ស្របពេលសង្រ្គាមតម្លៃឡានអគ្គិសនី រវាងក្រុមហ៊ុនផលិតឡានអគ្គិសនីជាច្រើននាពេលបច្ចុប្បន្ន កំពុងតែមានភាពក្ដៅគគុក Tesla សម្រុកបញ្ចុះតម្លៃដើម្បីចាប់អតិថិជនមកវិញ, BYD សម្រុកចេញម៉ូដែលថ្មី តម្លៃកាន់តែទាប ដើម្បីពង្រីកទីផ្សារឲ្យកាន់តែធំ ក្រុមហ៊ុនផលិតរថយន្ដ Nio ហាក់មិនសូវខ្វល់ខ្វាយ ដោយចេញរថយន្ដអគ្គិសនីប្រណិតម៉ូដែលថ្មី ជាមួយតម្លៃដាក់មិនឲ្យចាញ់ចិត្ត។
នៅក្នុងសន្និសិទរថយន្ដឆ្នាំ ២០២៤ នៅប៉េកាំង កាលពីពេលថ្មីៗនេះ ក្រុមហ៊ុនផលិតរថយន្ដ Nio បាននាំយករថយន្ដអគ្គិសនីប្រភេទ luxury ម៉ូដែលថ្មីរបស់ខ្លួនឈ្មោះថា Nio ET7 2024 មានការរចនាបែបបទថ្មី សមត្ថភាពល្អជាងមុន ជាមួយប្រព័ន្ធបើកបរឆ្លាតវៃ (smart driving capabilities), បច្ចេកវិទ្យាកាន់តែទំនើប មាន digital cockpit, បើកបានឆ្ងាយជាងមុន និងការរៀបចំផ្នែកខាងក្នុងមានផាសុខភាពជាងមុន។
យោងតាមប្រសាសន៍ឲ្យដឹងពីលោក William Li Bin អគ្គនាយកក្រុមហ៊ុន ថាសម្រាប់ក្រុមរថយន្ដ Nio ម៉ូដែលថ្មីក្រោយៗនេះ នឹងត្រូវបំពាក់ជាមួយនឹងថ្ម ថាមពល ១៥០kWh ដែលអាចឲ្យវាមានសមត្ថភាពរត់បានដល់ទៅ ១០០០គម រាល់ពេលសាកពេញម្ដង ហើយថ្មនេះ ទៀតសោតគឺប្រើប្រាស់នូវបច្ចេកវិទ្យា ប្ដូរថ្ម ដែលអ្នកជិះអាចប្ដូរបានរហ័សនៅតាមស្ថានីយប្ដូរថ្ម ជាង ២៤០០ កន្លែងទូទាំងប្រទេសចិន ក្នុងនោះវាក៏អាចប្រើតាមរយៈការសាកថ្មធម្មតាបានដែរ ជាមួយបច្ចេកវិទ្យា liquid-cooled ultra-fast charger ដែលអាចសាកថាមពលចូលរហ័សដូចគ្នា។
Nio ផ្ដល់ជូន ET7 standard model នេះក្នុងតម្លៃចាប់ផ្ដើមពី ៥៩ ៤០០ ដុល្លារទៅ និងកំពុងបើកបញ្ជីការកក់ និងចាប់ផ្ដើមដឹកដល់អតិថិជនចុងខែមេសានេះ។ ខុសពីគូប្រកួត ក្រុមហ៊ុនផលិតរថយន្ដអគ្គិសនីនាំមុខដូចគ្នា ដូចជា Tesla, BYD, Xpeng ជាដើមដែលកំពុងតែផ្ដោតទៅលើការចេញរថយន្ដម៉ូដែលថ្មី ជាមួយការបញ្ចុះតម្លៃកាន់តែទាប Nio មិនធ្លាប់បានបញ្ចុះតម្លៃដល់ក្រោម ៤ មុឺនដុល្លារនោះទេ តែនៅរក្សាលទ្ធផលការលក់របស់ខ្លួនល្អដដែល ដោយសម្រេចការលក់បានជិត ៣០ ០០០ គ្រឿង ក្នុងរយៈពេល ២ ឆ្នាំក្រោយនេះ ធ្វើឲ្យក្រុមហ៊ុននេះក្លាយជាក្រុមហ៊ុនរថយន្ដអគ្គិសនី ដែលលក់រថយន្ដបានតម្លៃលើសពី ៥ ៥០០០ ដុល្លារនាំមុខគេ ក្នុងទីផ្សារចិនបច្ចុប្បន្ន។
អត្ថបទ៖ Andra
ប្រភព៖ South China Morning Post
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
ChangAn Cambodia និង Deepal Cambodia ប្រកាសពីប្រូម៉ូសិនពិសេស Mid-Year Sale សម្រាប់ខែកក្កដា ឆ្នាំ២០២៥!
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
Peugeot Django បង្ហាញខ្លួនជាមួយរូបរាងថ្មីនៅកម្ពុជា កាន់តែធំ កាន់តែល្អ តម្លៃកាន់តែធូរ!!