បន្ទាប់ពីប្រកាសចេញ supercar Special Edition ពីរម៉ូដែល ដែលជាកូនពៅ និងជាកាដូចុងក្រោយ មុននឹងបញ្ចប់ផលិតកម្មរថយន្ដត្រកូល R35 GT-R ដែលជា iconic supercar របស់ខ្លួន នៅក្នុងឆ្នាំ ២០២៤ នេះ Nissan គ្រោងណែនាំអ្នកស្នងដំណែងថ្មី R36 GT-R ដែលអាចប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយនឹងការរចនា និងបច្ចេកវិទ្យា យកតាម Nissan Hyper Force Concept។
តាមការឲ្យដឹងនៅក្នុងកិច្ចសម្ភាសពីលោក Francois Bailly អនុប្រធានក្រុមហ៊ុន Nissan ប្រចាំតំបន់ AMIEO (Africa, Middel East, India, Europe, and Oceania) បានឲ្យដឹងថា Nissan នឹងនៅតែបន្ដការផលិត Sportcar និង Supercar ដដែល ហើយសម្រាប់ GT-R ជំនាន់ថ្មី (R36) នឺងអាចប្រើប្រាស់ប្រព័ន្ធអគ្គិសនីសុទ្ធ ហើយផលិតកម្មរបស់វា ប្រហែលជាត្រូវចំណាយពេលបន្ដិច ដោយសារតែក្រុមហ៊ុនកំពុងស្ថិតក្នុងដំណាក់កាលអភិខ្ឍថ្មបច្ចេកវិទ្យាថ្មី ASSB (All Solid State Battery) សម្រាប់ផែនការឆ្ពោះទៅរកការផលិតរថយន្ដអគ្គិសនីសុទ្ធរបស់ខ្លួន មួយវិញទៀត ក្រុមហ៊ុនមិនចង់ចេញរថយន្ដលឿនតែសមត្ថភាពអន់នោះទេ ដូច្នេះសុខចិត្តចេញយឺត តែមួយដឹងមួយ។
ក្រៅពីនេះ Nissan មិនទាន់បានឲ្យដឹងទេថា R36 នឹងចេញមករបៀបម៉េច ទាំងរូបរាង និងសមត្ថភាព តែមានការសន្និដ្ឋានជា ជាច្រើនថា វាអាចយកការចនា និងបច្ចេកវិទ្យាពីគម្រូរថយន្ដ Hyper Force EV concept ដែល Nissan បង្ហាញមុខឲ្យឃើញក្នុងកម្មវិធីពិព័រណ៌យានយន្ដ Tokyo Motor Show កាលពីឆ្នាំមុន ដោយវាជាប្រភេទ Supercar ដែរ និងប្រើប្រាស់អគ្គិសនីសុទ្ធ ជាមួយថាមពល ១០០០kW និងបច្ចេកវិទ្យា “e-4ORCE” រត់ដោយប៉ុងពីរ (All wheel drive)។
ស្របពេលជាមួយគ្នានេះ ក៏មានលេចឮដំណឹងដែរថា GT-R ថ្មីប្រហែលមិនទាន់ប្ដូរទៅអគ្គិសនីទាំងស្រុងនៅឡើយទេ តែនឹងប្រើប្រាស់ប្រព័ន្ធ Hybrid សិន ដែលជាកូនកាត់រវាងអគ្គិសនី និងម៉ាស៊ីន ៣.៦លីត្រ twin-turbo V6 របស់ R35។
យ៉ាងណាក៏ដោយមានតែចាំមើលការប្រកាសពី Nissan ផ្ទាល់ដែលគេរំពឹងថា នឹងទទួលបានព័ត៌មានច្បាស់ការបន្ទាប់ពី Special Edition របស់ R35 GT-R ចេញជាផ្លូវការនៅរង្វង់ឆ្នាំ ២០២៦ ឬពេល Nissan សម្រេចការអភិវឌ្ឍថ្ម ASSB របស់ខ្លួនជាផ្លូវការនៅឆ្នាំ ២០២៨។
អត្ថបទ៖ Andra
ប្រភព៖ Drive
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota Vios 2023 មួយទឹកស្លាកលេខខ្ទង់ 2ម៉ឺនដុល្លារជាងទេ កាលថ្មីខ្លាញ់គោ 3ម៉ឺនដុល្លារជាង រូបរាងបែបស្ព័រទំនើប ល្មមពិចារណាហើយនៅ
មកដឹងមូលហេតុដែល Toyota បញ្ឈប់ការផលិត Toyota Rush ខណៈស្រុកខ្មែរត្រូវប៉ាន់ នឹងលក់ដាច់គ្មានសល់
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
តម្លៃប្រហែល Prius 07-09 ដែរ! Morning 2017-2019 ទំនើបហើយបានឆ្នាំខ្ពស់ទៀត តម្លៃខ្ទង់ 1ម៉ឺនស្ដើងគួរពិចាររណាអត់?
Kia Tasman ត្រូវបានគេចាត់ទុកជា Raptor របស់កូរ៉េ ដែលមានសមត្ថភាពខ្លាំងមិនធម្មតាឡើយ ខណៈលិចឮដំណឹងថា អាចនឹងចេញលក់នៅស្រុកខ្មែរឆាប់ៗនេះផង
ក្រុមហ៊ុន អ អិម អេ ខេមបូឌា ទទួលបានសិទ្ធិផ្ដាច់មុខក្នុងការនាំចូល និងចែកចាយរថយន្ដ RAM នៅកម្ពុជា
Nissan Rogue 2025 ទើបចេញលក់ក្ដៅៗ ខណៈតម្លៃធូរជាងកាលឆ្នាំ 2024 ខ្ទង់ 2ពាន់ដុល្លារឯណោះ
នោះ! Chevrolet Trax 2024 ថ្មីខ្លាញ់គោទំនងលក់លាងឃ្លាំង ឃើញបញ្ចុះតម្លៃនៅខ្ទង់ 3ម៉ឺនស្ដើង ទំនើបហើយសន្សំសំចៃស៊ីសាំងតិច