មួយរយៈនេះដូចបងប្អូនបានដឹងហើយថា ទីផ្សារឡានថ្មីសម្រុកចូលស្រុកខ្មែរច្រើនណាស់ ក្នុងនោះក៏មានឡាន MPV កៅអី៣ជួរតម្លៃប្រហាក់ប្រហែលគ្នា ក្រុមហ៊ុនផ្សេងគ្នា ហើយលក្ខណៈពិសេសក៏ប្លែកគ្នាផងដែរ។
ថ្ងៃនេះ Advan Auto សូមលើកយករថយន្ដថ្មី MPV ស៊េរីឆ្នាំ២០២៣ ប្រភេទ ៧កៅអីក្នុងតម្លៃ ៣ម៉ឺនដុល្លារស្ដើង ដែលកំពុងមានវត្តមាននៅស្រុកខ្មែរ មកចែកជូនបងប្អូន ងាយស្រួលក្នុងការពិចាណា។
១/ Toyota Rush
Toyota Rush ជើងចាស់ស្រុកខ្មែរប្រើជាមួយម៉ាស៊ីនទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១០៣សេះ កម្លាំងរមួល ១៣៦ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុងក្រោយ បំពាក់យាន់ទំហំ ១៧អ៉ីង ជាមួយកម្រិតស៊ីសាំងជាមធ្យម ៦លីត្រ ទៅ ៧លីត្រជាង ក្នុង១០០គីឡូម៉ែត្រ។
ចំពោះទំហំភិនភាគ ខាងមុខបំពាក់ចង្កៀង LED អមដោយភ្លើង Daytime និងស្ដុបក្រោយប្រើប្រភេទធម្មតា និងបង្កប់ LED ផងដែរ។ ចំណែកតួរខ្លួនទាំងមូល Rush មានប្រវែង ៤៤៣៥ម.ម ទទឹង ១៦៩៥ម.ម កម្ពស់ ១៧០៥ម.ម ពីដីមកបាត ២២០ម.ម ជាមួយទម្ងន់ ១២៩០គីឡូក្រាម។
ខាងក្នុងទូលាយគួរសម បំពាក់កៅអីកាំម្ងី ៣ជូរ ប្រើជាមួយ Smart Key ចង្កូតអេឡិចត្រនិច, អេក្រង់កណ្ដាលទំហំ ៧អ៉ឺងភ្ជាប់ Apple Carplay & Andrion Auto, ជាមួយការមេរ៉ាក្រោយ ជំនួយដោយសេនស័រចូលចត ពោងសុវត្ថិភាព ៨គ្រាប់ជុំវិញរថយន្ដ, Speaker ៨គ្រាប់ និងមុខងារសំខាន់ៗមួយចំនួនទៀតផងដែរ។
សម្រាប់តម្លៃវិញចាប់ពី ៣៣,៥០០ដុល្លារ ដល់ ៣៥,៥០០ដុល្លារ អាស្រ័យលើ Trim ជម្រើស Option ជាដើម។
២/ Mitsubishi Xpender Cross
ផ្នែកប្លុកម៉ាស៊ីន Xpander Cross ប្រើម៉ាស៊ីនសាំងទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ បំពាក់បច្ចេកវិទ្យាចុងក្រោយ MIVEC ផលិតកម្លាំងបាន ១០៤សេះ កម្លាំងរមួល ១៤៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៤វគ្គអូតូ បង្វិលកង់ដោយប៉ុង១ បំពាក់យាន់កងទំហំ ១៧អ៉ីង ជាមួយកម្រិតស៊ីសាំងត្រឹមតែ ៥លីត្រ ទៅ៦លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ផ្នែកខាងមុខវិញ Xpender Cross បំពាក់ចង្កៀងប្រភេទ Full LED ទាំងមុខទាំងក្រោយ ជាមួយប្រវែងតួរខ្លួនសរុបប្រវែង ៤៥៩៥ម.ម ទទឹង ១៧៩០ម.ម កម្ពស់ ១៧៥០ម.ម ពីដីមកបាត ២២៥ម.ម ជាមួយទម្ងន់ ១តោនជាង។
ផ្ទៃខាងក្នុងបំពាក់កៅអីស្បែក ៣ជួរទូលាយគួរសម បំពាក់ Smart Key ប៉ូតុង Start/Stop, ជាមួយនឹងកុងទ័របែបឌីជីថលថ្មីនៅលើscreen LCD ទំហំ ៨អ៉ីង និងអាចប្ដូរម៉ូតបាន៣របៀបផងដែរ។ អេក្រង់Touch Screen ទំហំ៧អ៉ីញ អាចភ្ជាប់មុខងារ Apple CarPlay & Andriod Auto, កាំមេរ៉ាក្រោយជំនួយពេលចូលចត មុខងារបញ្ចារលើដៃចង្កូតដូចជា មុខងារបញ្ជារដោយសម្លេងជាដើម។
បន្ថែមពីនឹង Xpander Cross ក៏បំពាក់ជាមួយ ហ្វ្រាំងដៃអេឡិចត្រូនិច កញ្ចក់ក្ដោបអូតូ ពោងសុវត្ថិភាពការពារពីការបុកប៉ះ ២គ្រាប់ ជាមួយនឹងកន្លែងទុកដាក់អីវ៉ានច្រើនផ្នែកពាសពេញផ្ទៃខាងក្នុងជាដើម។
សម្រាប់តម្លៃវិញចាប់ពី ៣២,០០០ដុល្លារសម្រាប់ Xpender និង ៣៤,៥០០ដុល្លារ សម្រាប់ Xpender Cross ជាដើម។
២/ Hyundai Stargazer
Stargazer ជាមាន់ថ្មីរបស់ Hyundai ទើបមានវត្តមានស្រុកខ្មែរក្នុងខែនេះ ហើយក៏ជាឡានចំណូលថ្មីដែលទើបផលិតនៅចុះឆ្នាំ២០២២ ហើយបានដាក់លក់ជិតពាក់កណ្ដាលឆ្នាំ២០២៣នេះផងដែរ។
រូបរាងថ្មីប្រើម៉ាស៊ីនសាំងជំនាន់ថ្មីទំហំ ៤ស៊ីឡាំង ចំណុះ ១.៥លីត្រ ផលិតកម្លាំងបាន ១១៥សេះ កម្លាំងរមួល ១៤៤ញូតុនម៉ែត្រ បង្វិកង់ដោយប៉ុង១ បំពាក់យាន់កង់ទំហំ ១៧អ៉ីង រត់ដោយប្រអប់លេខប្រភេទ IVT។
មានជំនួយដោយ Drive Mode ដូចជា៖ Eco, Normal, Sport, Smart Mode ជាដើមជាមួយកម្រិតស៊ីសាំងចន្លោះពី ៦លីត្រ ទៅ ៧លីត្រក្នុង១០០គីឡូម៉ែត្រ។ផ្នែកខាងមុខប្រើចង្កៀងប្រភេទ Full LED ក្រៅពីមុខងារបិទបើកអូតូ វាមានប្រពន្ធ Auto High Beam ចេះតម្លើងទម្លាក់ហ្វាកូតដោយស្វ័យប្រវត្តិពេលមានឡានមកខាងមុខ ចំណែកស្ដុបក្រោយក៏ប្រើជា Full LED ដែរ។
វាមានប្រវែងតួរខ្លួនសរុប ៤៤៦០ម.ម ទទឹង ១៧៨០ម.ម កម្ពស់ ១៦៩០ម.ម ពីដីមកបាត ១៨៥ម.ម ជាមួយទម្ងន់ ១.២តោន។
ខាងក្នុងផ្នែកជាច្រើនបំពាក់ស្បែក រូមជាមួយកៅអី ៣ជួរផងដែរ Stargazer បំពាក់កុងទ័រឌីជិថល អាចប្ដូរបាន ៤របៀប និងមានមុខងារវាស់សម្ពាធកង់ ហើយក៏បំពាក់ភ្លើង beam ផងដែរ។
ក្រៅពីមុខងារ Smart Key វាក៏មានប្រព័ន្ធបញ្ជាឆេះពីចម្ងាយ អេក្រង់កណ្ដាល ៨អ៉ីងភ្ជាប់ Apple Carplay & Android Auto ប្រភេទ Wireless មានការម៉េរាក្រោយជំនួយដោយ សេនស័រចូលចត កញ្ចក់ក្ដោបអូតូ Speaker ប្រភេទ Bose Premium ពោងសុវត្ថិភាព ៦គ្រាប់ មុខងារសាក់ថ្មទូរសព្ទ័ឥខ្សែ ហើយផ្ទៃខាងក្នុងក៏មានកន្លែងដាក់អីវ៉ានក៏ដូចជាដបទឹកជិត២០កន្លែងឯណោះ។
សម្រាប់មុខងារ និងប្រព័ន្ធសុវត្ថិភាពវិញហាក់លើគេបន្ដិចដោយភ្ជាប់មកជាមួយ៖
១/ មុខងារផ្ដល់សញ្ញាពេលវ៉ាជែង និងជួយទាញចង្កូតពេលឡានប្ដូរគន្លងប្រសិនមានឧបសគ្គ Blind Spot Collision Avoidance Assist ។២/ ប្រព័ន្ធរក្សាឡានមិនឲ្យបើកបរចាក់គន្លងផ្លូវ Lane Keeping Assist ។
៣/ ប្រព័ន្ធផ្ដល់សញ្ញាពេលមានឧបសគ្គនៅខាងក្រោយ Distant Warning ។
៤/ ប្រព័ន្ធផ្ដល់សញ្ញាពេលបើកទ្វារឡាន ហើយមានឧបសគ្គមកពីខាងក្រោយ ជាមួយមុខងារសុវត្ថិភាពសំខាន់ៗមួយចំនួនទៀតផងដែរ។
សម្រាប់តម្លៃវិញ ៣៤,០០០ដុល្លារ សម្រាប់ការប្រែប្រួលផ្សេងៗបងប្អូនអាចសាកសួរក្រុមហ៊ុនបន្ថែមបាន។
សរុបមកទាំង ៣ម៉ូឌែលនេះ សុទ្ធតែជាពពួក MPV ៧កៅអីជាមួយតម្លៃដ៏សាកសម និងជាជម្រើសមួយសម្រាប់បងប្អូនដែល កាន់លុយខ្ទង់ ៣ម៉ឺនស្ដើង មានតម្រូវការក្នុងការប្រើប្រាស់អាចពិចារណាបាន។ ចំពោះតម្លៃអាចប្រែប្រួលយ៉ាងណានោះ បងប្អូនអាចសាក់សួរទៅខាងក្រុមហ៊ុនបន្ថែម ឬក៏ទៅបើកសាក ដើម្បីដឹងបន្ថែមពីសន្ទុះម៉ាស៊ីន ភាពហាប់ណែននៃប្រព័ន្ធជើងក្រោយ និងការឃើញពីភិនភាគឡានជាក់ស្ដែងផងដែរ។
ចុះបងប្អូនវិញយល់យ៉ាងណាដែរចំពោះរថយន្ដ MPV ទាំង៣ម៉ូឌែលនេះ? តម្លៃប៉ុណ្ណឹង ភិនភាគឡានប៉ុណ្ណឹងគិតថាសាកសមដែរអត់? បើកាន់លុយ ៣ម៉ឺនជាងគួរយកមួយណា? សម្រាប់បងប្អូនដែលមានមតិយោបល់ និងចំណាប់អារម្មណ៍ អាចចែករំលែនបន្ថែមបាន៕
ដោយ៖ Bunsak
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
CR-V ឆ្នាំ 2020-2023 អត់ទំនើបតែធន់សន្សំសំចៃខ្ពស់ មិនស្មុកស្មាញច្រើនស្រួលប្រើ គ្រាន់តែតម្លៃនៅរាងខ្ពស់បន្ដិច
Celerio 2022 ប្រភេទឡានមួយទឹកខ្លាញ់គោស្រុកខ្មែរធូរថ្លៃគ្រាន់បើ កាន់ក្រោម 1ម៉ឺនអាចទិញបានជិះហើយ
Kia Ray កំពុងមានសន្ទុះប្រើច្រើនគួរសម ពិសេសឆ្នាំ 2012-2017 តម្លៃទីផ្សារក្រោម 1ម៉ឺនក៏មានលើ 1ម៉ឺនក៏មានដែរ
កូន Pick Up អគ្គិសនីកំពុងត្រៀមចេញលក់តម្លៃខ្ទង់ 2ម៉ឺនដុល្លារសាកថ្មមួយពេញជិះបាន 241គីឡូម៉ែត្រ នឹងសមត្ថភាពដឹកបាន 650គីឡូក្រាម
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច