ថ្មីៗនេះ ក្រុមហ៊ុន Nissan បានប្រកាសចេញរថយន្ដ supercar Special Edition ពីរម៉ូដែល ដែលជាកូនពៅ និងជាកាដូចុងក្រោយ មុននឹងបញ្ចប់ផលិតកម្មរថយន្ដត្រកូល R35 GT-R ដែលជា iconic supercar របស់ខ្លួន នៅក្នុងឆ្នាំ ២០២៤ នេះ បន្ទាប់ពីដំណើរការលក់ជាង ១៧ ឆ្នាំមក។
តាម HypeBeast បានឲ្យដឹងថា រថយន្ដ Special Edition ទាំងពីរម៉ូដែលនេះ រួមមាន T-Spec Takumi Edition និង Skyline Edition។ សម្រាប់ Skyline Edition គឺត្រូវបានរចនាតាមឈ្មោះរបស់វាតែម្ដង ស្រោបពណ៌ខៀវផ្ទៃមេឃទាំងក្រៅ និងក្នុង ដែលរំឭកដល់ពណ៌ “Bayside Blue” ដែលនិយមប្រើប្រាស់លើ GT-R ជំនាន់មុន (R34 GT-R)។
សម្រាប់ T-Spec Takumi Edition វិញ គឺធ្វើឡើងជាការរំឭកទៅកាន់គ្រូតាខាងស្ថាបត្យកម្ម និងវិស្វកម្ម ក្នុងការផលិតគ្រប់រថយន្ដល្បីៗរបស់ Nissan កន្លងមក ជាពិសេសគ្រូតាដែលមើលការខុសត្រូវលើការដំឡើងម៉ាស៊ីន twin-turbocharged 3.8 litre V6 GT-R VR38DETT សម្រាប់ម៉ូដែល GT-R នេះ នៅក្នុងរោងចក្រ Yokohama របស់ Nissan បច្ចុប្បន្ន។ T-Spec Takumi ស្រោបដោយពណ៌ស្វាយចាស់ពីខាងក្រៅ ដែលឆ្លុះគ្នាជាមួយពណ៌បៃតងនៅខាងក្នុង ជាមួយនឹង carbon ceramic brake ពណ៌ទឹកមាសផងដែរ។
Nissan បានឲ្យដឹងដែរថា សម្រាប់រថយន្ដ Special Edition ទាំងពីរនេះនឹងត្រូវផលិតក្នុងចំនួនតែ ២០០ គ្រឿង ក្នុងមួយម៉ូដែលប៉ុណ្ណោះ និងចេញលក់ទៅក្នុងទីផ្សារនៅចុងឆ្នាំ ២០២៤ ជាមួយនឹងតម្លៃ ១៥១ ០៩០ ដុល្លារ សម្រាប់ T-Spec Tuakumi Edition និង ១៣១ ០៩០ ដុល្លារ សម្រាប់ Skyline Edition។
អត្ថបទ៖ Andra
ប្រភព៖ HypeBeast
លោកអ្នកអាចចូលទៅទស្សនាវីដេអូអំពីរថយន្តជាច្រើនទៀតនៅលើ YouTube Channel Advan Auto
*អត្ថបទនេះរក្សាសិទ្ធដោយ Advanced Auto Digital Media Co.,LTD ©2023
*ADVAN AUTO មិនគាំទ្រការចម្លងអត្ថបទទៅប្រើប្រាស់ឡើងវិញដោយគ្មានអនុញ្ញាតិនោះទេ
*ជាការជូនដំណឹងនិងព្រមានទៅកាន់បុគ្គលទាំងឡាយណាដែលចម្លងអត្ថបទយើងយកទៅប្រើប្រាស់ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន សូមបញ្ឈប់សកម្មភាពជាបន្ទាន់ សូមអរគុណ!
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
រថយន្ត Leapmotor C10 មានតម្លៃត្រឹមតែ $30,xxx ហើយបំពាក់ដោយបច្ចេកវិទ្យាទំនើបៗដែលអាចយកឈ្នះការប្រកួតប្រជែងលើទីផ្សាររថយន្តអគ្គិសនីនៅកម្ពុជា
Peugeot Django, Vespa និង Lambretta តើម៉ូតូស្កូតឺមួយណាដែលស័ក្កិសមបំផុតសម្រាប់ជិះក្នុងទីក្រុងដ៏ស៊ីវីល័យ?
MG Cambodia ត្រលប់មកវិញជាមួយតម្លៃថ្មីកាន់តែអស្ចារ្យសម្រាប់រថយន្ត MG ZS ក្នុងឱកាសព្រះរាជពិធីបុណ្យអុំទូក!
រោងចក្រ BYD នៅខេត្តព្រះសីហនុត្រៀមនឹងសម្ពោធជាផ្លូវការ, Seal 5 ដឹកនាំបរិបទថ្មីនៃការពេញនិយមរថយន្តថាមពលថ្មី
ការគាំទ្រសហការណ៏ពីក្រុមហ៊ុនអន្តរជាតិរបស់ MG បានផ្តល់នូវតម្លៃថ្មីកាន់តែពិសេសសម្រាប់រថយន្ត MG ដ៏ពេញនិយមបំផុតទាំង 3 ម៉ូឌែលនេះនៅប្រទេសកម្ពុជា
ក្រុមហ៊ុន RMA Cambodia បានធ្វើការស្រាយបំភ្លឺជុំវិញរឿងករណីឆាបឆេះរថយន្ត Changan ម៉ូឌែល UNI-T