Sentra ជាប្រភេទឡាន Sedan ខ្នាតមធ្យមរបស់ Nissan ហើយក៏ស្ថិតក្នុងចំណោមបងប្អូនរបស់ខ្លួនដូចជា Almera នឹង Versa ជាដើមដែលរូបរាងគឺស្រដៀងៗគ្នា។
សម្រាប់ស៊េរីឆ្នាំ២០២៥ Sentra នៅតែរក្សារតម្លៃខ្លួនទាប់ដដែល សម្រាប់ទីផ្សារអូស្ដ្រាលីចាប់ពី ២២,៧៣០ដុល្លារ សម្រាប់ប្រភេទ Option S នឹងប្រភេទ SR តម្លៃ ២៥,៧៣០ដុល្លារ។ តម្លៃនេះត្រូវបានគេមើលឃើញថា ធូរថ្លៃជា Toyota Corolla 2025 ហើយក៏ធូរជាងប្រភេទឡានកូរ៉េ Kai K4 នឹង Hyundai Elantra ផងដែរ។
បើនិយាយពីម៉ាស៊ីនវិញ Sentra បំពាក់ម៉ាស៊ីន ៤ស៊ីឡាំង ២.០លីត្រ ផលិតកម្លាំងបាន ១៤៩សេះ កម្លាំងរមួល ១៤៦ផោនហ្វីត ប្រើជាមួយប្រអប់លេខ CVT ចង្វិលកង់ដោយប៉ុងមុខ ជាមួយកម្រិតស៊ីសាំងចន្លោះពី ៥.៨លីត្រ ទៅ ៧.៨លីត្រប៉ុណ្ណោះក្នុង១០០គីឡូម៉ែត្រ។
ចំពោះការឌីស្សាញ Nissan នៅតែរក្សារទម្រង់ V-Motion Signature Grill ដោយផ្ទៃខាងមុខបំពាក់បាណាសំណាញ់ រំលិចដោយក្រូមជាអក្សរ V អមដោយចង្កៀង LED ប្រភេទ Adaptive ចំណែកស្ដុបក្រោយក៏ប្រើជា Full LED ផងដែរ។
បើទោះបីជាមិនទាន់មានការផ្លាស់ប្ដូររូបរាងទាំងស្រុងសម្រាប់ស៊េរីឆ្នាំ ២០២៥ នេះក្ដីប៉ុន្ដែរ ភាពទំនើបមួយចំនួនក៏ត្រូវបានភ្ជាប់មកជាមួយមិនចាញ់ឡានលំដាប់ថវិកាខ្ពស់ៗឡើយ។
ជាប្រភេទឡាន Sedan ទ្វា៤ កៅអីស្បែក ២ជួរប្រភេទ Zero Gravity ជំនួយដោយអេឡិចត្រនិច អេក្រង់ថាច់ ១២,៣អ៉ីង ភ្ជាប់ Apple Carplay & Android Auto កាមេរ៉ា ៣៦០ឌឺក្រេ រន្ធ CSB-C ប៉ូតុងមុខងារ Auto Start & Stop ដំបូលបើក Speaker ប្រភេទ Bose Premium Sound ជាមួយផ្ទៃខាងក្នុងស្រោបដោយស្បែក រំលេចថ្មេរក្រហម និងមុខងារសំខាន់ៗជាច្រើនមួយចំនួនទៀតផងដែរ។
បើនិយាយពីបច្ចេកវិទ្យាសុវត្ថិភាព Sentra ទទួលបានប្រព័ន្ធ Nissan Safety Shield 360 មួយកញ្ចប់ជាស្ដង់ដារតែម្ដង៕
ដោយ៖ Bunsak
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
Toyota នាំយករថយន្ត THE NEW HILUX TRAVO ជំនាន់ថ្មីមកដល់កម្ពុជាហើយ ក្រោយទទួលបានទំនុកចិត្តខ្ពស់ជាច្រើនឆ្នាំ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ
រយៈពេល5ឆ្នាំ ដោយគ្មានការចំណាយ៖ ក្រុមហ៊ុន MG ទើបតែបានបង្កើតនូវកម្មវិធីថ្មីពិសេសសម្រាប់អតិថិជនទិញរថយន្តអគ្គិសនីនៅកម្ពុជា
កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026
ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ
ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី