែម្ដង ដោយបំពាក់ស្ដុប LED អូសកាត់គូទក្រោយពីម្ខាងទៅម្ខាង កាន់តែទាន់សម័យ នឹងទាក់ភ្នែកតែម្ដង។

503480149_578623208616699_1567242755695461756_n.jpg

ជាមួយទំហំប្រវែងរថយន្ដសរុប ៤០៤០ម.ម ទទឹង ១៧៧០ម.ម កម្ពស់ ១៥៨៥ម.ម ពីដីមកបាត់ឡាន ១៧០ម.ម ជាមួយនឹងទម្ងន់  ១តោនជាង។

506634439_1135435645056684_141234820286718730_n.jpg

ចំពោះផ្នែកខាងក្នុងវិញទូលាយគ្រាន់បើ បំពាក់កៅអីពីរជួរអាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសមបន្ដែមទៀត។

506806397_1135435568390025_554124945116836576_n.jpg

ក្រៅពីនឹងក៏ឃើញមាន អេក្រង់កុងទ័រ Digital អេក្រង់ Touch screen ៨អ៊ីញភ្ជាប់ជាមួយ Apple CarPlay និង Android Auto កាម៉េរាក្រោយ មានសេនស័រជំនួយពេលចូលចត កញ្ចក់ក្ដោបអូតូ រន្ធសាក USB-C ដំបូលបើក Speaker ៦ គ្រាប់​ ពោសុវត្ថិភាព ៦គ្រាប់ជុំវិញជាដើម។

506893135_1135435515056697_4621972367355855533_n.jpg

ចំពោះប្លុកម៉ាស៊ីនប្រើម៉ាស៊ីនចំណុះ ១.០លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១២០សេះ កម្លាំងរមួល ១៧២ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៧វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ FWD ដែលជំនួយ Drive Mode ៣ដូចជា៖ Eco, Normal, និង Sport Mode ទៅតាមស្ថានភាពផ្លូវ។

502715888_122143571480597276_8219576172224091668_n.jpg

ចំពោះកម្រិតស៊ីសាំងវិញសន្សំសំចៃគ្រាន់បើជាមធ្យមខ្ទង់ ៦លីត្រក្នុង១០០គីឡូំម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើការបើកបរជាក់ស្ដែង។     

506539339_1135435508390031_2333966271114210935_n.jpg

ចូលដល់តម្លៃវិញម៉ូឌែល Venue 2026 ឃើញដាក់លក់ ២៦,៥០០ដុល្លារ ក្រោយមកដើម្បីអបអរសាទរការវិលត្រឡប់មកទីផ្សារកម្ពុជាវិញ Hyundai ក៏បញ្ចុះតម្លៃពិសេសជូនមកត្រឹម ២៤,៩០០ដុល្លារប៉ុណ្ណោះ

506702026_1135435428390039_2685592785834229959_n.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Hyundai Venue 2026 មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More