Frontier ជាកំពូល Pick Up របស់ Nissan ដែលមានឈ្មោះបោះសម្លេងជាយូណាស់មកហើយ ចាប់តាំងពីជំនាន់ទី១ ស៊េរីឆ្នាំ១៩៩៧ រហូតដល់ឆ្នាំ ២០២៣ ឈានចូលដល់ជំនាន់ទី៣ ដែលជា Generation ថ្មីមួយរបស់ Frontier។ ថ្មីៗនេះ Nissan បានបញ្ចេញនៅម៉ូឌែលឆ្នាំ ២០២៥ ជាមួយទម្រង់រូបរាងដូច ២០២៣ ដែលប៉ុន្ដែបន្ថែមផ្នែកខ្លះមួយចំនួនកាន់តែជាតិជាងមុនទៅទៀត។
Nissan ២០២៥ ទទួលបានការផ្លាស់ប្ដូរនៅផ្នែកខាងមុខ ដោយបានដកអក្សរ FRONTIER ចេញពីលើតែមឡូហ្គូចេញ ជំនួសមកវិញនៅក្រូមចំនួន ៣ ដែលមើលទៅស្រដៀងទៅនឹង LED ជាមួយការស្រោមស៊ុមជ័រពណ៌ខ្មៅជុំវិញ ពិលកាង ចំណែកផ្ទៃខាងក្រោយមានបន្ថែមក្រោមរពណ៌ខ្មៅផងដែរជាប់ទ្វាក្រោយ មើលទៅកាន់តែអំណាច់។
មិនតែប៉ុណ្ណោះទម្រង់យាន់កង់ក៏ត្រូវបានកែសម្រួលរាងបែបថ្មីមើលទីស្លីម នឹងស្ព័ជាងមុន ខណៈផ្ទៃខាងក្នុងបន្ថែមជាមួយ អេក្រងថាច់ដល់ទៅ ១២.៣អ៉ីញ សម្រាប់ជម្រើស SV, Pro-X, Pro-4X, SL រំលិចដោយអក្សរ FRONTIER មើលទៅកាន់តែប្លែកជាងមុនតែម្ដង។
Nissan ក៏បានបន្ថែមសមត្ថភាពអូសសណ្ដោងដែលខ្លាំងជាងមុនដល់ម៉ូឌែល SV, PRO និង SL ដល់ទៅជិត ៣.៥តោនឯណោះ ។ ជាមួយជម្រើសតូរវែងមានគ្រប់ម៉ូឌែលទាំងអស់សម្រាប់ឆ្នាំ ២០២៥ លើកលែងតែ Option ម៉ូឌែល S ប៉ុណ្ណោះ។
ក្រៅពីនោះក្រុមហ៊ុន Nissan ក៏សម្រេចដាក់ប្រព័ន្ធសុវត្ថិភាពជំនួយពេលបើកបរទាំងនេះជាស្ដង់ដាតែម្ដងដូចជា៖
lane-departure warning, automatic high-beam headlamps, នឹង adaptive cruise control ជាដើម។
មិនតែប៉ុណ្ណោះសម្រាប់ឆ្នាំ២០២៥ Nissan បន្ថែមជម្រើសពណ៌ថ្មីដល់ Frontier នៅពណ៌ទឹកក្រូចដែលគេហៅថា Afterburn Orange កាន់តែឆើតនឹងទាក់ភ្នែកគួរសម។
ចំពោះតម្លៃវិញ Frontier 2025 មានតម្លៃចាប់ពី ៣៣,៥៦០ដុល្លារ ដល់ ៤៣,៣២០ដុល្លារ អាស្រ័យលើ Trim/Option ជាដើម។
ផ្នែកប្លុកម៉ាស៊ីនមិនត្រូវបានផ្លាស់ប្ដូរអ្វីឡើយ Frontier បំពាក់ម៉ាស៊ីនតែ១ជម្រើសប៉ុណ្ណោះគឺ ម៉ាស៊ីនសាំងទំហំ ៦ស៊ីឡាំង ៣.៨លីត្រ ផលិតកម្លាំងបាន ៣១០សេះ កម្លាំងរមួល ២៨១ផោនហ្វីត រត់ដោយប្រអប់លេខ ៩វគ្គអូតូ ដែលអាចជាន់ពី ០ ទៅ ១០០គីឡូម៉ែត្រប្រើពេល ៧.៨វិនាទី។
ជាមួយជម្រើសប៉ុង១ RWD និងប៉ុង២ 4WD ជំនួយដោយប្រព័ន្ធកាប់ពីតាស់ និង Lock ប៉ុង ដែលភ្ជាប់មកជាមួយមុខងារ Off-Road មួយចំនួនទៀតផងដែរ។ ចំពោះកម្រិតស៊ីសាំងវិញ ហាក់មិនទាន់សន្សំសំចៃប៉ុន្មានទេខ្ទង់ ១១លីត្រ ទៅ ១៣លីត្រក្នុង ១០០គីឡូម៉ែត្រ។
ដោយ៖ Bunsak
ប្រភព៖ CarAnddrive
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
ការពិនិត្យមើលលេខតួរថយន្ត (VIN Number) ដើម្បីដឹងថារថយន្តរបស់អ្នកផលិតពីប្រទេសណាគឺជារឿងសំខាន់មុននឹងសម្រេចចិត្តទិញ
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ
វត្តមានរថយន្ត The new Hyundai VENUE ស៊េរីឆ្នាំ២០២៦ នៅកម្ពុជា
ក្រុមហ៊ុន MG Cambodia បានដាក់សម្ភោធជាផ្លូវការនូវវត្តមានកំពូលរថយន្តប្រណិត SUV ខ្នាតធំ ក្នុងតម្លៃគួរឱ្យចាប់អារម្មណ៍ត្រឹមតែ $55,990 ប៉ុណ្ណោះ