Navara បំពាក់គុជ LED ៨គ្រាប់រូបរាងអំណាច ក្នុងចំណោមឡានថ្មីតម្លៃ ៤ម៉ឺនជាង

អ្នកទស្សនា
917
0/ AKlasseAuto Promotion
Untitled-14.jpg

ក្នុងចំណោម Pick Up ដែលពេញនិយមនៅស្រុកខ្មែរចំពោះត្រកូល Nissan ហាក់មានការគាំទ្រមិនចាញ់រថយន្តប្រភេទដឹកផ្សេងៗឡើយ។ បើនិយាយពីវត្តមាននៅស្រុកខ្មែរវិញ ឃើញមានតាំងពីឆ្នាំ៩០ជាងមកម៉្លេះ។ សម្រាប់ Navara នេះដែរតាំងពីឆ្នាំ២០២១មក ឃើញថាមានការផ្លាស់ប្ដូររូបរាងប្លែកខុសពីឆ្នាំមុន ចំពោះនៅប្រទេសកម្ពុជាយើង ក៏ឃើញមានប្រើច្រើនគួរសមដែរសម្រាប់ឆ្នាំ០២១ ដល់០២២ ចំណែក ០២៣ ដូចជាមិនទាន់ឃើញខាងក្រុមហ៊ុននាំចូលមកលក់នៅឡើយទេ។

on-the-road-1-1.jpg

បើតាមតាមប្រភពពី ( Nissan KH ) សម្រាប់ Specs ស្រុកខ្មែរបង្ហាញថា Navara ប្រើម៉ាស៊ីនម៉ាស៊ូតទំហំ ៤ស៊ីឡាំង VGS ចំណុះ ២.៥លីត្រ ជំនួយដោយ Turbo ផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៥០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៧វគ្គអូតូ និង ៦វគ្គលេខដៃ បង្វិលកង់ដោយប៉ុង១ (2WD) និងប៉ុង២ (4WD) ជំនួយដោយប្រព័ន្ធកាប់ពីតាស់  និងប្រព័ន្ធ Lock ប៉ុងក្រោយផងដែរ ជាមួយកម្រិតស៊ីប្រេងជាមធ្យម ៨លីត្រក្នុង ១០០គីឡូម៉ែត្រ។

power-modal-1-1.jpg

Navara ស៊េរីថ្មីមានការផ្លាស់ប្ដូរច្រើនទាំងរូបរាង និងផ្ទៃខាងក្នុង ចំពោះផ្នែកខាងមុខ បំពាក់សំណាញ់ពណ៌ខ្មៅស្រោបដោយក្រូមជុំវិញ ដែលមើលទៅអំណាច និងមាំជាងមុន ។

1726775_NI03564_1_d5155415ab994b85.jpg

ចំណែកចង្កៀងវិញ ប្លែកអាចនិយាយបានថា នៅស្រុកខ្មែរហាក់មិនទាន់មានឡាន Pick Up តម្លៃក្រោម ៥ម៉ឹនដុល្លារ ប្រើចង្កៀងគុជ LED ៨គ្រាប់បែបហ្នឹងឡើយ។ Nissan បញ្ចាក់ថា ចង្កៀងថ្មីនេះមានសមត្ថភាពបំភ្លឺផ្លូវបានច្បាស់ល្អជាងឆ្នាំមុនៗដល់ទៅ ៣៨%ឯណោះ រំលិចដោយភ្លើង Daytime រាងបែបអក្សរ C អមជាមួយនឹងពិលកាងជា LED ចំណែកស្ដុបក្រោយក៏ប្រើជា LED ដែរ។

on-the-road-4-1.jpg

សម្រាប់ជំនាន់ថ្មីនេះ Navara បំពាក់គ្រោងឆ្អឹងនៅផ្នែកសាក់ស៊ីរបស់ខ្លួន ផ្សំឡើងពីដែកថែបដ៏រឹងមាំ បូករួមទាំងប្រព័ន្ធជើងក្រោមផ្លាស់ប្ដូរថ្មីខុសពីឆ្នាំមុនៗ ដោយដោះជន្ទាស់ Leaf Spring នៅផ្នែកខាងក្រោយចោល ដាក់មកវិញជាប្រភេទ Multilink Suspension ធ្វើឲ្យការបើកបរប្រកបដោយទំនុកចិត្តខ្ពស់ ទន់ស្រួលដូចឡាន SUV ទប់លំនឹងបានល្អមិនឃ្លីងឃ្លោង និងកាត់បន្ថយរលាក់បានដល់ទៅ ៤០% ឯណោះ។ វាអាចផ្ទុកទម្ងន់បានជាង ១តោន និងសមត្ថភាពអូសសណ្ដោងបានដល់ទៅ ៣តោនជាងឯណោះ។ 

on-the-road-2-1.jpg

គួបផ្សំជាមួយយាន់កង់ទំហំ ១៨អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបនៅផ្នែកខាងមុខ និងខាងក្រោយជាប្រភេទត្រលោគ ជំនួយដោយប្រព័ន្ធហ្វ្រាំង ABS ជាមួយនឹងប្រព័ន្ធ បែបចែកសម្ពាធហ្វ្រាំង EBD, ប្រព័ន្ធ ទប់លំនឹង VDC, ប្រព័ន្ធជំនួយហ្វ្រាំងពេលកង់ទួង ដើម្បីរក្សារកម្លាំងច្បាម និងលំនឹងរថយន្ត ABLS, ប្រព័ន្ធជំនួយម៉ាស៊ីនពេលអូសសណ្ដោង TSA, និងប្រព័ន្ធជំនួយឡើង និងចុះចំណោទ HSA & HDC ជាដើម។ 

interior-design-modal-2.jpg

ចូលដល់ខាងក្នុងអាចខុសប្លែកគ្នាទៅតាមប្រភេទ ប៉ុង១, ប៉ុង២, លេខដៃ និងលេខអូតូជាដើម បើនិយាយជារួមសម្រាប់ប៉ុង២ លេខអូតូវិញ មានបំពាក់ Smart Key ផ្លឹតទឹកអូតូ, ប៉ូតុង Power កៅអីស្បែក ២ជួរធំទូលាយ, ការរចនាចង្កូតបែបថ្មី និងមានមុខងារបញ្ជាលើដៃចង្កូត, រន្ធសាកថ្ម រន្ធម៉ាស៊ីនត្រជាក់ក្រោយ, អេក្រង់កុងទ័រប្រភេទ Semi-Digital ដែលបង្ហាញប្រាប់ពីព័ត៍មានជាច្រើន, ពោងសុវត្ថិភាព ៧គ្រាប់, អេក្រង់តាបឡូកណ្ដាល ៨អ៉ីង មានមុខងារ Apple Car play & Android Auto និងបង្ហាញកាម៉េរា 360 ឌឺក្រេជុំវិញរថយន្ត និងពេលបញ្ចូលលេខ 4L កាម៉េរាក៏បង្ហាញអោយឃើញផងដែរ ជាមួយនឹងសេនស័រមុខក្រោយជំនួយពេលចូលចត ជាដើម។

interior-design-modal-1.jpg

គួរបញ្ចាក់ដែរថា សម្រាប់ឆ្នាំដែលប្ដូររាង ២០២១ និង ២០២២នេះ មិនទាន់មានការផ្លាស់ប្ដូរអ្វីប្លែកពីគ្នាគួរឲ្យកត់សម្គាល់ឡើយ ចំពោះតម្លៃវិញសម្រាប់០២១ស្លាក់លេខ​ឃើញដាក់លក់នៅទីផ្សារក្បែរ ៤ម៉ឺនដុល្លារ ទៅ៤ម៉ឺនដុល្លារបន្ដិច អាស្រ័យលើប្រភេទ ប៉ុង ចង្កឹះលេខ និងភិនភាគជាក់ស្ដែង។

styling-modal-4.jpg

សម្រាប់ស៊េរីថ្មីគាស់កេស ២០២២វិញពីមុន ៥៣៩០០ដុល្លារ  តែបច្ចុប្បន្នឃើញខាងក្រុមហ៊ុនដាក់លក់សល់ត្រឹម ៤៦០០០ដុល្លារប៉ុណ្ណោះ ហើយចំពោះតម្លៃប្រែប្រួលបែបណានោះ អាចសាក់សួរទៅក្រុមហ៊ុនផ្ទាស់បាន។ 

ចុះបងប្អួនយល់យ៉ាងណាដែរចំពោះ Nissan Navara មួយម៉ូឌែលនេះ? សម្រាប់មតិយោបល់ និងបទពិសោធន៍ អាចចូលមកចែករំលែកបាន។

ដោយ៖ Bunsak

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More