ពពួក Corolla ឆ្នាំ០១នឹង០២ រហ័សនាមថា (ភ្នែកសណ្ដែកដី) ល្បីមិនធម្មតាឡើយសម្រាប់ស្រុកខ្មែរយើង ហើយពពួកឆ្នាំ០១នឹង០២ គឺថា Toyota ផ្លាស់ប្ដូររាងថ្មីមើលទៅស្អាតប្លែកជាងពពួកឆ្នាំ ៩៨នឹង២០០០ បើទោះបីជាស្ថិតក្នុងជំនាន់ទី៨ ជាមួយគ្នាក៏ដោយ។
សម្រាប់តម្លៃទីផ្សារបច្ចុប្បន្នវិញពពួកឡានស្អាតៗ ឃើញនៅខ្ពស់គួរសម ខណៈអាយុកាលខ្ទង់ ២០ឆ្នាំហើយក្ដីក៏នៅតែពេញនិយម គ្រាន់បើ។ ជាទូទៅឃើញដាក់លក់ពពួកឆ្នាំ០១ នឹង០២ ខ្ទង់ ៣,០០០ដុល្លារក្រាស់ ទៅ ៤,០០០ដុល្លារស្ដើង ហើយក៏មានឡានខ្លះទៀតដែលមានភិនភាគល្អ សាណុំ អាចលោតដល់ ៦,០០០ដុល្លារជាងក៏មានដែរ។
កូនឡានវ័យចំណាស់មួយនេះ ប្រើម៉ាស៊ីន ៤ស៊ីឡាំង ១.៨លីត្រ ផលិតកម្លាំង ១២៥ សេះ រត់ដោយប្រអប់លេខ ៤ វគ្គអូតូ បង្វិលកង់ដោយប៉ុងមុខ(FWD) ជាមួយកម្រិតស៊ីសាំងវិញខ្ទង់ ៦ ទៅ ៨លីត្រក្នុងមួយ ១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួច អាស្រ័យលើ ស្ថានភាពផ្លូវជាក់ស្ដែង។
ស្ដិតក្នុងប្រភេទឡាន Sedan ទ្វា៤ កៅអី ២ជួរ អាចជិះបាន ៥នាក់ នឹងសល់ឃ្លុបក្រោយដាក់អីវ៉ានបានច្រើនគួរសម។
បើនិយាយពីបរិក្ខាដែលបំពាក់មកជាមួយគឺថាសាមញ្ញតែម្ដង ខណៈពពួក Corolla មិនទំនើបស្រាប់ផង ចំពោះស៊េរីឆ្នាំចាស់ៗ Old School បែបនេះទៀត គឺថាធម្មតាៗមិនមានអ្វីពិសេសប្លែកឡើយ។
សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះ Corolla ឆ្នាំ០១នឹង០២ មួយនេះ? បងប្អូនដែលមានមតិយោបល់ បទពិសោធន៍ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ