Nissan បញ្ចេញរថយន្ដ SUV ម៉ូឌែល Qashqai 2024 សម្រាប់វាយលុកទីផ្សារអ៉ឺរ៉ុប

អ្នកទស្សនា
105
0/ AKlasseAuto Promotion
Untitled-1.jpg

Qashqai 2024 បានធ្វើកំណែទម្រង់ថ្មី Facelift ជាលើទីមួយក្នុងជំនាន់ទី៣ ពីឆ្នាំ២០២២ ដល់២០២៣ ហើយសម្រាប់ឆ្នាំ២០២៤ នេះផងដែរ Nissan បានដាក់គោលដៅទីផ្សាររបស់ខ្លួនសម្រាប់តែ តំបន់អ៉ឺរ៉ុបប៉ុណ្ណោះ។

Qashqai ជាប្រភេទ Crossover SUV ដែល Share Platform ពីម៉ូឌែល Rogue ឬ X-Trail ចំពោះឆ្នាំ២០២៤ នេះគឺថ្មីប្លែក ជាមួយកាស់ផ្ដាស់ផ្នែកខ្លះច្រើនគួរសម។

Qashqai ស៊េរីឆ្នាំ២០២២ ដល់ ២០២៣
Qashqai ស៊េរីឆ្នាំ២០២២ ដល់ ២០២៣

ការឌីស្សាញ Qashqai បំពាក់សំណាញ់បាណាលាតទាំងស្រុងផ្ទៃខាងមុខ រំលិចដោយចង្កៀង Full LED និងភ្លើង DRL អូសកាត់សំណាញ់ក្រឡា មើលទៅបែបស្រួចៗ ដែលទម្រង់រូបរាងបែបនេះ ត្រូវបាន Nissan ហៅថា N-Design Trim។

ចំពោះផ្ទៃខាងក្នុងវិញ ប្រណិត មិនធម្មតាឡើយ ជាមួយកាប៊ីនតាឡូខាងមុខ នឹងផ្នែកជាច្រើនទៀតស្រោបដោយក្រណាត់ពិសេសប្រភេទ Alcantara ទន់រលោងមើលទៅបែប Luxury Car តែម្ដង។ ក្រៅពីនឹងក៏មានភ្លើង Ambient Lighting កុងទ័ឌីជីថល អេក្រង់ថាច់ពហុមុខងារ ជាមួយផ្ទៃខាងក្នុងស្រោបស្បែក និងភាពទំនើបដ៏សម្បូរបែបផងដែរ។

Qashqai ស៊េរីឆ្នាំ២០២៤
Qashqai ស៊េរីឆ្នាំ២០២៤

Qashqai 2024 ភ្ជាប់ជាមួយម៉ាស៊ីន Mild-Hybrid ពីរជម្រើសដូចជា៖ 

ម៉ាស៊ីន Turbo ៤ស៊ីឡាំង ១.៣លីត្រ ផលិតកម្លាំងបាន ១៥៧សេះ រត់ដោយប្រអប់លេខ ៦វគ្គលេខដៃ និងប្រភេទ CVT ។ ខណៈមួយទៀត បំពាក់កូនកាត់ ដែលជំនួយដោយប្រព័ន្ធ E-Power ភ្ជាប់មកជាមួយម៉ាស៊ីន Turbo ១.៥លីត្រ ទំហំ ៣ស៊ីឡាំង ផលិតកម្លាំងបានដល់ទៅ ១៨៨សេះ និងភ្ជាប់មកជាមួយអាគុយទំហំ ១.៨kWh ។

qashqai-2024-110-662177ab46bed.jpg

សម្រាប់ជម្រើសទាំងនេះ មិនត្រូវបាននាំចូលទីផ្សារអាមេរិកដូចមុនឡើយ ចំពោះតម្លៃ និងពេលវេលាចេញលក់នៅទីផ្សារអ៉ឺរ៉បពេលណានោះ Nissan នៅមិនទាន់បញ្ជាក់នៅឡើយទេ។

ដោយ៖ Bunsak 

ប្រភព៖​ Caranddriver

*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023

*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។

*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!

ចែករំលែក
ពាក្យទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More