Ford Territory មួយទឹកខ្លាញគោស្រុកខ្មែរ តម្លៃធូរជាងមុនច្រើនគួរសមក្នុងមួយរយៈចុងក្រោយនេះ បើក្រៅពីពណ៌ស តម្លៃរឹតតែធូរជាងហ្នឹងទៀត

អ្នកទស្សនា
205
0/ AKlasseAuto Promotion
Untitled-45-Recovered-Recovered8.jpg

Territory ជាប្រភេទឡាន Crossover SUV ដ៏ពេញនិយមខ្លាំងមួយនៅស្រុកខ្មែរ ជាមួយរូបរាងដ៏ទាន់សម័យ ពិសេសភាពទំនើបមួយចំនួនដែល Ford ដាក់មកជាមួយ នឹងគ្រឿងបរិក្ខាដែលបំពាក់ គឺថា Luxury តែម្ដង។

488251584_1129503252309780_5802869635450436394_n.jpg

បច្ចុប្បន្នឃើញទីផ្សារដាក់លក់ប្រភេទមួយទឹកស៊េរីឆ្នាំ ២០២១ នឹង ២០២២ តម្លៃធូរជាងមុនគ្រាន់បើ ចំណែកពពួកឡានខុសពណ៌ ឬខុសពីពណ៌ស ហាក់រឹតតែធូរថ្លៃច្រើនទៀតផងដែរ។

482322826_1062231235952726_2162713497774020977_n.jpg

ជាក់ស្ដែងសម្រាប់ឆ្នាំ០២១នឹង០២២ តម្លៃខ្ទង់ ២ម៉ឺនដុល្លារក្រាស់ ទៅក្បែរ ៣ម៉ឺនដុល្លារ ឬឡានខ្លះអាចដល់ ៣ម៉ឺនដុល្លារជាងក៏មានតែ អាស្រ័យលើភិនភាគឡានជាក់ស្ដែង។ 

473047808_1345840276767904_3348947042770879401_n.jpg

ប៉ុន្ដែសម្រាប់ពពួកខុសពីពណ៌ស ហាក់ធូរថ្លៃគួរឲ្យចាប់អារម្មណ៌ ដែលជាទូទៅឃើញទីផ្សារដាក់លក់ធូរជាងពពួកពណ៌ខ្ទង់ ២,០០០ដុល្លារអីដែរ ទៅតាមការលក់ នឹងចរចារជាក់ស្ដែង។ ដែលធ្វើឲ្យបងប្អូនដែលចាប់អារម្មណ៌មានកូនចិត្តទៅលើពពួក Territory មួយទឹកខ្លាញ់គោ ដែលកាន់ខ្ទង់ ២ម៉ឺនដុល្លារជាង អាចមើលនឹងពិចារណាបានហើយ។

472711615_1345840450101220_9097072046746708792_n.jpg

ផ្នែកប្លុកម៉ាស៊ីនវិញ ភ្ជាប់ជាមួយម៉ាស៊ីន Ecoboost ៤ស៊ីឡាំង ១.៥លីត្រ អាចផលិតកម្លាំងបាន ១៤៣សេះ កម្លាំងរមួល ២២៥ញូតុនម៉ែត្រ រត់ដោយប្រអប់លេខ CVT (អាចបើកលេខដៃបែប Manual បាន) បង្វិលកង់ដោយប៉ុងមុខ (FWD) ជំនួយដោយ Mode សម្រួលដល់ការបើកបរដូចជា៖ Sport, Fashion នឹង Classic ជាមួយកម្រិតស៊ីសាំងវិញខ្ទង់ ៧លីត្រ ទៅ ៩លីត្រ ក្នុង១០០គីឡូម៉ែត្រ ឬអាចលើសខ្វះតិចតួចអាស្រ័យលើស្ថានភាពជាក់ស្ដែង។

489500592_1177838054352470_5972183942529326473_n.jpg

គួរបញ្ជាក់ដែរថា Ford Territory 2021-2022 កាលចេញដំបូងថ្មីខ្លាញ់គោតម្លៃខ្ទង់ ៤៦,០០០ដុល្លារជាង នឹងក្រោយៗមកក៏មានការបញ្ចុះតម្លៃពិសេសជាបន្តបន្ទាប់ផងដែរ។

488954220_1177838317685777_226979076681515718_n.jpg

សម្រាប់បងប្អូនវិញយល់យ៉ាងណាដែរចំពោះឡាន Crossover SUV មួយនេះ? បងប្អូនដែលមានមតិយោបល់ ឬបទពិសោធន៌ នឹងព័ត៍មានបន្ថែម អាចចែករំលែកបាន៕

488908327_1177838321019110_5108552341283657609_n.jpg

ដោយ៖ Bunsak 

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ! 

ចែករំលែក

អត្ថបទថ្មី

MG Forever Care.jpg

រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More