វេចបង្វិលដើរចេញទាំងសោកស្តាយ! Nissan សម្រេចចិត្តលក់ក្រុមហ៊ុននៅរុស្សីតម្លៃមិនដល់ ១ ដុល្លារផង

អ្នកទស្សនា
90
0/ AKlasseAuto Promotion
nissan.jpg

ក្រុមហ៊ុនផលិតរថយន្ដជប៉ុន Nissan សម្រេចចិត្ត លក់ភាគហ៊ុននៅរុស្សី ឲ្យទៅក្រុមហ៊ុនរដ្ឋរុស្ស៊ី ជាមួយតម្លៃ ១ អ៊ឺរ៉ូ​ ($0.97) បណ្ដាលឲ្យខាតលុយ រាប់រយលានដុល្លារ ក្រោយថ្លឹងថ្លែងមើលថា ស្ថានការណ៍សង្គ្រាមរុស្សី-អ៊ុយក្រែននៅតែមិនស្រាកស្រាន្ដ ហើយ​ក្រុមហ៊ុនដទៃផ្សេងទៀត បានដកខ្លួនអស់នៅសល់តែខ្លួនមួយ។ 

ni1.jpg

តាមការចុះផ្សាយពីសារព័ត៌មាន Reutre  ថ្មីៗនេះ បានឲ្យដឹងថា ក្រុមហ៊ុន Nissan នៅរុស្សី ក្រោមឈ្មោះថា Nissan Manufacturing Russia LLC បានធ្វើការសម្រេចចិត្តលក់ក្រុមហ៊ុនរបស់ខ្លួន ទៅឲ្យក្រុមហ៊ុនកាន់កាប់ដោយរដ្ឋភិបាលរុស្ស៊ី ឈ្មោះថា NAMI (The State Research Centre of the Russian Federation) ជាអ្នកកាន់កាប់វិញ ដែលក្នុងនោះរួមមាន រោងចក្រផលិត និងស្រាវជ្រាវរបស់ Nissan ក្នុងរដ្ឋ St Petersburg និង មជ្ឈមណ្ឌលពាណិជ្ជកម្ម និងការលក់របស់ខ្លួនក្នុងទីក្រុង​ Moscow ធ្វើឲ្យក្រុមហ៊ុន Nissan ខាតទឹកប្រាក់អស់់ជាង ៦៨៧ លានដុល្លារ ។ 

ni2.jpg

ហេតុផលចម្បងនៃការដកចេញនេះ គេអាចប៉ាន់ស្មានបានថា ព្រោះតែ សង្គ្រាមនៅមិនស្រាកស្រាល ដែលប៉ះពាល់ដល់់ដំណើរការសង្វាក់ផលិតកម្មរបស់ Nissan ជាក់ស្ដែង ដូចជា កាលពីខែ មិនា  (ក្រោយសង្គ្រាមផ្ទុះឡើង) ក្រុមហ៊ុនជួបវិបត្តិ កង្វះខាតបន្ទះឈីបសម្រាប់ការផលិត ដោយខណៈនោះ Nissan បានព្យាយមទប់ទល់ស្ថានការណ៍នេះដែរ តែហាក់ដូចជា មិនប្រសើរឡើង បូកបន្ថែមជាមួយនឹង ​ក្រុមហ៊ុនផលិតរថយន្ដបារាំង Renault ដែលកាន់ចំណែកភាគហ៊ុនប្រមាណ ៤៣% នៃ Nissan ក្នុងប្រទេសរុស្ស៊ី នេះបានដកខ្លួន ចេញពីរុស្សីប៉ុន្មានខែមុនថ្មីៗនេះទៀត ធ្វើឲ្យ Nissan សម្រេចចិត្ដជាលើកចុងក្រោយថាដើរចេញដែរតែម្ដង។ 

Untitled-1.jpg

ក៏ប៉ុន្ដែ ទោះជាយ៉ាងណាក៏ដោយ Nissan បានឲ្យដឹងដែរថា កិច្ចព្រមព្រាងការលក់ដូរនេះ គឺស្ថិតក្រោមកុងត្រាមួយ ដែលអនុញ្ញាតឲ្យ Nissan អាចត្រឡប់មកទិញយកក្រុមហ៊ុនវិញបានក្នុងរយៈពេលរង្វង់ ៦ ឆ្នាំ ដោយតាមការលើកឡើងពី លោក Denis Manturov រដ្ឋមន្ដ្រីពាណិជ្ជកម្ម និងឧស្សាហកម្ម រុស្សីបានមានប្រសាសន៍ថា “ការសម្រេចចិត្តរបស់ Nissan មួយនេះ គឺពិតការប្រសើរសម្រាប់ឧស្សាហកម្មប្រទេសរុស្សី” ផងដែរ។ 

គួររំឭកថា តាំងពីហេតុការណ៍សង្រ្គាមរាង រុស្ស៊ី-អ៊ុយក្រែន កើតឡើងមកទល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនធំៗជាច្រើនដែលបណ្ដាក់ទុនរកស៊ីក្នុងប្រទេសនេះ បានដកខ្លួនចេញ ដែលធ្វើឲ្យ Nissan ក្លាយជាក្រុមហ៊ុនធំ ដែល សម្រេចដកចេញក្រោយគេបំផុត។

អត្ថបទ៖ Andra 

ចែករំលែក
ពាក្យទាក់ទង

អត្ថបទថ្មី

Bejing Auto Show 2026_Aticle thumbnail.jpg

កំពូលរថយន្ត IM LS8 បានក្លាយជាតារារះដែលទទួលបានការចាប់អារម្មណ៏ខ្លាំងក្នុងកម្មវិធីតាំងពិព័រណ៍រថយន្តអន្តរជាតិប៉េកាំង Bejing Auto Show 2026

MG New Collection_Aticle thumbnail.jpg

ក្រុមហ៊ុន MG Cambodia បានប្រកាសទទួលកក់ Pre-Booking រថយន្តស៊េរីថ្មីប្រភេទ Hybrid, PHEV និង EV តម្លៃចាប់ពី $20,999 ដែលក្លាយជាជម្រើសកាន់តែពិសេស ជាមួយតម្លៃកាន់តែល្អ

ADVAN AUTO Thumbnail Poster (1920 x 1080 px) (4).jpg

ព្រឹត្តិការណ៍ 2026 SDB GALA NIGHT បានបញ្ចប់ដោយជោគជ័យ|ម៉ូឌែលថ្មីនៅកម្ពុជា បង្ហាញខ្លួន ព្រមទាំងសិទ្ធិអនុញ្ញាតម៉ាក៥ និងប្រព័ន្ធសេវាកម្មខ្សែសង្វាក់ពេញលេញ បញ្ចេញពន្លឺយ៉ាងលេចធ្លោ

6车阵.jpg

ក្រុមហ៊ុន Leapmotor ទទួលបានតំណែងការលក់លំដាប់កំពូលក្នុងខែកុម្ភៈឆ្នាំ២០២៦ ក្នុងចំណោមក្រុមហ៊ុនដែលបានចាប់ផ្តើមផលិតរថយន្តអគ្គិសនី

អត្ថបទទាក់ទង

វីដេអូ

maxresdefault.webp
[English Sub] The adventure with Land Rover Defender 130: The Ultimate Challenge
maxresdefault (1).webp
Should You Own Toyota​ Raize? - តម្លៃខ្ទង់ ២ ម៉ឺនដុល្លារជាង ស័ក្តជាមួយអ្នកណាខ្លះ? I Advan Auto
3 Model Hyundai .png
សុទ្ធតែឡាន Hyundai ពេញនិយម - មុនរើសមួយណា មើលវីដេអូសិន I Advan Auto
maxresdefault (1).jpeg
Toyota Tacoma 2024 Reaction & Review - មកម្តងនេះដើរមុនគេ ១០ ជំហ៊ាន I Advan Auto
Advan Auto videos for sharing more automotive knowledge
See More