ឡានជប៉ុន Isuzu ដែលស្រុកខ្មែរតែងឲ្យរហ័យនាមថាជា ស្ដេចឡានម៉ាស៊ូត ចំពោះផ្នែកគុណភាពម៉ាស៊ីនម៉ាស៊ូតរបស់ Isuzu នរណាក៏ទទួលស្គាលដែរ។ មិនតែប៉ុណ្ណោះមានឡានជប៉ុន នឹងអ៉ឺរ៉ប់ខ្លះបានកែ បំពាក់ម៉ាស៊ីនម៉ាស៊ូតរបស់ Isuzu ចូលផងដែរ។
បើនិយាយពី Isuzu D-Max V Cross 2022-2023 ដែលជាប្រភេទ Option ខ្ពស់ជាងគេ បើទោះបីជាតម្លៃរាងធ្លាក់ជាងមុនបន្ដិចក្ដី ប៉ុន្ដែគុណភាព នឹងទីផ្សារលក់ចេញ ទិញចូលនៅតែល្អ នឹងមានចរន្ដធម្មតា គ្រាន់តែតម្លៃរាងធូរជាងមុនបន្ដិច ក្រោយពីលេចវត្តមាន All New D-Max V Cross 2025 ចូលមក។
បច្ចុប្បន្នពពួកមួយទឹកឆ្នាំ ២០២២ នឹង ២០២៣ ឃើញដាក់លក់ខ្ទង់ ៣ម៉ឺនដុល្លារ ទៅ ៣ម៉ឺនដុល្លារស្ដើងបន្ដិច អាស្រ័យលើ ភិនភាគឡានជាក់ស្ដែង។ ខណៈមុនម៉ូឌែលស៊េរីឆ្នាំ ២០២៥ មិនទាន់មកដល់ឃើញនៅតម្លៃខ្ពស់គួរសម ខ្ទង់ ៣៥,០០០ដុល្លារជាងឡើងទៅ។
D-Max V-Cross បំពាក់ម៉ាស៊ីនម៉ាស៊ូត ជំនួយដោយ Turbo ទំហំ ៤ស៊ីឡាំង ៣.០លីត្រ ផលិតកម្លាំងបាន ១៩០សេះ កម្លាំងរមួល ៤៥០ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ ៦វគ្គអូតូ បង្វិលកង់ដោយប៉ុង២ 4WD ជំនួយដោយកាប់ពីតាស់ នឹងប្រព័ន្ធ Lock ប៉ុង ជាមួយកម្រិតស៊ីប្រេងជាមធ្យម ៧លីត្រប៉ុណ្ណោះ ក្នុង១០០ គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើ ស្ថានភាពជាក់ស្ដែង។
ចំពោះផ្ទៃខាងក្នុងវិញ មិនសាមញ្ញឡើយសម្រាប់ឡាន Pick Up ជប៉ុនមួយនេះ បំពាក់កៅអីស្បែក ២ជួរទូលាយល្មម អាចជិះបាន ៥នាក់ ជាមួយផ្នែកជាងច្រើនស្រោបដោយស្បែកផងដែរ។ អ្វីដែលមិនគួរមើលរំលងនោះគឺ ឡាន Pick Up មួយនេះបានបំពាក់មកជាមួយ នៅប្រព័ន្ធបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរ ដែលគេហៅថា ADAS មួយឈុតតែម្ដង។
សម្រាប់បងប្អូនវិញយល់យ៉ាងណដែរចំពោះ Pick Up ប្រភេទម៉ាស៊ូតរបស់ជប៉ុនមួយនេះ? បងប្អូនមានបទពិសោធន៍ ធ្លាប់ប្រើ នឹងមតិយោបល់ អាចចែករំលែកបន្ថែមបាន៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG ក្នុងខែធ្នូនេះ ចាប់រង្វាន់លុយសុទ្ធ $5,000
ក្រុមហ៊ុន ខេ អិន អិន ខេមបូឌា ទទួលសិទ្ធិនាំចូល និងចែកចាយផ្តាច់មុខលើរថយន្តម៉ាក JETOUR គ្រប់ម៉ូឌែល
រថយន្ត New MG HS ស៊េរីថ្មីមកកាន់ទីផ្សារប្រទេសកម្ពុជាមានតម្លៃប្រកួតប្រជែងខ្លាំងត្រឹមតែ 37,xxx ដុល្លារប៉ុណ្ណោះ
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
នោះ! Lexus IS200t 2016 បច្ចុប្បន្នមានតម្លៃក្រោម 3ម៉ឺនដុល្លារ ខណៈតម្លៃនេះពីមុនរកទិញមិនបានឡើយ
Chevrolet Trailblazer ជាអតីតឡានកៅអី 3ជួរ SUV ខ្លាញ់គោស្រុកខ្មែរឆ្នាំខ្ពស់ហើយធូរថ្លៃគួរសម ម្យ៉ាងក៏សន្សំសំចៃគ្រាន់បើដែរ
បាត់វត្តមាន Colorado មួយរយៈធំស៊េរីថ្មីមិនទាន់មក អាចមើលស៊េរីចាស់ពពូកឆ្នាំ2017-2020 បានតម្លៃខ្ទង់ 2ម៉ឺនដុល្លារជាងប៉ុណ្ណោះ
Prius ពណ៌ខៀវ 2010-2015 ធូរថ្លៃជាងគេកាន់ខ្ទង់ 1ម៉ឺនដុល្លារស្ដើងក៏ទិញបាន បច្ចុប្បន្នពណ៌នេះស្ទើរគ្មានសោះប្រភេទក្រដាសពន្ធ