Juke ជាប្រភេទឡាន Crossover SUV របស់ Nissan ជាមួយតម្រង់រូបរាងបែបស្ព័រ ស្លីម តែបើមើលមួយភ្លេតការឌីស្សាញរបស់ Juke ស្រដៀងទៅនឹងសត្វ “កង្កែប” ដូចដែលស្រុកខ្មែរយើងធ្លាប់ហៅអញ្ចឹង។
ក្រោយពីបាត់ឈ្មោះអស់មួយរយៈ Nissan បានបញ្ចេញម៉ូឌែល Juke 2025 សម្រាប់ទីផ្សារប្រទេស អូស្ដ្រាលី ជាមួយទម្រង់ឌីស្សាញថ្មីតិចតួច បើមិនប្រាប់ថាជា Nissan Juke ក៏បងប្អូនយើងអាចមើលស្គាល់ដែរ។
Juke 2025 ផ្ទៃខាងមុខនៅរក្សារដដែលដូចស៊េរីឆ្នាំ ២០២៣ គ្រាន់តែប្ដូរសំណាញ់ផ្នែកខាងមុខបន្ដិច ផ្នែកស្ដុបខាងក្រោយត្រូវបានបំពាក់ជា Full LED មើលទៅមិនជា Old School ដូចមុនឡើយ ជាមួយដំបូងខ្មៅស្ព័រជាងមុន។ ក្រៅពីនឹងផ្នែកខាងក្រៅពីស្រុង ហាក់មិនមានអ្វីគួរឲ្យចាប់អារម្មណ៌ច្រើននោះទេ។
ផ្ទៃខាងក្នុងមានការផ្លាស់ប្ដូរថ្មីច្រើនពិសេសត្រង់ផ្នែកកាបីនតាឡូកណ្ដាលតែម្ដង Juke ទទួលបានកៅអីស្បែកបែបស្ព័រ អេក្រង់ថាច់ធំជាងមុនដល់ទៅ ១២.៣អ៉ីងពហុមុខងារ អមដោយកុងទ័រឌីជិថល ១២.៣អ៉ីងដូចគ្នា ប្រព័ន្ធសាកថ្មឥតខ្សែរ Speaker Boss ១០គ្រាប់ ជាដើម។
ក្រៅពីនឹងក៏មានភ្ជាប់ជាមួយមុខងារបច្ចេកវិទ្យាសុវត្ថិភាពជំនួយពេលបើកបរមួយឈុតធំជាស្ដង់ដាផងដែរដូជា៖
១/ ប្រព័ន្ធហ្វ្រាំងអូតូពេលមានឧបសគ្គនៅខងមុខ Autonomous emergency braking (AEB)។
២/ ប្រព័ន្ធរក្សាឡានមិនឲ្យបើកចាកគន្លងផ្លូវ Lane-keep assist ។
៣/ ប្រព័ន្ធកំណត់ល្បឿនឡើងចុះដោយស្វ័យប្រវត្តិតាមឡានខាងមុខAdaptive cruise control ។
៤/ ប្រព័ន្ធផ្ដល់សញ្ញាពេលមានឡានវ៉ាជែង Blind-spot assist ។
៥/ ប្រព័ន្ធផ្ដល់សញ្ញាចររាចរណ៌ Traffic sign recognition ។
៦/ ប្រព័ន្ធផ្ដល់សញ្ញាអាសន្នពេលមានឧបសគ្គនៅខាងក្រោយ Rear cross-traffic alert ជាដើម។
ចូលដល់ផ្នែកប្លុកម៉ាស៊ីន Juke ប្រើម៉ាស៊ីនត្រឹម ៣ស៊ីឡាំងប៉ុណ្ណោះ ទំហំ ១.០លីត្រជំនួយដោយ Turbo ផលិតកម្លាំងបាន ១១៣សេះ កម្លាំងរមួល ១៨០ញូតុនម៉ែត្រ បង្វិលកង់ដោយប៉ុងមុខ FWD ភ្ជាប់ជាមួយប្រអប់លេខ ៧វគ្គអូតូ Dual-Clutch មាន Paddle Shift នឹង Sport Mode អមដោយយាន់កង់ទំហំ ១៧អ៉ីង បំពាក់ហ្វ្រាំងឌីសគៀបទាំងមុខក្រោយ ជាមួយកម្រិតស៊ីសាំងជាមធ្យម ៥.៨លីត្រ ក្នុង ១០០គីឡូម៉ែត្រ។
សម្រាប់តម្លៃវិញមានចាប់ពី ២៨,៨៩០ដុល្លារ ដល់ ៣៨,៣៩០ដុល្លារ អមដោយ Trim/Option ចំនួន ៥ ដើម្បីបែងចែកភាពទំនើបជាដើម៕
ដោយ៖ Bunsak
ប្រភព៖ CarExpert
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ។
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
MG បង្ហាញរថយន្តប្រភេទ SUV 7កៅអីស៊េរីថ្មី តម្លៃត្រឹមតែ
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
ទើបចេញលក់ក្ដៅៗ All-New Mazda BT50 2025 ប្ដូររាងថ្មីតម្លៃក្រោម 4ម៉ឺនដុល្លារ ល្មមពិចារណាអត់?
លាក់ខ្លួនពីពិភពគុន 3ឆ្នាំពេលនេះ Hyundai Venue 2026 ត្រឡប់ចូលស្រុកខ្មែរវិញជាមួយរូបរាងថ្មី នឹងតម្លៃខ្លួនពិសេសផងដែរ