ថ្មីៗនេះ Nissan ចេញម៉ូដែលឡានអគ្គិសនីប្រភេទ crossover ថ្មី ឈ្មោះថា Nissan Hyper Punk ក្នុង concept ឡានអគ្គិសនីអនាគតរបស់ខ្លួនដែលចេះយល់ចិត្តម្ចាស់ ចេះស៊ីរ៉េបរិយាកាសតាមអារម្មណ៍អ្នកបើកទៀត។
ឡានអគ្គិសនីទី ៤ ក្នុងគម្រោងឡានអគ្គិសនីអនាគតរបស់ Nissan ដែលបានបង្ហាញនៅ Japan Mobility Show 2023 ឆ្នាំនេះ ជាប្រភេទ crossover ដែលរចនារូបរាងប្លែកយកស្ដាយការ design បែប futuristic រាងជ្រុងដូចបត់ក្រដាស និងកង់ដែលមានភ្លើង pattern រាងជាត្រីកោណ ផ្ដល់សោភណ្ឌភាពប្លែកមួយបែប នៅពេលកង់ចាប់ផ្ដើមវិលរត់លើដងផ្លូវ។
ផ្នែកខាងក្នុងរចនាមួយហំដូច Mobile Creative studio ដែលលក្ខណៈពិសេសរបស់វានោះគឺ ប្រព័ន្ធ AI និង biosensors ដែលបំពាក់នៅនឹងខ្នងផ្អែកកៅអីអ្នកបើកបរ អាចចាប់បានការផ្លាស់ប្ដូរអារម្មណ៍របស់អ្នកបើកបរ និងបញ្ជាទៅមុខងារនៅក្នុងរថយន្ដបាន ឧទាហរណ៍ដូចជា ដំឡើង ទម្លាក់ភ្លើងឲ្យស្រទន់ ប្រើភ្លើង Ambient ឬ ប្ដូរបទចម្រៀងអីជាដើម ដែលសម្រួលដល់អ្នកបើកបរក្នុងការរផ្ដោតអារម្មណ៍លើការបើកបរវិញ។
បន្ថែមពីនេះទៅទៀត វាមានបំពាក់កាមេរ៉ា ភ្ជាប់បច្ចេកវិទ្យាកម្រិតខ្ពស់ដែលអាចថតរូបទេសភាពនៅខាងក្រៅរថយន្ដមួយជុំតួខ្លួន ហើយបំប្លែងទៅជារូបតុក្កតា manga ដែលបញ្ចាំងទៅក្នុងរថយន្ដតាម 3D Display ផងដែរ ធ្វើឲ្យអ្នកបើកបរ និងអ្នករួមដំណើរនៅខាងក្នុងមានអារម្មណ៍ថាដូច តួឯកក្នុងរឿង Blade Runner ឬក្នុងវីដេអូហ្គេម Cyber Punk ដូច្នោះដែរ អមជាមួយនឹងសេវាអិនអឺណេតនៅក្នុងរថយន្ដលឿនរហ័ស ដែលអាចឲ្យអ្នកប្រើប្រាស់ភ្ជាប់ប្រើបានជាមួយឧបករណ៍ច្រើនប្រភេទ។
សម្រាប់អតិជនដែលជាអ្នកចូលចិត្ដលេងហ្គេម Hyper Punk នេះនឹងបង្ហាញខ្លួននៅក្នុងវីដេអូហ្គេម Fortnite ក្នុងពេលឆាប់ៗនេះ ដែលអ្នកអាចទាញយកមកប្រើបាន។ នៅក្នុងការតាំងពិព័រណ៌នេះ Nissan មិនបានឲ្យដឹងច្បាស់លាស់ថា ក្រុមហ៊ុននឹងធ្វើ concept នេះ សម្រាប់ទីផ្សារ ឬអត់ទេ គ្រាន់តែបានដាក់បង្ហាញ Hyper Punk ជាមួយបងប្អូនរបស់វាមានដូចជា Hyper Urban, Hyper Adventure, និង Hyper Tourer តែគេរំពឹងថា បើទោះបីជាមិនលក់ទាំងស្រុង ក៏បច្ចេកវិទ្យាផ្សេងៗរបស់ concept នេះនឹងត្រូវដាក់បញ្ចូលទៅក្នុងរថយន្ដអគ្គិសនីសម្រាប់ទីផ្សារសេរីថ្មីៗ របស់ Nissan ផងដែរ។
ប្រភព៖ MotorTrend
អត្ថបទ៖ Andra
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T