ថ្មីៗក្រុមហ៊ុនផលិតរថយន្ដប្រណិត អាល្លឺម៉ង់ Porsche បានប្រកាសថា ខ្លួននឹងកែប្រែប្រព័ន្ធថាមពលរបស់រថយន្ដ sportcar ល្បីឈ្មោះរបស់ខ្លួន Porsche 911 ទៅប្រើប្រាស់ Hybrid វិញម្ដង ក្នុងដំណើរឆ្ពោះទៅរកការប្រើប្រាស់ថាមពលស្អាត មិនបំពុលបរិយាកាស និងដើរឲ្យទាន់ទីផ្សារបច្ចុប្បន្នដែលមានតម្រូវការរថយន្ដ Hybrid និងអគ្គិសនីកាន់តែច្រើន។
នេះមិនមែនជារឿងថ្មីនោះទេ ដោយ Porsche ក៏ធ្លាប់បានលក់រថយន្ដ Hybrid និងអគ្គិសនីសុទ្ធកន្លងមករួចទៅហើយ ដូចជា Cayenne e-Hybrid SUV និង Panamera e-Hybrid ជាដើម ហើយឆ្នាំនេះ Porsche បញ្ចេញ Panamera ជំនាន់ទី ៣, Taycan អគ្គិសនីសុទ្ធ, និង Taycan Turbo GT រីឯ Macan អគ្គិសនីសុទ្ធ ជំនាន់ទី ២ ក៏កំពុងស្ដិតក្នុងដំណាក់កាលអភិវឌ្ឍផងដែរ ដោយ 911 នឹងចូលក្នុងគ្រួសារអគ្គិសនីចុងក្រោយគេបង្អស់។
Porsche មិនទាន់បានឲ្យពីព័ត៌មានលម្អិតពី Spec និងសមត្ថភាព របស់ 911 Hybrid នេះនៅឡើយទេ គ្រាន់តែបានឲ្យដឹងថា វាជា High Performance hybrid drive ដែលបំពាក់ dual powertrain ផ្សំគ្នារវាង ថាមពលអគ្គិសនីនៅអក្សខាងមុខ និងម៉ាស៊ីន ICE នៅអក្សខាងក្រោយ។
ក្នុងនោះដែរ វានឹងត្រូវប្រើប្រាស់បច្ចេកវិទ្យាបែប រថយន្ដប្រណាំង (motorsport derived technology)។ អ្វីដែលពិសេស គឺ Porsche បន្ថែមទៀតថា គេបានធ្វើតេស្ដរត់សាកល្បងលើ 911 hybrid នេះក្នុងចម្ងាយ 4.8 លានគម នៅផ្លូវ track road និងផ្លូវធម្មតារួចមកហើយ ដោយវាអាចរត់បានល្បឿនលឿនជាង 911 ប្រើសាំងធម្មតា 8.7 វិនាទី។
យ៉ាងណាមិញ សម្រាប់ព័ត៌មានបន្ថែមទាក់ទង Porsche 911 Hybrid នេះ ក្រុមហ៊ុន នឹងបង្ហាញនៅក្នុងការសម្ភោធជាផ្លូវការនៅរង្វង់ចុងឆ្នាំ ២០២៤ នេះ ក្នុងគេហទំព័រផ្លូវការរបស់ Porsche ផងដែរ។
អត្ថបទ៖ Andra
ប្រភព៖ CNN Business
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា